រថយន្ដ​ដឹក​ស្រូវ ប៉ះ​ស្រ្តី​ម្នាក់​ធ្លាយ​ពោះវៀន នៅ​បាត់ដំបង

ស្ត្រីមួយរូប បានរងគ្រោះរហូតធ្លាយពោះវៀន នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ បង្កឡើង​ជា​មួយ​រថយន្ត​ដឹក​ស្រូវ​ប្រភេទ ហ៊ីយ៉ានដាយ មួយគ្រឿង នៅខេត្តបាត់ដំបង។ រូបថតនៃហេតុការណ៍នេះ ត្រូវ​បាន​ថត​យក​មក​បង្ហោះ នៅ​លើ​បណ្ដាញ​សង្គម បង្ក​ឲ្យ​មាន​ការ​ចែក​រំលែក យ៉ាងច្រើន។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ២៤ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 28, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាមម្ចាស់គណនីហ្វេសប៊ុក ដែលបានយកករណីគ្រោះថ្នាក់នេះ មកមកបង្ហោះចែកចាយនោះ បានឲ្យដឹងថា ហេតុការណ៍ បានកើតឡើងនៅ វេលាម៉ោង៦ និង២០ នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ រវាងរថយន្តប្រភេទ ហ៊ីយ៉ាន់ដាយ ដឹកស្រូវ១គ្រឿង បានបុកស្រ្តីជិះកង់ម្នាក់ នៅចំណុចលើផ្លូវជាតិ លេខ៥ ស្ថិតក្នុងក្រុមទី៨ ភូមិ.ឃុំ ជ្រោយស្តៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បណ្តាលឲ្យធ្លាយពោះវៀន។

ប្រភពដដែល បានបញ្ជាក់ទៀតថា រថយន្ត ដែលពាក់ស្លាកលេខ ភ្នំពេញ 3A-9377 ខាងលើ បានបើកបរពីខេត្ត បន្ទាយមានជ័យ ទៅខេត្តបាត់ដំបង ស្របទិសគ្នាជា មួយស្រ្តីជិះកង់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើអន្តរាគមន៍ និងជួយដឹកជនរងគ្រោះ ទៅសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកអ្នកបើកបររថយន្តវិញ បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុក​ រថយន្តដឹកស្រូវរបស់ខ្លួន នៅ​កន្លែង​កើតហេតុ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...