គីម យល់ព្រម​ទៅ​អាមេរិក និង​ហៅ ត្រាំ ទៅ​កូរ៉េ​ខាង​ជើង​វិញ

ប្រមុខដឹកនាំ របស់ប្រទេសកូរ៉េកុម្មុយនីស្ដិ៍ បានទទួលយល់ព្រម ថាលោកនឹងធ្វើដំណើរដោយផ្ទាល់ ទៅកាន់សហរដ្ឋអាមេរិក ហើយបានអញ្ជើញ ប្រធានាធិបតីអាមេរិក ឲ្យត្រឡប់មកធ្វើទស្សនកិច្ច​ នៅកូរ៉េខាងជើងវិញ។
គីម យល់ព្រម​ទៅ​អាមេរិក និង​ហៅ ត្រាំ ទៅ​កូរ៉េ​ខាង​ជើង​វិញ
លោក គីម ជុង-អ៊ុន មេដឹកនាំកូរ៉េខាងជើង ជួបចាប់ដៃ ជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។ (រូបថតលើទ្វីសធើរ)
  • ដោយ: ដ. កែវ ([email protected]) - ប៉ារីស ថ្ងៃទី១២ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 13, 2018
  • ប្រធានបទ: ជំនួប ត្រាំ-គីម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅប៉ុន្មានម៉ោង ក្រោយជំនួបកំពូល ជាប្រវត្តិសាស្ត្រ របស់មេដឹកនាំទាំងពីរ ដំណឹងបញ្ជាក់ជាថ្មី ដែលជាជំហានដ៏ល្អ បានធ្លាក់មកដល់។

នោះគឺ អគ្គមគុទេសន៍របស់ប្រទេសកូរ៉េខាងជើង លោក គីម ជុង-អ៊ុន (Kim Jong Un) បានអញ្ជើញលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក ឲ្យធ្វើទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់រដ្ឋធានី ព្យុងយ៉ាង ហើយលោក គីម ខ្លួនលោកផ្ទាល់ នឹងធ្វើដំណើរ ទៅធ្វើទស្សនកិច្ចផ្លូវរដ្ឋ នៅសហរដ្ឋអាមេរិក។ នេះ ជាការចេញផ្សាយឲ្យដឹង របស់ទីភ្នាក់ងារព័ត៌មានផ្លូវការ «KCNA» របស់ប្រទេសកូរ៉េខាងជើង នៅព្រឹកថ្ងៃពុធនេះ។

ទីភ្នាក់ងារព័ត៌មាន បានសរសេរឲ្យដឹងថា៖ «លោក គីម ជុង-អ៊ុន បានអញ្ជើញលោក ត្រាំ ឲ្យធ្វើដំណើរទស្សនកិច្ចមួយ នៅរដ្ឋធានី ព្យុងយ៉ាង នៅពេលវេលាដ៏ល្អណាមួយ ហើយលោក ត្រាំ ក៏បានអញ្ជើញលោក គីម ជុង-អ៊ុន ឲ្យធ្វើដំណើរ ទៅកាន់សហរដ្ឋអាមេរិកវិញដែរ»។

ប្រព័ន្ធឃោសនាផ្លូវការ របស់របបកុម្មុយនីស្ដិ៍ បានបញ្ជាក់ទៀតថា៖ «មេដឹកនាំទាំងពីរ បានទទួលយល់ព្រម ដោយក្ដីរីករាយ នូវការអញ្ជើញទៅវិញទៅមក របស់ភាគីទាំងសងខាង ដែលកាន់តែបង្ក ឲ្យមានឱកាសដ៏សំខាន់ សម្រាប់បង្កើនទំនាក់ទំនង រវាងប្រទេសទាំងពីរ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...