ដូណាល់ ត្រាំ លើក​ពី​ទំនាក់ទំនង​ដ៏​អស្ចារ្យ​ជាមួយ គីម ជុង-អ៊ុន

ជាជំនួបកំពូល ដែលចារទុក ក្នុងប្រវត្តិសាស្ត្រ។ ប្រធានាធិបតីអាមេរិក បានជួបចាប់ដៃ និងពិភាក្សា ជាមួយអគ្គមគុទេសន៍កូរ៉េខាងជើង នៅក្នុងប្រទេសសិង្ហបូរី ដោយលើកឡើងពី «ទំនាក់ទំនងដ៏អស្ចារ្យ»មួយ។
ដូណាល់ ត្រាំ លើក​ពី​ទំនាក់ទំនង​ដ៏​អស្ចារ្យ​ជាមួយ គីម ជុង-អ៊ុន
លោក គីម ជុង-អ៊ុន មេដឹកនាំកូរ៉េខាងជើង ជួបចាប់ដៃ ជាមួយលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១២ មិថុនា ២០១៨
  • កែប្រែចុងក្រោយ: June 12, 2018
  • ប្រធានបទ: ជំនួប ត្រាំ-គីម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ខ្ញុំមានកិត្តិយសណាស់» នេះ ជាការអះអាងឡើង របស់លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមិថុនានេះ ពីអារម្មណ៍របស់លោក ទៅកាន់លោក គីម ជុង-អ៊ុន (Kim Jong-un) ប្រមុខដឹកនាំកំពូល របស់ប្រទេសកូរ៉េខាងជើង។

ប្រធានាធិបតីអាមេរិក បានលើកឡើងថា លោកមាន«ទំនាក់ទំនងដ៏អស្ចារ្យ» ជាមួយមេដឹកនាំកូរ៉េកុម្មុយនីស្ដ នៅបន្ទាប់ពីលោកបានជួបជជែក ជាមួយលោក គីម ជុង-អ៊ុន ដែលជាការជួបជជែក លើកដំបូងបង្អស់ ប្រព្រឹត្តិទៅក្នុងព្រឹកដដែលនេះ ក្នុងប្រទេសសិង្ហបូរី។ លោក ដូណាល់ ត្រាំ បានបញ្ជាក់ទៀតថា៖ «ខ្ញុំមិនមានការ​សង្ស័យទេ»។

ចំពោះលោក គីម ជុង-អ៊ុន វិញ បានថ្លែងសាទរថា ប្រទេសកូរ៉េខាងជើង និងសហរដ្ឋអាមេរិក បានធ្វើឲ្យជោគជ័យ ក្នុង​«ការជំនះ នូវរាល់ឧបសគ្គជាច្រើន» ដែលស្ទើរតែបានរារាំង ការរៀបចំកិច្ចប្រជុំនេះ។ មេដឹកនាំកុម្មុយនីស្ដិ៍ បានថ្លែងឡើងថា៖ «ការរើសអើងពីមុនទាំងឡាយ រួមនឹងទម្លាប់ចាស់នោះផង បានបង្កឲ្យមានជាឧបសគ្គជាច្រើន ប៉ុន្តែយើងទាំងអស់គ្នា បានជំនះលើឧបសគ្គទាំងនោះ ដើម្បីយើងបានជួបគ្នា នៅទីនេះ»។

ស្នាមញញឹម និងការលើកមេដៃ បង្ហាញដាក់គ្នាទៅវិញទៅមក មេដឹកនាំទាំងពីរបានជួបគ្នា ជាលក្ខណៈទ្វេភាគី ដែលមានរយៈពេលប្រមាណ​ជិតមួយម៉ោង។ ជំនួបដែលពិភពលោកទាំងមូល បានទន្ទឹងរង់ចាំនេះ បានក្លាយជា​«ជំនួបជាប្រវត្តិសាស្ត្រ»​មួយ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយក៏ជា​«ជំនួបជាគន្លឹះ»​​មួយ ដែលត្រូវបានចារទុក សម្រាប់រដ្ឋបុរសទាំងពីរ។

ប៉ុន្តែលទ្ធផលយ៉ាងណានោះ គេនៅមិនទាន់អាចប្រមើលដឹងនៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...