អូសាម៉ា​ ប៊ីនឡាដេន ធ្លាប់មានគំរោងសំលាប់ បារ៉ាក់ អូបាម៉ា

Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 18, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អូសាម៉ា​ ប៊ីនឡាដេន ធ្លាប់មានគំរោងធ្វើ ភេវរកម្ម ជាថ្មីម្ដងទៀង ខ្លាំងជាងភេវរកម្មកាលពីថ្ងៃទី ១១ កញ្ញា ២០០១​ ទៅទៀត។ តាមកាសែត វ៉ាស៊ីនតោនប៉ុស្ដ៍ បានអោយដឹងថា មេភេវរជនរូបនេះ មានគំរោងសំដៅដោយផ្ទាល់ ឆ្ពោះទៅលោកប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ា តែម្ដង ដែលគំរោងនេះ មើលទំនងជាចង់អោយ សហរដ្ឋអាមេរិកទាំងមូល រងនូវកលយុគដ៏ខ្លាំងមួយ។ កាសែតបានបញ្ជាក់ទៀតថា គំរោងនេះត្រូវ បានដាក់អោយអនុវត្ត តាំងតែពីមុនថ្ងៃគាត់ស្លាប់ ទី​០២ ឧសភា ២០១១ មកម្លេះ។

មិនត្រឹមតែ ប្រធានាធិបតីអាមេរិកប៉ុណ្ណោះទេ ដែលអូសាម៉ា​ ប៊ីនឡាដេនចង់សំលាប់ ប៉ុន្តែវ៉ាស៊ីនតោនប៉ុស្ដ៍ ក៏បានបន្ថែមថា អូសាម៉ា​ ប៊ីនឡាដេន ក៏ចង់សំលាប់លោកអតីត មេបញ្ជាករកងទ័ពអាមេរិក ដេវិត ភេទ្រៀអ៊ើស David Petraeus នៅអាហ្គានីស្តង់ ផងដែរ ។ ឯកសារជាច្រើន ដែលគេរឹបអូស ពីក្នុងផ្ទះរបស់គាត់ ក្រោយពេលគាត់ស្លាប់ បានបញ្ជាក់ ពីរឿងអស់ទាំងនេះថា គំរោងសំលាប់លោកប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ា ដោយការបំផ្ទុះយន្តហោះរបស់លោកនោះ នឹងដាក់អោយអាមេរិក ស្ថិតនៅក្រោមការដឹកនាំរបស់ លោកអនុប្រធានាធិបតី ហ្សូ បៃដិន Joe Biden។ «ហ្សូ បៃដិន Joe Biden មិនបានត្រៀមខ្លួន សំរាប់កៅអីនេះទេ ដូច្នេះវានឹងដាក់ ប្រទេសអាមេរិកទាំងមូល រងនូវកលយុគដ៏ខ្លាំងមួយ ។ ហើយបើនិយាយអំពី ដេវិត ភេទ្រៀអ៊ើស David Petraeus វិញ គាត់ជាបុរសដ៏សំខាន់ ក្នុងពេលបច្ចុប្បន្ន ដូច្នេះមរណភាពរបស់ បុរសរូបនេះ នឹងធ្វើអោយមានការផ្លាស់ប្ដូរ គួរអោយកត់សំគាល់ នៃសង្គ្រាមនៅ អាហ្គានីស្តង់។» អូសាម៉ា​ ប៊ីនឡាដេន បានសង្ឃឹមយ៉ាងមុតមាំថា បុរសម្នាក់ជនជាតិ ប៉ាគីស្តង់ ឈ្មោះ អ៊ីលីយ៉ាស កាស្មៀរី Ilyas Kashmiri អាចនឹងប្រតិប័ត្តិ គំរោងការទាំងនេះបាន ។ តែតាមប្រភពពត៌មាន ពីអ្នកទទួលខុសត្រូវខាងកងទ័ព បុរសនេះអាចទំនង ជាបានស្លាប់ នៅក្នុងការវាយប្រហារមួយ របស់កងទ័ពអាមេរិក កាលពីខែមិថុនា​ឆ្នាំទៅម៉ិញ រួចបាត់ទៅហើយ ។

វ៉ាស៊ីនតោនប៉ុស្ដ៍ បានបំភ្លឺបន្ថែមថា ឯកសារដែលគេរឹបអូស ទាំងនេះ នឹងត្រូវបង្ហាញ អោយសាធារណជនឃើញ ក្នុងពេលខាងមុខ នៅក្នុងរូបភាពដើម​ ទាំងស្រុង ជាភាសារអារ៉ាប់ និងភាសារបកប្រែផងដែរ ។ អ្នកវិភាគជាច្រើនបាន បានវិនិច្ឆ័យអំពី កំសោយនៃគំរោង ធ្វើភេវរកម្មនេះ ដែលមិនអាចដូចទៅនឹងអ្វី ដែលបានគ្រោងទុកនោះទេ ៕

ដោយ ៖ សេក មនោរកុមារ​​ -​ ប៉ារីស ថ្ងៃទី ១៨ មិនា​ ២០១២
Crédit​ Photo : capture d'écran de la vidéo en mai 2011

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...