សប្បាយ​អស្ចារ្យ​នឹង Lamborghini​ តែ​មិន​ដឹង​រថយន្ដ​កំពុង​ឆេះ

កាលពីខែមុន ក្នុងរាជធានី ឌុយបៃ (Dubaï) នៃប្រទេសអេមីរ៉ាត់អារ៉ាប់ រថយន្ដទំនើបធុន «Lamborghini Aventador»មួយគ្រឿង បានរងអគ្គិភ័យ​យ៉ាងសន្ធោសន្ធៅ នៅកណ្ដាលផ្លូវ ទាំងមិនដឹងមូលហេតុ។ ប៉ុន្តែ​វីដេអូ​ស្ដី​ពី​ហេតុការណ៍​នេះ ដែលទើបនឹងត្រូវបង្ហោះ កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ម្ចាស់យានយន្ដទំនើប រវល់​តែ​សប្បាយ​ភ្លេច​ខ្លួន ដោយមិនទាំងខ្ចីរវល់ ពីការរំលឹករបស់អ្នកដំណើរផ្សេងទៀត ដែល​ឃើញ​ភ្លើង​ចាប់​ផ្ដើម​ឆេះ ពី​ខាង​ក្រោយ​រថយន្ដ។
អគ្គិភ័យឆេះរថយន្ដទំនើប៖ រូបភាពតាំងពីមុនកើតហេតុ រហូតអង្ករដាំឆ្អិន ក្លាយជាខ្លោច ព្រោះភ្លើងខ្លាំងពេក។
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៥ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 17, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ឈប់នៅមុខភ្លើងស្ដុប ម្ចាស់រថយន្ដទំនើប ដែលមានតម្លៃ មិនតិចជាង ៤សែនដុល្លានេះ បានឆ្លៀតឱកាស ដើម្បី​រោទ៍ម៉ាស៊ីន ដ៏អាស្ចារ្យរបស់ខ្លួន ឲ្យលាន់សន្ធឹកខ្លាំងឡើង ដើម្បីជាការបង្អួតសំញ៉ែងគ្នា ជាមួយនឹងដៃគូ​មួយ​ទៀត ដែលបើករថយន្ដធុន «Ferrari 458 Spider» ដែលមានលក្ខណៈទំនើប ប្រហាក់ប្រហែលគ្នា។

ប៉ុន្តែសកម្មភាព ដ៏សប្បាយរីករាយនេះ បានបញ្ចប់ទៅ ដោយយំសឹងមិនចេញ...

នៅពេលដែលជាន់ម៉ាស៊ីន ឲ្យរោទ៍ខ្លាំងឡើង នៅនឹងបំពុង់បង្ហុយផ្សែងខាងក្រោយ ក៏បានបញ្ចេញ​ជាចំហេះ​ខ្លាំងដែរ រហូតដល់បានឆាបឆេះ ជាអគ្គិឡើង។ អ្នកដំណើរ ដែលជិះរថយន្ដពីក្រោយ ដែលឃើញអគ្គិភ័យ បាន​ឆេះផ្នែកខាងក្រោយរថយន្ដ «Lamborghini Aventador»នោះ បានខិតខំស្រែកប្រាប់ និងខ្លះទៀតបាន​ចុច​ស៊ីផ្លេ ដើម្បីជាសញ្ញាប្រាប់ទៅម្ចាស់រថយន្ដ... តែអ្នកបើកបររថយន្ដទំនើប មិនបានយកចិត្ត​ទុកដាក់​ទេ។

ប៉ុន្មាននាទីក្រោយមក អគ្គិភ័យបានពង្រីឥទ្ធិពល ហើយឆេះយករថយន្ដ សឹងតែទាំងមូលតែម្ដង។ មានប្រាក់ អាច​បង្កើត​ការសប្បាយ តាមបំណងរបស់ខ្លួនបាន តែមិនប្រាកដថា មិនកើតមានទុក្ខព្រួយ មកជាមួយនោះទេ ជា​ពិសេស នៅពេលដែលម្ចាស់ខ្លួន បានធ្វេសប្រហែស និងសម្លឹងមើលឆ្វេងស្ដាំ ឲ្យបានគ្រប់ជ្រុងជ្រោយ។ យ៉ាង​​​ណា បើ​សិន​​ជាម្ចាស់រថយន្ដ មានការធានារ៉ាប់រង ទៅលើរថយន្ដនេះនោះ ទុក្ខព្រួយពីអគ្គិភ័យ ទំនង​ជា​អាច​​ថយ​​ចុះ​​បន្តិច៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...