អ្នក​គ្រូ​ខាង​តូរ​ដន្ត្រី​ម្នាក់​នេះ ជា​តារា​កូន​ជ្រូក​«X»​លើ​អ៊ិនធើណែត

ការិយាល័យនាយក របស់សាលា «Theodore Roosevelt» នៃក្រុង «Kent» នៅក្នុងរដ្ឋអូហៃយ៉ូ (Ohio សហរដ្ឋអាមេរិក) បានរកឃើញថា គ្រូបង្រៀនរបស់ខ្លួនមួយរូប មានអាជីពផ្សេងមួយទៀត ដ៏គួរឲ្យភ្ញាក់ផ្អើល។ អ្នកគ្រូ គ្រីស្ទីន សានមេន (Kristin Sundman) អាយុ៣១ឆ្នាំ ដែលមានជំនាញ ខាងតូរដន្ត្រី ត្រូវបានបង្ខំឲ្យលាចេញ ពីការងាររបស់ខ្លួន។ នេះបើតាមរបាយការណ៍ របស់សារព័ត៌មាន «New York Daily News»។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១១ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 13, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សាស្ត្រាចារ្យផ្នែកតូរដន្ត្រី នៅពេលថ្ងៃ និងតារា «X» ថតវីដេអូកូនជ្រូក នៅពេលយប់៖ នាង គ្រីស្ទីន សានមេន មានអាជីពប្រចាំជីវិត ដល់ទៅពីរក្នុងពេលតែមួយ តាំងពីច្រើនឆ្នាំមកហើយ។ នាងទើបនឹងត្រូវបានព្យួរ ពី​ការងារជាគ្រូបង្រៀន ដោយការិយាល័យគ្រប់គ្រង របស់វិទ្យាល័យ «Theodore Roosevelt» នៃទីក្រុង «Kent» របស់រដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក។ ទំនងជាមានការបង្ខំណាមួយ ទើបអ្នកគ្រូអាយុ៣១ឆ្នាំ ដ៏​ស៊ិចស៊ី​រូប​នេះ បានសុំលាឈប់ជាស្ថាពរ ពីការងារ«ពេលថ្ងៃ»នេះ នៅប៉ុន្មានថ្ងៃក្រោយមក។

អ្នកគ្រូដ៏អស្ចារ្យ...

ប៉ុន្តែការិយាល័យនាយក របស់សាលាមិនបានពន្យល់ ពីករណីចាប់បង្ខំ ឲ្យលាឈប់ពីការងារ របស់អ្នកគ្រូ​ផ្នែកតូរដន្ត្រីនេះ នោះទេ។ ហើយក៏មិនបានគិតថា នាង គ្រីស្ទីន សានមេន បានបង្កទំនាក់ទនង ខុស​ប្រក្រតី​ណាមួយ ជាមួយនឹងកូនសិស្សក្នុងសាលានោះដែរ។ នេះបើតាមការអះអាង របស់លោក ហ្សក ចូសេហ្វ (George Joseph) ដែលជានាយកវិទ្យាល័យនោះ។ លោក ហ្សក បាននិយាយសរសើនាង គ្រីស្ទីន ថា៖ «នាង​ជាបុគ្គលិក ដ៏អស្ចារ្យមួយរូប»។

រហស្សនាម «X»

អ្នកគ្រូ គ្រីស្ទីន សានមេន ទទួលប្រាក់បៀវត្សន៍ ពីសាលា ប្រមាណជា៥ម៉ឺនដុល្លារ ក្នុងមួយឆ្នាំៗ ដើម្បី​បង្រៀន​មុខជំនាញ ខាងតូរដន្ត្រី។ ប៉ុន្តែប្រាក់បៀវត្សន៍នេះ ទំនងជាមិនគ្រប់គ្រាន់ សម្រាប់នាងនោះឡើយ។ សារព័ត៌មាន «New York Daily News» បានរាយការណ៍ថា ដើម្បីរកចំណូលបន្ថែម អ្នកគ្រូដ៏ស្រស់ស្អាត បាន​បង្ហោះ​វីដេអូ​«កូនជ្រូក» នៅតាមបណ្ដាញអ៊ិនធើណែត ជាមួយនឹងរហស្សនាម ដែលគេស្គាល់ថា «melodyXXXtune»។

វីដេអូជាច្រើន នៅតាមគេហទំព័រ«X» ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានដែរនោះ បាន​បង្ហញា​ពី​នាង គ្រីស្ទីន សានមេន កំពុងច្របាច់រាវស្ទាបខ្លួនឯង និងវីដេអូមួយចំនួនទៀត បង្ហាញពីនាងកំពុង​រួមរ័ក្ស ជា​មួយ​ដៃ​គូ​របស់នាង យ៉ាងត្រេកត្រអាល៕

---------------

» វីដេអូដែលទាក់ទងនឹងសំនុំរឿងនេះ៖

--------

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...