សម រង្ស៊ី ថ្លែង​ពី​«ផល​ប្រយោជន៍​នរណា» ក្នុង​ឃាតកម្ម​ កែម ឡី

នៅចំពោះចំងល់ ដែលជនរួមជាតិខ្មែររាល់រូប តែង​ចោទសួរថា «តើ​ផល​ប្រយោជន៍នរណា» ក្នុង​ឃាតកម្ម​ទៅ​លើ លោក កែម ឡី អ្នក​ស្រាវជ្រាវ​ផ្នែក​សង្គម និងអ្នកធ្វើអត្ថាធិប្បាយនយោបាយ នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​នោះ នៅ​ថ្ងៃ​អាទិត្យ​នេះ ពីតំបន់​ជាយ​ក្រុង​​នៃ​រដ្ឋធានី​ប៉ារីស ប្រទេស​បារាំង លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​មក​ពន្យល់​​យ៉ាង​ក្បោះ​ក្បាយ តប​ទៅ​នឹង​សំនួរ​ខាង​លើ។
សម រង្ស៊ី ថ្លែង​ពី​«ផល​ប្រយោជន៍​នរណា» ក្នុង​ឃាតកម្ម​ កែម ឡី
ពីឆ្វេងមកស្ដាំ៖ លោក សម រង្ស៊ី នៅមុខរូបថតលោក កែម ឡី និងលោក សម រង្ស៊ី នៅពេលថ្លែង​ទៅកាន់​បណ្ដាជន ដែលមានដើមកំណើតខ្មែរ។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី១៧ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 18, 2016
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«កូនខ្មែរណាដែលឆ្នើមបន្តិច គឺត្រូវគេបាញ់សម្លាប់ ឬក៏ប៉ុនប៉ងប្រហារជីវិត? (...) តើផលប្រយោជន៍នរណា ដែល​ចង់សម្លាប់កូនខ្មែរដ៏ឆ្នើម? (...) កូនខ្មែរដែលអាចជួយជាតិទៅមុខ គឺគេសម្លាប់ជាមុន កុំឲ្យងើបផុត កុំឲ្យ​ងើប​ខ្ពស់​ហួស​ហេតុ គឺគេកំចាត់ពីដើមទី។»

ខាងលើនេះ ជាការដកស្រង់ខ្លីមួយ ពីការថ្លែងរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ទៅកាន់​បណ្ដា​ជន​ដែលមានដើមកំណើតខ្មែរ កាលពីថ្ងៃអាទិត្យទី១៧ ខែកក្កដា​ម្សិលម៉ិញនេះ នៅក្នុងវត្តពោធិវង្ស នៃ​ក្រុង ឆម្ស៍សៀរម៉ាន (Champs-Sur-Marne) ស្ថិតនៅតំបន់ជាយក្រុងខាងកើត នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង ដែលបានចូលរួមប្រារព្ធធ្វើបុណ្យចូលវស្សា និងបុណ្យគំរប់ខួប០៧ថ្ងៃ នៃមរណភាពរបស់លោក កែម ឡី អ្នក​ស្រាវ​ជ្រាវ​ផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏ល្បី ដែលត្រូវបានខ្មាន់កាំភ្លើង បាញ់សម្លាប់ នៅ​កណ្ដាល​រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។

» ខាងក្រោមនេះ ជាការថ្លែងទាំងស្រុង របស់លោក សម រង្ស៊ី៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...