ជ្រុះ​ពី​រថយន្ដ​មុខ ក្មេង​ប្រុស​ម្នាក់​នេះ​ត្រូវ​រថយន្ដ​មួយ​ទៀត​កិន

ករណីមួយទៀត ដែលឪពុកម្ដាយក្នុងលោក គប្បីត្រូវបង្កើន ការប្រុងប្រយ័ត្នខ្លាំងឡើង។ កុមារ​ជាតិ​ចិន​ម្នាក់ បាន​របូត​ជ្រុះ​ចេញ ពី​រថយន្ដ​ដឹកទំនិញធុនតូច របស់ឪពុកម្ដាយខ្លួន ហើយបានដួល​នៅលើផ្លូវថ្នល់ មុននឹង​ត្រូវ​រថយន្ដ​តូច​មួយ​ទៀត ដែល​បើក​ពីក្រោយ កិនពីលើ។
ទិដ្ឋភាពទាំងស្រុង នៃគ្រោះថ្នាក់ របស់កុមារាម្នាក់ ដែលរបូតជ្រុះ ពីរថយន្ដដឹកទំនិញ របស់ម្ដាយឪពុកខ្លួន។
Loading...
  • ដោយ: ដារី អត្ថបទ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ មេសា ២០១៦
  • កែប្រែចុងក្រោយ: April 10, 2016
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រូបភាពខាងលើនេះ បានធ្វើឲ្យស្រៀវដល់ឆ្អឹងខ្នង។ ជាហេតុការណ៍មួយ ដែលបានកើតឡើងក្នុងក្រុង «Zhaotong» ស្ថិតនៅភាគនារតី នៃប្រទេសចិន និងត្រូវបានថតជាប់ ដោយកាម៉េរ៉ាសុវត្ថិភាព សម្រាប់​ឃ្លាំ​មើល​នៅនឹង​ផ្លូវបំបែក។

នៅពេលរថយន្ដដឹកទំនិញ បានឈប់នៅនឹងភ្លើងស្ដុប គេពិតជាមិនដឹងថា នឹងមានរឿងអ្វីកើតឡើងឡើង។ តែ​បន្ទាប់ពីភ្លើងស្ដុប បានអនុញ្ញាតឲ្យរថយន្ដនេះ រំកិលខ្លួនទៅមុខ ឃ្លុបខាងក្រោយ ដែលបិទមិនជិតល្អ បាន​បណ្ដាល​ឲ្យជ្រុះកុមារាម្នាក់ មកលើផ្លូវថ្នល់។

ដោយសារកុមារា បានដួលនៅលើថ្នល់ ជាហេតុធ្វើឲ្យរថយន្ដខាងក្រោយ មើលមិនឃើញ ហើយបានបរ​កិន​ពី​លើកុមារ មុននឹងឪពុកម្ដាយរបស់កុមារ បានស្ទុះចុះពីរថយន្ដដឹកទំនិញ (ដែលនៅខាងមុខ) និងបាន​ស្រែក​ឲ្យ​រថយន្ដ​តូច បើកថយក្រោយ ដើម្បីពួកខ្លួនអាចលើកកូនមកវិញ។

ជាសំណាងល្អ ដែលកុមារមានរបួសសើរស្បែក តែបន្តិចបន្តួច។ តែកុមារត្រូវបាននាំ ទៅកាន់មន្ទីរពេទ្យ ដើម្បី​ឆ្លុះមើលខ្លួនប្រាណ ដោយការបារម្ភ ​ពីការប៉ះពាល់លើអ្វីផ្សេងទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...