សម រង្ស៊ី ថា​ទណ្ឌកម្ម​ដាក់​លើ ហ៊ីង ប៊ុនហៀង ធ្វើ​ឲ្យ​ផ្ទៃក្នុង CPP ផ្ដើម​រំជើបរំជួល

លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិ បានអះអាងថា ដំណឹងកាលពីម្សិលម៉ិញ នៃការដាក់ទណ្ឌកម្ម ទៅលើលោក ហ៊ីង ប៊ុនហៀង បានបង្កឲ្យផ្ទៃក្នុង របស់គណបក្សប្រជាជនកម្ពុជា មាន​«ការរំជើបរំជួល»​យ៉ាងខ្លាំង។
សម រង្ស៊ី ថា​ទណ្ឌកម្ម​ដាក់​លើ ហ៊ីង ប៊ុនហៀង ធ្វើ​ឲ្យ​ផ្ទៃក្នុង CPP ផ្ដើម​រំជើបរំជួល
លោក ហ៊ុន សែន (ពាក់អាវខៀវ) នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងចំណោមកូនប្រុសស្រី និងកូនប្រសាររបស់លោក។ (រូបថតលើហ្វសប៊ុក)
Loading...
  • ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី១៣ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 13, 2018
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«មិនយូរទេ រឿងនេះ នឹងផ្ទុះឡើងកាន់តែខ្លាំងថែមទៀត» នេះ ជាការអះអាង របស់ប្រធានចលនាសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ។ លោក សម រង្ស៊ី បានអះអាងដូច្នេះ នៅលើបណ្ដាញសង្គម បន្ទាប់ពីទណ្ឌកម្មដំបូងគេមួយ ទើបនឹងត្រូវបានរដ្ឋាភិបាលអាមេរិក ដាក់កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨ ម្សិលម៉ិញ ទៅលើលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្ស របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

មេដឹកនាំប្រឆាំង ដ៏សំខាន់ នៅកម្ពុជា បានសរសេរឡើងថា៖ «ព័ត៌មានដែលទទួលបាន ពីសហរដ្ឋអាមេរិក កាលពីម្សិលមិញនេះ ចាប់ផ្តើមធ្វើឲ្យមានការរំជើបរំជួលយ៉ាងខ្លាំង ក្នុងជួរគណបក្សប្រជាជនកម្ពុជា ពីព្រោះទណ្ឌកម្មបែបនេះ នឹងរាលដាល ទៅដល់មន្ត្រីគណបក្សប្រជាជនកម្ពុជាដទៃទៀត ជាច្រើន»។

លោក សម រង្ស៊ី បានពន្យល់ថា៖ «បក្ខពួកលោក ហ៊ុន សែន គឺអ្នកដឹកនាំពុករលួយ នៃប្រទេសកម្ពុជាសព្វថ្ងៃ បានបញ្ជូនកូនចៅគេ​ជាច្រើន ទៅរស់នៅសហរដ្ឋអាមេរិក។ នៅទីនោះ ពួកគេបានយកលុយ​ពុករលួយ​របស់គេ យ៉ាងសន្ធឹកសន្ធាប់ ទៅតម្កល់ទុក ព្រមទាំងបានទិញផ្ទះសម្បែង និងកម្មសិទ្ធិផ្សេងៗជាច្រើន ដើម្បីរៀបចំខ្លួន ទៅរស់នៅសហរដ្ឋអាមេរិក នៅពេលដែលលោក ហ៊ុន សែន បាត់បង់អំណាច។»។

ប្រធានចលនាសង្គ្រោះជាតិ បានថ្លែងបញ្ជាក់ថា៖ «ដូច្នេះ មន្ត្រីទាំងនោះ ក្នុងជួរគណបក្សប្រជាជនកម្ពុជា កំពុងតែខឹងសម្បារ ពីទង្វើថ្មីៗនេះរបស់លោក ហ៊ុន សែន ដែលនៅសុខៗ ស្រាប់តែទៅបង្ករឿង ធ្វើឲ្យសហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មមកលើពួកគេ ធ្វើឲ្យពួកគេមិនអាចទៅជួបជុំម្តងម្កាល ជាមួយកូនចៅគេ នៅសហរដ្ឋអាមេរិកដូចមុនទៀត ព្រមទាំងធ្វើឲ្យពួកគេបាត់បង់ទ្រព្យសម្បត្តិ ដែលពួកគេបានយកទៅតម្កល់ទុក នៅសហរដ្ឋអាមេរិក ដែលមានជនជាតិខ្មែរជាច្រើនរស់នៅទីនោះ។»។

លោក ហ៊ីង ប៊ុនហៀង ជាមន្ត្រីរដ្ឋាភិបាលកម្ពុជាដំបូងគេ ដែលរងការចាត់វិធានការក្ដៅ ពីសំណាក់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានរកឃើញថា មនុស្សជំនិតរបស់លោក ហ៊ុន សែន រូបនេះ បានចូលរួមដោយផ្ទាល់ ក្នុងការរំលោភ​សិទ្ធិមនុស្ស​​ធ្ងន់ធ្ងរ ក្នុង​​រយៈ​ពេល​ ជា​ច្រើន​​ឆ្នាំ​​កន្លងមក​។

» អត្ថបទដែលទាក់ទង៖ ហ៊ីង ប៊ុនហៀង ត្រូវ​អាមេរិក​ដាក់​ចូល​បញ្ជីខ្មៅ​ ដែល​​ត្រូវ​​បង្កក​​ទ្រព្យ​មុន​​គេ

 

ទណ្ឌកម្ម ដែលកំណត់ដាក់ ប្រឆាំងរូបលោក ហ៊ីង ប៊ុនហៀង ត្រូវបានធ្វើឡើង​ នៅ​ក្រោមច្បាប់ «GLOBAL MAGNITSKY» ដែលមានរូបរាង​នៅក្នុងឆ្នាំ២០១២ (រដ្ឋបាលរបស់ប្រធានាធិបតី បារ៉ាក់ អូបាម៉ា)។ ច្បាប់នេះ ដែលពង្រីកវិសាលភាព ជាលក្ខណៈសកល នៅឆ្នាំ២០១៦ នឹងអនុញ្ញាតឲ្យនាយកដ្ឋាន​រតនាគារ​ជាតិអាមេរិក ចាត់​​វិធានការ​ទាំង​ឡាយ ដើម្បី​​បង្កក​ទ្រព្យ​សម្បត្តិ មិនផ្ដល់ទិដ្ឋការ ឬបង្កក​ផល​ប្រយោជន៍​​ផ្សេង​ទៀត​ ដែល​ពាក់ព័ន្ធ​នឹង​​លោក ហ៊ីង ប៊ុន​ហៀង។ ច្បាប់ដដែលនេះ ក៏​នឹង​​ហាម​ឃាត់​​​ជនជាតិ​​​អាមេរិក​​​ឯ​ទៀតៗ មិន​​ឲ្យ​​រកស៊ី ឬ​ទាក់ទង​​ជាមួយ​លោក ហ៊ីង​ ប៊ុនហៀង ​នោះដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...