ចម្រៀង​ផ្លូវការ​នៃ​បាល់ទាត់​ពិភពលោក ២០១៨ នៅ​រ៉ូស្ស៊ី

ឃ្លីបវីដេអូផ្លូវការ នៅមិនទាន់ចេញផ្សាយ ជាផ្លូវការនៅឡើយ តែចម្រៀងផ្លូវការ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នៅក្នុងប្រទេសរ៉ូស្ស៊ី នាប៉ុន្មានថ្ងៃខាងមុខនេះ បានចេញជាផ្លូវការហើយ។
ចម្រៀង​ផ្លូវការ​នៃ​បាល់ទាត់​ពិភពលោក ២០១៨ នៅ​រ៉ូស្ស៊ី
រូបភាពឆ្នៃ ដែលបង្ហាញពីតារាទាំងបីរូប ដែលរៀបរៀង និងបកស្រាយចម្រៀង «ចូររីករាយ ឲ្យបានខ្លាំងឡើង» សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ ក្នុងប្រទេសរ៉ូស្ស៊ី។ (រូបថតផ្តិតពីអេក្រង់)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញថ្ងៃទី៥ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 06, 2018
  • ប្រធានបទ: បាល់ទាត់ពិភពលោក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នៅក្នុងប្រទេសរ៉ូស្ស៊ី នឹងចាប់ផ្ដើមបើកប្រកួត នៅថ្ងៃទី១៤ ខែមិថុនា ឆាប់ៗខាងមុខនេះហើយ ខណៈក្រុមបាល់ទាត់ជម្រើសជាតិ ដែលទទួលបានសំបុត្រ ឡើងទៅទាត់នៅលើទឹកដី នៃប្រទេសមួយ ដែលមានផ្ទៃក្រឡាធំជាងគេក្នុងលោក ក៏កំពុងដុសខាត់​សំលៀងបច្ចេកទេស ទៅតាមក្រុមរៀងៗខ្លួនដែរ។

ចុះចម្រៀងផ្លូវការ របស់ព្រឹត្តិការណ៍ដ៏ធំមួយនេះ មានទិដ្ឋភាពបែបម៉េចទៅ? បន្ទាប់ពីត្រូវបានបង្ហើបចេញ ជាច្រើនទម្រង់ ទៅតាមពាក្យចចាមអារាមជាច្រើននោះ ចម្រៀងនេះ ទើបតែត្រូវបានទម្លាយ ចេញឲ្យដឹង កាលពីចុងខែឧសភា មុននេះប៉ុណ្ណោះ។ ចំណងជើងចម្រៀង ត្រូវបានសរសេរ​ជាភាសាអង់គ្លេសថា «Live it up» មានន័យជាខេមរភាសា «ចូររីករាយ ឲ្យបានខ្លាំងឡើង»។

ចម្រៀងនេះ ត្រូវបានតម្លើងទំនុកបទភ្លេង និងបកស្រាយដោយ តារាភាពយន្ដ និងជាសមិទ្ធិករភាពយន្ដ នៅហូលីវូដ លោក «Will Smith» - អ្នកឆ្នៃចាក់ភ្លេង លោក «DJ Nicky Jam» និងអ្នកចម្រៀងមកពីសាធារណរដ្ឋ កូសូវ៉ូ នាង «Era Istrefi»។ «ចូររីករាយ ឲ្យបានខ្លាំងឡើង» នឹងមកបន្តវេនចម្រៀង «ពួកយើងតែមួយ (We are One)» នៃព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក ឆ្នាំ ២០១៤ ដែលបានប្រព្រឹត្តិទៅ ក្នុងប្រទេសប្រេស៊ីល៕

ខាងក្រោមនេះ ជាដំណើរការតម្លើងចម្រៀងផ្លូវការមួយនេះ ដែលបង្ហោះជូន ដោយលោក «Will Smith» នៅលើគណនីយូធូបរបស់លោក៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...