ពីនេះពីនោះ៖ ស្រី​ដែល​ធ្វើ​មុខ​ស្រស់​ស្អាត ក៏​អាច​ធ្វើ​មុខ​អាក្រក់​បាន​ដែរ

នៅតាមបណ្ដាអាំងធើណែត មានយ៉ាងសន្ធឹកសន្ធាប់ណាស់ នូវរូបថតរបស់ស្ត្រីមុខស្អាត ស្ត្រីញញឹមថ្ពាល់ខួច ស្ត្រីស្លៀកខ្លីបញ្ចេញគល់ជើងសខ្ចី ដូចបណ្ដូលចេគ ឬស្ត្រីដែលបញ្ចេញដើមទ្រូងយ៉ាងទ្រលុកទ្រលន់នោះជាដើម។ តែសូមកុំភ្លេចថា រូបទាំងនេះ វាគ្រាន់តែវា ការតាំងបង្ហាញមួយ ដើម្បីអាចទាក់ទាញ រាល់ការមើលឃើញរបស់អ្នកតែប៉ុណ្ណោះ។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: February 13, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅពេលដែលអ្នកបានឃើញ រូបថតរបស់ពួកនាងៗដំបូង វាច្បាស់ណាស់ហើយ ថាបេះដូងរបស់អ្នកលោតរំជួយ ហើយ​នៅក្នុងក្បាលរបស់អ្នក ហ៊ុំព័ទ្ធទៅដោយក្ដីស្រមៃ និងឈានទៅដល់ការគិតថា បើបាននៅនែបនិត្យជិតប្រាណ មិនដឹងជា​យ៉ាងណាថែមទៀត។


រូបថតដែលបន្ថែមបន្ថយ និងរូបថតពិត។ តែកុំភ្លេចថា នៅមានរូបថតពិតច្រើនទៀត...

នៅតាមបណ្ដាញអាំងធើណែត មានយ៉ាងសន្ធឹកសន្ធាប់ណាស់ នូវរូបថតរបស់ស្ត្រីមុខស្អាត ស្ត្រីញញឹមថ្ពាល់ខួច ស្ត្រីស្លៀក ខ្លីបញ្ចេញគល់ជើងសខ្ចី ដូចបណ្ដូលចេក ឬស្ត្រីដែលបញ្ចេញដើមទ្រូងយ៉ាងទ្រលុកទ្រលន់នោះជាដើម។ តែសូមកុំភ្លេចថា រូបទាំងនេះ វាគ្រាន់តែវា ការតាំងបង្ហាញមួយ ដើម្បីអាចទាក់ទាញ រាល់ការមើលឃើញរបស់អ្នកតែប៉ុណ្ណោះ។

ព្រោះថានៅក្នុងដំណើរជីវិត មនុស្សតែងកើតមកជាមួយ នូវស្នាមញញឹម ស្នាមជ្រីវជ្រួញ ចរិកក្រេវក្រោក ... រួមទាំងភាព​ស្មោករោគ យ៉ាងខ្លាំងនឹកស្មានមិនដល់នោះទៀតផង។ ហើយបើអ្នកបានឃើញ ពីរូបថតទាំងនេះវិញ តើអ្នកនៅគិតថា នឹងនៅចង់នែបនិត្យជិតប្រាណពួកនាងៗ តទៅទៀតទេ?

ជាពិសេស នៅពេលនោះ អ្នកថែមទាំងមិនជឿថា រវាងរូបល្អ និងរូបមិនល្អទាំងនេះ វាថតចេញពីមនុស្សតែម្នាក់នោះទៀត។

សូមទស្សនារូបថតប្រៀបធៀបខាងក្រោម៖

--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

មតិ-យោបល់

 
Loading...