តារា​ចម្រៀង ខេម បើក​​រថយន្ដ​ទំនើប​បុក​ស្លាប់​ម្នាក់ រួច​នាំ​ស្រី​ស្អាត​រត់?

បុរសម្នាក់បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធម៌ ដោយកៀបជាប់ នៅក្នុងរថយន្ត បន្ទាប់ពីរថយន្ដរបស់បុរស​នេះ បាន​បុក​គ្នា​ពេញ​មួយ​ទំហឹង ជាមួយនឹងរថយន្ដមួយគ្រឿងទៀត ដែលទំនងជាបើកបរ ដោយតារាចម្រៀង ខេម ប្រចាំផលិតកម្មថោន។ សាក្សី​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​កើត​ហេតុ តារាចម្រៀងដែលរួមដំណើរជាមួយនឹងស្រីស្អាតម្នាក់ផង បានគេចខ្លួនបាត់ស្រមោល ដោយ​ទុក​រថយន្ដ​ខូចខាត​របស់​ខ្លួន និង​ជន​រងគ្រោះ នៅ​នឹង​កន្លែង។
តារា​ចម្រៀង ខេម បើក​​រថយន្ដ​ទំនើប​បុក​ស្លាប់​ម្នាក់ រួច​នាំ​ស្រី​ស្អាត​រត់?
ទិដ្ឋភាពរថយន្ដ និងជនរងគ្រោះ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ ជាមួយរថយន្ដធុន «RANGE ROVER» មួយគ្រឿងទៀត។ (រូបថតសហការី)
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ ឧសភា ២០១៦
  • កែប្រែចុងក្រោយ: May 18, 2016
  • ប្រធានបទ: គ្រោះចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ករណី«តារាល្បីបើកបរបង្កគ្រោះថ្នាក់ តែបែរជារត់គេចខ្លួន» មិនមែនជារឿងថ្មីទេ ដោយគ្រាន់តែដូរ​មនុស្ស ពីតារា​នេះ ទៅ​​តារា​មួយ​រូប​ទៀត​ប៉ុណ្ណោះ។ ហើយនេះ ទំនងជាហេតុការណ៍ថ្មីមួយទៀត របស់​តារា​ចម្រៀង​ល្បី​ ឈ្មោះ​«ខេម» របស់ផលិតកម្មថោន​ ដែលត្រូវបានសាក្សីនៅផ្ទាល់​កន្លែង​អះអាង​ថា បាន​ជិះ​រថយន្ដ​​ទំនើប ធុន «RANGE ROVER» របស់​​ខ្លួន ជា​មួយ​មិត្ត​ស្រី​ម្នាក់ ទៅ​បុក​ចំ​ពី​មុខ​​យ៉ាង​ពេញ​ទំហឹង ជាមួយ​នឹង​រថយន្ដ ធុន «CELICA» មួយ​​គ្រឿង​​ទៀត ​ដែល​បើក​ក្នុង​ទិស​បញ្ច្រាស​គ្នា បង្កឲ្យអ្នកបើកបររថយន្ដរូបនោះ បាត់បង់ជីវិតភ្លាមៗ។

ហេតុការណ៍បានកើតឡើង នៅម៉ោង ០០ និង៤០នាទី យប់រំលងអាធ្រាត ពីថ្ងៃទី១៧ ចូលមកថ្ងៃ​ទី១៨ ខែ​ឧសភានេះ នៅត្រង់ចំណុចមុខឃ្លាំងស្ថាននីយ៍ប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់​ឬស្សីកែវ ខណ្ឌ​ឬស្សីកែវ រាជធានី​ភ្នំពេញ។

ប្រភពពីអាជ្ញាធរ ដែលចុះពិនិត្យនៅនឹងកន្លែង បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ ដោយ​កៀប​ខ្លួន​ក្នុង​រថយន្ដ​ មាន​ឈ្មោះ លី ការីម អាយុ៣១ឆ្នាំ ជាបុគ្គលិកធនាគារអម្រិត និងជាអ្នករស់នៅក្នុងភូមិ​គីឡូម៉ែត្រ​លេខ​៨ សង្កាត់​ច្រាំង​ចំរេះ១ ខណ្ឌ​ឬស្សីកែវ។

រីឯប្រភពដែលបានឃើញហេតុការណ៍ បានបញ្ជាក់ថា គេបានឃើញរថយន្ត «RANGE ROVER» ពណ៍​ស និង​ពាក់​ស្លាក​លេខ «ភ្នំពេញ 2X-9987» បានបើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនយ៉ាងលឿន ទិសដៅ​ពី​ជើង​ទៅ​ត្បូង (ចូលមកក្នុងរាជធានីវិញ) និងបានឃើញរថយន្ត «CeLiCa» មួយ​គ្រឿង​ទៀត ពណ៍​ខ្មៅ និង​ពាក់​ស្លាក​លេខ «ភ្នំពេញ 2M-5575» បានបើកក្នុងល្បឿន យ៉ាងលឿនដូចគ្នា តែទិសដៅ​បញ្ច្រាស​គ្នា។ លុះ​ពេល​មក​ដល់​ចំណុច​កើត​ហេតុ​រថយន្ដទាំងពីរបានបុកគ្នា ចំពីមុខយ់ាងពេញទំហឹង បណ្តាល​ឲ្យ​រថយន្ដ​ទាំង​ពីរ​គ្រឿង​រង​ការ​ខូច​ខាត​យ៉ាង​ធ្ងន់ធ្ងរ។

ប្រភពដដែលបាននិយាយទៀតថា អ្នកបើករថយន្ត «RANGE ROVER» ត្រូវបាន​គេ​ស្គាល់ ថា​ជាតារា​ចំរៀង ខេម នៅ​ក្នុង​ផលិតកម្ម​ថោន ដែលមានរួមដំណើរដោយនារីម្នាក់ទៀត។ អ្នកទាំងពីរ បានចុះ​ពី​លើ​រថយន្ត ហើយ​ក៏​រត់​គេច​ខ្លួន​បាត់​ស្រមោល ដោយទុករថយន្ដខូចខាត និងជនរងគ្រោះ នៅ​នឹង​កន្លែង។

ក្រុមសមត្ថកិច្ចមូលដ្ឋាន និងនគរបាលជំនាញ ដែលបានទៅដល់កន្លែងកើតហេតុ នៅបន្តិច​ក្រោយ​មក បាន​ធ្វើ​ការ​វាស់​វែង និង​ស្ទូច​យក​រថយន្ត​ទាំង​២គ្រឿង ទៅរក្សាទុកនៅការិយាល័យ​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ ដើម្បី​ទុក​រង់ចាំ​ដោះស្រាយ​ទៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានក្រុម​អាជ្ញាធរ​ទាំង​នោះ បញ្ជូន​ទៅ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​រួចរាល់​ហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...