រថយន្ត​បុក​ម៉ូតូ ដាច់​ជើង​មួយ​ចំហៀង​និង​ធ្លាយ​គ្រឿង​ក្នុង​ចេញ​ក្រៅ

គ្រោះថ្នាក់ចរាចរណ៍ ដ៏សាហាវមួយ រវាងរថយន្តនិងម៉ូតូ មិនត្រឹមតែបានបង្កការភ្ងាក់ផ្អើល ដល់អ្នកធ្វើដំណើរ នៅតាមបណ្តោយផ្លូវជាតិ លេខ៤ ក្នុងខេត្តព្រះសីហនុនោះទេ តែបានបង្អើល ដល់ប្រើប្រាស់បណ្ដាញសង្គម ឲ្យតក់ស្លុតគ្រប់ៗគ្នា។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ០៨ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 16, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើតាមគណនីហ្វេសប៊ុក ដែលបានយកករណីនេះ មកបង្ហោះ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បានកើតឡើង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី ០៨ខែ កញ្ញា ឆ្នាំ២០១៥ រវាងរថយន្តធន់ធ្ងង់ និងម៉ូតូ ស្ថិត​នៅ​តាមបណ្តោយ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ១៩០ និងលេខ១៩១ ត្រង់ចំណុចផ្លូវកោង ភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដូចនៅក្នុងរូបថតបញ្ជាក់ស្រាប់ បុរសជាអ្នកជិះម៉ូតូ បានរងគ្រោះ​ដាច់ជើងមួយចំហៀង និងបានធ្លាយគ្រឿងក្នុង ចេញមកក្រៅ។

គណនីហ្វេសប៊ុកដដែល បានឲ្យដឹងទៀតថា រថយន្តធន់ធ្ង ដែលពាក់ស្លាកលេខ ភ្នំពេញ 3B 9590 នេះ បាន​បើកបរតាមបណ្តោយផ្លូវជាតិ ៤ រហូតមកកដល់ត្រង់ចំណុចផ្លូវកោង ក្នុងភូមិព្រៃនប់១ ទើបបានបុក​ជាមួយ​ម៉ូតូ។ បុរសម្ចាស់ម៉ូតូ ដែលជារងគ្រោះ ដាច់ជើង និងធ្លាយគ្រឿងក្នុងនោះ មានឈ្មោះ ស៊ុន ទ្រី មានអាយុ ៥៧ ឆ្នាំមានមុខរបរកម្មករ ស្នាក់នៅក្នុង ភូមិព្រៃនប់១ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រូបភាពដ៏រន្ធត់ និងតក់ស្លុត ត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម ក្នុងថ្ងៃដដែល និងបង្កឲ្យមានការចែករំលែក យ៉ាងច្រើន។ អ្នកប្រើប្រាស់ហ្វេសប៊ុក ជាច្រើនបានលើកឡើងថា គេគួរតែធ្វើការបិទបាំងរូបភាពខ្លះ ដែល​ពោរ​ពេញដោយភាពសហាវ និងបង្កឲ្យប៉ះពាល់ដល់អារម្មណ៍ របស់អ្នកទស្សនា ដោយហេតុថា នៅលើបណ្ដាញ​សង្គម មានមនុស្សគ្រប់ប្រភេទប្រើប្រាស់ ក្នងនោះ មានទាំងកុមារអាយុក្រោយ១៨ឆ្នាំ និងអ្នកមានជំងឺខាង​បេះ​ដូង ឬអារម្មណ៍នោះផង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...