ដេវិដ វីឡា បញ្ចេញ​ក្បាច់​«ទាត់បាល់»​យ៉ាង​ល្អ សំរាប់​ក្រុម​បាសេឡូណា

ខ្សែបំរើប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះ ធ្លាប់មានការទាក់ទងទៅនឹងការផ្ទេរចេញពីទឹកដី នូខេម (Nou Camp) របស់ក្រុម​បាសេឡូណាម្តងរួចមកហើយ នៅកំឡុងពេលនៃទីផ្សារដោះដូរ កីឡាករនាខែមករា។ គាត់បានចាប់ផ្តើម ជាកីឡាករ​ជំរើស​ដំបូង ក្នុងក្រុមរបស់លោក ទីតូ វីឡាណូវ៉ា (Tito Vilanova) គ្រូបង្វឹករបស់ក្រុមបាសេឡូណា នៅក្នុងការប្រកួត លីក ឡាលីកា (La Liga) របស់អេស្ប៉ាញ ជាមួយនឹងក្រុម កិតាហ្វេ (Getafe)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: February 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដេវ៉ីដ វីឡា (David Villa) កីឡាករខ្សែរប្រយុទ្ធ របស់ក្រុមបាសេឡូណា (Barcelona) បានបង្ហាញភាពអស្ចារ្យ ទៅដល់អ្នក​គាំទ្ររបស់ក្រុម និងគ្រូបង្វឹកឲ្យបានឃើញ ពីសមត្ថភាពលេចធ្លោ របស់គាត់កាលពីថ្ងៃអាទិត្យកន្លងទៅ។


ដេវ៉ីដ វីឡា កីឡាករខ្សែរប្រយុទ្ធ របស់ក្រុមបាសេឡូណា នៃប្រទេសអេស្ប៉ាញ។

ខ្សែបំរើប្រយុទ្ធអន្តរជាតិអេស្ប៉ាញរូបនេះ ធ្លាប់មានការទាក់ទងទៅនឹងការផ្ទេរចេញពីទឹកដី នូខេម (Nou Camp) របស់ក្រុម​បាសេឡូណាម្តងរួចមកហើយ នៅកំឡុងពេលនៃទីផ្សារដោះដូរ កីឡាករនាខែមករា។ គាត់បានចាប់ផ្តើម ជាកីឡាករ​ជំរើស​ដំបូង ក្នុងក្រុមរបស់លោក ទីតូ វីឡាណូវ៉ា (Tito Vilanova) គ្រូបង្វឹករបស់ក្រុមបាសេឡូណា នៅក្នុងការប្រកួត លីក ឡាលីកា (La Liga) របស់អេស្ប៉ាញ ជាមួយនឹងក្រុម កិតាហ្វេ (Getafe)។

វីឡាបានបង្ហាញពីការស៊ុតបាល់បញ្ចូលទីចំនួន១គ្រាប់ ក្នុងលទ្ធផលសរុប ៦-១។ ការឈ្នះ បានធ្វើឲ្យក្រុមបាសេឡូណា ទទួលបានជ័យជំនះចំនួន ២០លើកពីការប្រកួតសរុបចំនួន ២៣លើក ក្នុងរដូវកាលនេះ។

បាសេឡូណា ធ្វើការគ្រប់គ្រងលើគូរប្រកួត ហើយបានទទួលចំនួនគ្រាប់ស៊ុត៦គ្រាប់ដែលបាន មកពី ការស៊ុតបញ្ចូលទី របស់កីឡាករផ្សេងៗគ្នា។ អ្វីទាំងអស់នេះ បានធ្វើឲ្យលោក ចូឌី រ៉ូរ៉ា (Jordi Roura) ជាជំនួយការគ្រូបង្វឹករបស់ក្រុម មានការ​រីករាយជាខ្លាំង។

លោក រ៉ូរ៉ា បាននិយាយថា « វីឡា ជាកីឡាករមួយរូបដែលសំខាន់សំរាប់យើង។ គាត់ទើបតែ ចាប់ផ្តើមនៅថ្ងៃនេះ ហើយ​យើងបានឃើញ ទំរង់លេងដ៏អស្ចារ្យរបស់គាត់។ សំរាប់ខ្សែប្រយុទ្ធ ដូចជារូបគាត់ ពេលបានស៊ុតបញ្ចូលទី វាជារឿងមួយ​ដែលសំខាន់ ហើយក៏សំខាន់សំរាប់យើង ទាំងអស់គ្នាដែរ។ គ្រាប់បាល់ដំបូង ដែលស៊ុតដោយកីឡាករ អាលិស៊ីស សាន់ឆេស (Alexis Sanchez) គឺជាគ្រាប់បាល់សំខាន់ដូចគ្នា ព្រោះវាជាគ្រាប់ផ្តល់កំលាំងចិត្តមួយ ដល់កីឡាករក្នុង ក្រុម​ទាំងមូល។ គ្រាប់បាល់សំខាន់មួយទៀត គឺស៊ុតដោយកីឡាករវ័យក្មេង ថេឡូ (Tello) គាត់នៅក្មេង ដូច្នេះវាពិតជាសំខាន់​ខ្លាំងណាស់ នៅពេលដែលបានឃើញគាត់អាចរក គ្រាប់បាល់បញ្ចូលទីបាន។»

ជំនួយការរូបនេះបានបន្តទៀតថា «កីឡាករក្មេងៗ នឹងបង្ហាញពីសមត្ថភាពដ៏ល្អ នៅពេលដែល ពួកគេមានឪកាសធ្វើអ្វី ដែលពួកគេចង់ធ្វើ ទន្ទឹមនឹងនោះត្រូវមានការខិតខំប្រឹងប្រែងវឹកហាត់ និងការបង្កើននូវ បចេ្ចកទេសរបស់គេ។»

បាសេឡូណានឹងត្រូវធ្វើដំណើរទៅជួបនឹងក្រុម ក្រែនណាដា (Granada) ក្នុងលីក ឡាលីកា នៅ សប្តាហ៏ក្រោយ មុនពេល​ធ្វើដំណើរទៅកីឡាដ្ឋានសាន ស៊ីរ៉ូ (San Siro) សំរាប់ជំនួបកំពូលក្នុង ការប្រកួតជើងឯកទ្វីបអ៊ឺរ៉ុប យូហ្វា ឆែមពាន លីក (UEFA - Champions League) ជាមួយនឹង ក្រុម យក្សរបស់អ៊ីតាលី អេស៊ី ម៉ីឡាន (AC Milan) ៕

---------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ soccerway
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...