ចូស្សេ ម៉ូរ៉េញ៉ូ នឹង​ក្លាយជា... សម្ដេច​សង្ឃ​កាតូលីក ហ្វ្រង់ស៊័រ!

មិនមែន ជាដំណឹងក្លែងក្លាយទេ ហើយក៏មិនលេងសើចដែរ។ គ្រូបង្វឹកថ្មីនៃក្រុម មេនឆេស្ទ័រ យូណាយធីត (Manchester United) បានដើរតួជាអ្នកបញ្ចូលសម្លេង ជំនួសសម្ដេចសង្ឃកាតូលីក ហ្វ្រង់ស៊័រ (François) នៅ​ក្នុង​ភាពយន្ដ​គំនូរ​ជីវចល​មួយ ដែល​និយាយ​ជា​ភាសាព័រទុយហ្គាល់។ នេះបើតាមការអះអាង របស់​ផលិតកម្ម «Imaginew» ដែល​កំពុង​ធ្វើភាពយន្ដនោះ។
ចូស្សេ ម៉ូរ៉េញ៉ូ នឹង​ក្លាយជា... សម្ដេច​សង្ឃ​កាតូលីក ហ្វ្រង់ស៊័រ!
លោក ចូស្សេ ម៉ូរ៉េញ៉ូ គ្រូបង្វឹកថ្មីនៃក្រុម មេនឆេស្ទ័រ យូណាយធីត។ (រូបថតក្លិបបាល់ទាត់)
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៤ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 05, 2016
  • ប្រធានបទ: ភាពយន្ដ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ផលិតកម្ម «Imaginew» ជំនាញខាងភាពយន្ដគំនូរជីវចល បានប្រកាសឲ្យដឹងថា លោក ចូស្សេ ម៉ូរ៉េញ៉ូ (José Mourinho) រហស្សនាម «Special One» នឹងបញ្ចូលសម្លេងរបស់លោក ទៅក្នុងតួអង្គនៃសម្ដេច​សង្ឃ​កាតូលីក ហ្វ្រង់ស៊័រ (François) សម្រាប់ភាពយន្ដមួយ ដែលផលិតឡើង ដើម្បីចូលរួមក្នុងពិធីបុណ្យ​ រំលឹក​ដល់​ការ​បង្ហាញ​ខ្លួន នៃ​ព្រះសាវ័ក «Vierge Marie (ក្នុងសាសនាគ្រឹស្ទ៍ ជាម្ដាយព្រះយ៉េស៊ូ)»។ ពិធីបុណ្យនេះ នឹង​ប្រព្រឹត្តិ​ទៅ នៅក្នុងក្រុង «Fatima» ស្ថិតនៅភាគកណ្ដាល​នៃប្រទេសព័រទុយហ្គាល។

លោក ម៉ូរ៉េញ៉ូ នឹងបញ្ចូលសម្លេងរបស់លោក ជាភាសាចំនួនបួន៖ ព័រទុយហ្គាល់ អង់គ្លេស អេស្ប៉ាញ៉ុល និង​អ៊ីតាលី ដែលសុទ្ធសឹងជាភាសា នៃប្រទេសដែលលោកធ្លាប់ចូលទៅធ្វើជាគ្រូបង្វឹក ឲ្យក្រុមបាល់ទាត់​ដ៏ល្បីៗ។

ការយកលោក ម៉ូរ៉េញ៉ូ មកបញ្ចូលសម្លេងនេះ មិនមែនចេះតែរើស ឲ្យតែបាន ឬដោយសារតែលោក​មាន​ឈ្មោះ​បោះ​សម្លេង នៅក្នុងពិភពបាល់ទាត់ប៉ុណ្ណោះទេ។ ប៉ុន្តែការជ្រើសរើស យកគ្រូបង្វឹកបាល់ទាត់ម្នាក់នេះ មក​ជំនួស​សម្លេង​របស់​សម្ដេចសង្ឃកាតូលីក ត្រូវបានទទួលដឹងឮ ពីសំណាក់បូរីវ៉ាទីកង់ (Vatican - ព្រះវិហារ​កណ្ដាល នៃ​សាសនា​គ្រឹស្ទ៍) រួចហើយនោះទៀត។ នេះបើតាមការអះអាងឲ្យដឹង ពីសំណាក់ផលិតកម្មដដែល។

តាមជំនឿនៅក្នុងសាសនាគ្រឹស្ទ៍ ព្រះសាវ័ក «Vierge Marie» បានបង្ហាញខ្លួនឡើងវិញ នៅចំពោះមុខ​កុមារី​បីនាក់ នៅក្រុង «Fatima» ដែលស្ថិតនៅ១៣០គីឡូម៉ែត្រ ខាងជើងរដ្ឋធានី លីស្បន (Lisbonne) របស់​ប្រទេស​ព័រទុយហ្គាល។ ការបង្ហាញខ្លួននេះ បានធ្វើឡើងចំនួន៦ដង នៅក្នុងឆ្នាំ១៩១៧ ខណៈការ​បង្ហាញ​ខ្លួន​លើក​ទី​មួយ ធ្វើនៅថ្ងៃទី១៣ ខែឧសភា។

កាលពីឆ្នាំទៅម៉ិញ សម្ដេចសង្ឃកាតូលីក ហ្វ្រង់ស៊័រ ធ្លាប់បានប្រកាសថា ព្រះអង្គមានបំណងចង់ចូលរួម ក្នុង​ពិធី​បុណ្យរំលឹក ដល់ការបង្ហាញខ្លួនរបស់ព្រះសាវ័ក របស់ព្រះយ៉េស៊ូ នៅក្នុងឆ្នាំ២០១៧ខាងមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...