បើក​លឿន​ដូច​ហោះ ជ្រុល​ទៅ​បុក​អ្នក​ឆ្លង​ថ្នល់​របួស​ធ្ងន់​ទាំងពីរ

យុវជនម្នាក់ បើកម៉ូតូលឿនដូចហោះ រហូតចាប់ហ្រាំងមិនទាន់ ក៏ជ្រុលទៅម៉ូតូមួយគ្រឿង ដែលកំពុងឆ្លង់ថ្នល់ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ ម្ចាស់ម៉ូតូទាំងពីរនាក់។ ហេតុការណ៍ បានកើតឡើង នៅតាមបណ្តោយផ្លូវជាតិ លេខ​២ ទល់​មុខ​រោងចក្រ​បារី​សេក ក្នុងសង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ អត្ថបទ៖ ឌីណា ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ៣ ធ្នូ ២០១៥
  • កែប្រែចុងក្រោយ: December 04, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មនុស្សពីរនាក់ បានរងរបួស នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើង កាលពីវេលាម៉ោង ២០និង​១០នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥។ គ្រោះថ្នាក់នេះ បានបង្កឡើង ដោយអ្នកជិះម៉ូតូម៉ាក់ហុងដា សេ១២៥ ពណ៌​ខ្មៅ មានស្លាក់លេខ ១CW-៩៦៣៣ បើកបរក្នុងទិសដៅ ពីជើងទៅត្បូង ដោយល្បឿនលឿន។ នេះបើ​តាម​សាក្សី ដែលបានឃើញហេតុការណ៍ ដោយផ្ទាល់ភ្នែក។

សាក្សីបន្តថា លុះមកដល់ចំនុចកើតហេតុ ក៏ប្រទះជាមួយ និងម៉ូតូហុងដាវ៉េវ ព័ណខ្មៅ ស្លាក់លេខ ភ្នំពេញ ១BN-៣៣៩៧ បើកបរដោយបុរសម្នាក់ កំពុងឆ្លង់ផ្លូវ ពីជើងទៅត្បូង បណ្តាល ឲ្យអ្នកឆ្លងថ្នលរងរបួស បែក​ក្បាល ហើយសន្លប់បាត់មាត់ឈឹង ចំណែកឯអ្នកបង្កវិញ រងរបួស នៅត្រង់កូនដៃ ប៉ោងគ្រាប់ភ្នែក និងមាន​ឈាម​ហូរតាមត្រជៀក ទៀតផង។

តាមមន្ត្រីសមត្ថកិច្ច ដែលបានទៅធ្វើការពិនិត្យ នៅក្រោយពេលកើតហេតុ បានប្រាប់ឲ្យដឹងថា យុវជនអ្នក​បង្ក​មាន​ឈ្មោះ ចូវ យ៉ាំតាង មានអាយុ១៩ឆ្នាំ ជាជនជាតិវៀតណាម មុខរបរ ជាកម្មករសំណង់ ស្នាក់នៅ​សង្កាត់​ព្រែកលៀប ខណ្ឌជ្រោយចង្វា។ រីឯបុរសអ្នករងគ្រោះ មានឈ្មោះ ស្រី លាប អាយុ៤២ឆ្នាំ មុខរបរអ្នករត់ម៉ូតូឌុប រស់នៅ​សង្កាត់ចាកអង្រែលលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទាំងអ្នកបង្ក និងអ្នករងគ្រោះ ត្រូវបានបញ្ជូន​តាម​រថយន្ដ​សង្គ្រោះ ទៅកាន់ទៅមន្ទីពេទរុស្ស៊ីទាំងអស់។

បន្ទាប់ពីធ្វើការវាស់វែងរួច ក្រុមសមត្ថកិច្ចជំនាញ បានយកម៉ូតូទាំងពីរគ្រឿង​ ទៅរក្សាទុកនៅអធិកាដ្ឋាន នគរបាល​ខណ្ឌមានជ័យ ដើម្បីដោះស្រាយតាមច្បាប់ នៅពេលក្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...