«ពេល​នេះ​ទើប​អូន​ដឹង​ថា បង​យក​អូន​ជា​ស្រ្តី​លេង​សើច»

ទោះសំបុត្រទាំងនោះ មានសភាពពិត ឬមិនពិតយ៉ាងណា ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមយកសេចក្ដីនៅក្នុងសំបុត្រ មកផ្សាយជូនដូចខាងក្រោម។
«ពេល​នេះ​ទើប​អូន​ដឹង​ថា បង​យក​អូន​ជា​ស្រ្តី​លេង​សើច»
ពីឆ្វេងទៅស្ដាំ៖ លិខិត ដែលត្រូវបានអះអាង ថាជា​របស់អ្នកស្រី ចេវ សុវឌ្ឍនា និងលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងអ្នកស្រី ចេវ វឌ្ឍនា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី០២ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 02, 2018
  • ប្រធានបទ: មនុស្សឃាត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សូមបញ្ជាក់ដែរថា សំបុត្រមួយសន្លឹក ដែលមានពីរផ្នែក និងសំបុត្រមួយទៀត (មិនមានរូបថត) ត្រូវបានអាជ្ញាធរក្រុងដូនកែវ ខេត្តតាកែវ អះអាងថា បានរកឃើញពីក្នុងកាបូបយួរដៃ របស់អ្នកស្រី ចេវ សុវឌ្ឍនា បន្ទាប់ពីអ្នកស្រីត្រូវបានរកឃើញស្លាប់ ជាមួយខ្សែចងក នៅក្នុងគេហដ្ឋាន កាលពីចុងខែមករាកន្លងមក។

សំបុត្រទាំងនេះ ជាជំហាន ដែលធ្វើឲ្យអាជ្ញាធរនៅទីនោះ ធ្វើការសន្និដ្ឋាន​ក្នុងពេលភ្លាមៗ ថាមរណភាពរបស់អ្នកស្រី ជាការធ្វើអត្តឃាត។ ប៉ុន្តែចំណុចសង្ស័យផ្សេងទៀត ដូចយ៉ាងស្នាមម្រាមដៃ នៅត្រង់ករបស់ជនរងគ្រោះ បានបង្កការសង្ស័យថា ករណីនេះ មិនមែនជាការធ្វើ​អត្តឃាតនោះទេ។

យ៉ាងណា គេមិនអាចដឹង ថាតើសំបុត្រនេះ ជាសំបុត្រពិត ឬយ៉ាងណាទេ ដោយគ្រាន់តែមានសរសេរ ដូចក្នុងសេចក្ដីខាងក្រោម៖

ជីវិតស្រីម្នាក់នេះ ជ្រើសរើសយកបង មិនប្រាថ្នាអ្វី ក្រៅពីក្តីស្រលាញ់ម្យ៉ាងគត់។ លះបង់គ្រប់យ៉ាងព្រោះតែថា ស្រលាញ់អូនជាប្រពន្ធទី២ ប៉ុណ្ណោះ។ អូនខាំមាត់សង្កត់ចិត្ត ទោះជាគេមើលងាយគ្រប់គ្នា ជេរដៀលគ្រួសារក៏ដោយ សុខចិត្តធ្វើគ្រប់យ៉ាង ឲ្យតែបាននៅជិតបង។

តែអ្វីដែលអូនជ្រើសរើស រហូតមានតែទឹកភ្នែក ការជេរបញ្ចោរ វាយដំយកឈ្នះចាញ់ ខុសពីអ្វីដែលបានសន្យា កាលគ្រាដំបូង។ ព្រោះតែការសន្យា ទើបធ្វើឲ្យអូនស្រលាញ់ ហើយលះបង់គ្រប់យ៉ាង ធ្វើជាប្រពន្ធទី២ ដែលសង្គមមិនទទួលស្គាល់។ គេមើលងាយយ៉ាងណា ក៏ខាំមាត់សង្កត់ចិត្ត ព្រោះតែស្រលាញ់ មុនថ្ងៃប្រែក្លាយ តែមកដល់ពេលនេះ ទើបអូនដឹងថា បងយកអូនជាស្រ្តីលេងសើច។ បងដឹងទេថា អូនឈឺចាប់ខ្លាំងណាស់! គ្មាននរណា អាចឈរមើលប្តីជាទីស្រលាញ់ ក្បត់ ហើយស្រាលាញ់អ្នកផ្សេង ក្បត់សន្យានោះទេ។

ដឹងទេថា អូនឈឺចាប់ណាស់! ហើយមិនចង់រៀបរាប់អ្វី​ច្រើនជាងនេះ អូនដឹងត្រឹមថា បងស្រលាញ់គ្រួសារបង ជាងអ្វីដែលអូនសុំត្រឹមជាមនុស្សទី២ សម្រាប់បងៗលេងស៊ើច…។ ស្រីគ្រប់គ្នា មិនខ្វល់ពីការឈឺចាប់ ស្រីម្នាក់លះបង់ដើម្បីបងគ្រប់យ៉ាង មិនចង់បានអ្វីនោះទេ។ គ្រប់យ៉ាងព្រោះតែស្រលាញ់! ការឈឺចាប់នៅពេលនេះ ព្រោះតែស្រលាញ់ តែម្យ៉ាងគត់។ ខ្ញុំនឹងដើរចេញពីជីវិតបង ដូចដែលបងចង់បាន ទោះជាខ្ញុំ ត្រូវឈឺចាប់យ៉ាងណាក៏ដោយ ឲ្យតែជាសេចក្តីសុខបងគ្រប់យ៉ាង ព្រោះតែស្រលាញ់ និងការឈឺចាប់ ដែលបងផ្តល់ឲ្យ។ អគុណ!

--------------

គ្រប់យ៉ាងព្រោះតែចង់បានក្តីសុខ តែផ្ទុយទៅវិញមានតែទឹកភ្នែក ប្តីមិនស្រលាញ់ គ្រប់យ៉ាងមានតែស្រីក្បត់ ថោកទាប មិនស្មោះត្រង់តែប៉ុណ្ណោះ។ ខ្ញុំមិនស្តាយក្រោយទេ ដែលជ្រើសរើសយកបង តែសូមបងគិតឡើងវិញថា បងបានធ្វើទង្វើអ្វីខ្លះ មកលើស្រីម្នាក់នេះ តាំងពីដំបូងមកដល់ឥឡូវ ទោះជាពេលនេះ បងអស់ក្តីស្រាលាញ់ បងមានតែភាពធុញទ្រាន់យ៉ាងណា តែអូននៅមិនភ្លេចសន្យា កាលគ្រាដើម។

ទោះជាយ៉ាងណា នៅតែស្រលាញ់ លុយមិនសំខាន់ទេ សម្រាប់មនុស្សស្រីម្នាក់នេះ សម្តីបងគ្រប់យ៉ាង ពិតជាធ្វើឲ្យអូនឈឺចាប់ គ្មានអ្វីនឹងនិយាយតបបាននោះទេ។ មនុស្សជុំវិញខ្លួនមើលងាយខ្ញុំ ធ្វើបាបខ្ញុំយ៉ាងណា…..បងមិនឲ្យតម្លៃ និងមើលងាយខ្ញុំ ដោយនិយាយធ្វើបាបចិត្តខ្ញុំ…៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...