ហេតុផលដប់ប្រាំបី (១៨) យ៉ាង នៃការធ្វើការងារ ស្ម័គ្រចិត្ bénévolat

Loading...
  • ដោយ: គល់រាំង
  • កែប្រែចុងក្រោយ: March 24, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យើងដឹងថា ការស្ម័គ្រចិត្តភាគខ្លះ នៃពេលវេលារបស់យើង ជាអ្វីមួយដែលយើងទាំងអស់គ្នា គួរតែធ្វើ។ មានការរំឮក ឬអំពាវនាវជាច្រើន ដែលកំពុងតែដង្ហើយហៅ ឲ្យយើងជួយ។ មនុស្សផ្សេងទៀត នឹងទទួលបានប្រយោជន៍ជាច្រើន ចេញពីពេលវេលា ដែលយើងបានចំណាយ ដើម្បីពួកគេ។ ទោះជាយ៉ាងណាក្តី ហេតុផលដែលបណ្តាល ឲ្យមានការស្ម័គ្រចិត្ត វាមិនមែនកើតមានឡើង ដោយសារតែបញ្ហាមួយ ដែលបានលើកឡើងខាងលើនេះទេ។

តើលោកអ្នកធ្លាប់គិតទេថា លោកអ្នកនឹងបានផលប្រយោជន៍អ្វី ចេញពីការងារស្ម័គ្រចិត្តមកវិញ? ប្រសិនបើលោកអ្នក គិតឲ្យបានល្អិតល្អន់បន្តិច លោកអ្នកនឹងមើលឃើញថា ការងារស្ម័គ្រចិត្ត គឺបានផ្តល់ផលប្រយោជន៍ជាច្រើន ត្រលប់មកលោកអ្នកវិញ។ លោកអ្នកនឹងចោទសួរខ្លួនឯងថា បើមានប្រយោជន៍ច្រើនបែបនេះ ហេតុអ្វីបានជាមិនព្រមបង្កើន ការយកចិត្តទុកដាក់ ក្នុងការស្ម័គ្រចិត្ត ជួយអ្នកដទៃ ឲ្យបានច្រើនទៅ។

សូមលោកអ្នកអញ្ជើញតាមដាន នូវហេតុផល ១៨ យ៉ាងដែលជម្រុញឲ្យ មនុស្សម្នាក់ ចូលរួមធ្វើការងារស្ម័គ្រចិត្ត ៖

១. ការងារស្ម័គ្រចិត្ត ជួយឲ្យលោកអ្នកជួបមិត្តភក្តិថ្មី ជាច្រើនទៀត។
២. ពង្រឹងចំណងទាក់ទងផ្ទាល់ខ្លួន និងការងារជាអាជីព។
៣. កសាងទុកចិត្ត និងការគោរពចំពោះខ្លួនឯង។
៤. អភិវឌ្ឍជំនាញការងារថ្មី។
៥. ជួយឲ្យពិភពលោក មានការផ្លាស់ប្តូរ ឈានទៅរកការរីកចម្រើន។
៦. ជួយបង្កើនការពេញចិត្តផ្ទាល់ខ្លួន បានកាន់តែច្រើនឡើង។
៧. បន្ថែមបទពិសោធន៍ ឲ្យដល់ប្រវត្តិរូបការងារ របស់លោកអ្នក។
៨. ជួយអភិវឌ្ឍ លើជំនាញ ទាក់ទងជាមួយនឹងមនុស្ស។
៩. ជួយពង្រឹង ដល់ជំនាញទំនាក់ទំនង។
១០. បង្កើតឲ្យការងារ មានទំហំដូចជាមហាគ្រួសារមួយ។
១១. ស្ទាបស្ទង់សមត្ថភាពការងារ ជាអាជីពដែលអាចទៅរួច សម្រាប់ខ្លួនឯង។
១២. ដើម្បីទទួលបានអារម្មណ៍ថា សង្គមពិតជាត្រូវការ និងពេញចិត្តចំពោះយើង។
១៣. ដើម្បីឈានជើងចូលក្នុង ទីលានប្រកួតប្រជែងខាងការងារ។
១៤. ដើម្បីមានឱកាស ចែករំលែកបទពិសោធន៍ការសិក្សា ការងារនិងជីវិតពីគ្នាទៅវិញទៅមក។
១៥. ធ្វើឲ្យមានបំលាស់ប្តូរសង្គម ល្អជាងមុន។
១៦. ដើម្បីចំណេញកិត្តិនាម (កិត្តិយស កេរ្តិ៍ឈ្មោះ) លើផ្នែកសិក្សាធិការ។
១៧. ដើម្បីជួយបង្កើនសុខភាពលោកអ្នក ឲ្យបានកាន់តែរឹងមាំ។
១៨. ដើម្បីទទួលបាន នូវភាពសប្បាយរីករាយ និងសុភមង្គលសម្រាប់ខ្លួនឯង និងសង្គម។

សាលា សំរាប់ភាពញញឹមនៃកុមារ នៅភ្នំពេញ Ecole "Pour un sourire d'enfant" à PhnomPenh.

ការងារស្ម័គ្រចិត្ត នៅមានផ្តល់ប្រយោជន៍ជាច្រើនទៀត សម្រាប់លោកអ្នក។ អាស្រ័យហេតុនេះ សូមកុំរារែក ក្នុងការចូលខ្លួន ទៅធ្វើការងារស្ម័គ្រចិត្តទាំងឡាយ ដើម្បីជាប្រយោជន៍ ដល់សង្គមជាតិ។ លោកអ្នកនឹងទទួលបាន នូវភាពសប្បាយរីករាយមិនខាន សម្រាប់ការងារស្ម័គ្រចិត្តនេះ។

ប្រែសម្រួលដោយ៖ គល់រាំង - ភ្នំពេញថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១២
ប្រភពឯកសារ៖ បកប្រែពីភាសាបរទេស (អង់គ្លេស) និពន្ធដោយ៖ រូជើ ខា
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអ៊ីនហ្វូ
Crédit Photo : D. KEO/ MONOROOM.info

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...