Europa League៖ ម៉ារសីយ៍ ជួប អាត្លេទីកូ នៅវគ្គផ្ដាច់ព្រ័ត្រ

ក្រុមដែលទទួលបានសំបុត្រ ឡើងទៅទាត់នៅវគ្គផ្ដាច់ព្រ័ត្រ ក្របខណ្ឌ «Europa League» សម្រាប់រដូវកាលនេះ គឺក្រុម អាត្លេទីកូម៉ាឌ្រីត (Atletico Madrid - អេស្ប៉ាញ) បន្ទាប់ពីបានបំបាក់ក្រុមកាំភ្លើងធំ នៅលើទឹកដីខ្លួន ដោយពិន្ទុ១-០ និងក្រុម ម៉ារសីយ៍ (Olympique Marseille - បារាំង) បន្ទាប់ពីប្រកួតចាញ់ក្រុម សាលស្បួរ (Salzbourg - អូទ្រីស) ដោយពិន្ទុ ១-២ ក្នុងយប់នេះ។ 
Europa League៖ ម៉ារសីយ៍ ជួប អាត្លេទីកូ នៅវគ្គផ្ដាច់ព្រ័ត្រ
ក្រុមកីឡាករល្បីៗ របស់ក្រុម អាត្លេទីកូម៉ាឌ្រីត និងក្រុម ម៉ារសីយ៍ ដែលត្រូវឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ក្របខណ្ឌ «» សម្រាប់រដូវកាលនេះ។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: ដ. កែវ ([email protected]) - បារីស ថ្ងៃទី០៣ ឧសភា ២០១៨
  • កែប្រែចុងក្រោយ: May 04, 2018
  • ប្រធានបទ: ជើងឯករង​អ៊ឺរ៉ុប
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាការរំលឹកឡើងវិញ កាលពីសប្ដាហ៍មុន ក្នុងការប្រកួត «ទៅ» វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃការដណ្ដើមពាន «Europa League» សម្រាប់រដូវកាល ២០១៧-២០១៨នេះ ក្រុម អាត្លេទីកូម៉ាឌ្រីត (Atletico Madrid - អេស្ប៉ាញ) បានរកពិន្ទុស្មើ ១-១ ជាមួយក្រុម អាសឺណល់ (Arsenal - អង់គ្លេស) ហៅក្រុម កាំភ្លើងធំ នៅលើទឹកដីរបស់ក្រុម អាសឺណល់ ខណៈក្រុម ម៉ារសីយ៍ (Olympique Marseille - បារាំង) បានឈ្នះលើក្រុម សាលស្បួរ  (Salzbourg - អូទ្រីស) ២-០ នៅលើទឹកដីរបស់ខ្លួន។ 

ក្នុងយប់នេះ ក្រុមទាំងពីរគូ ត្រូវជួបគ្នាម្ដងទៀត សម្រាប់ជុំប្រកួត «ត្រឡប់» ដោយក្រុម កាំភ្លើងធំ ត្រូវទៅប្រកួត នៅលើទឹកដីរបស់ក្រុម អាត្លេទីកូ ខណៈក្រុម សាលស្បួរ នៅចាំទទួលក្រុម ម៉ារសីយ៍ នៅក្នុងកីឡដ្ឋានរបស់ខ្លួន ឯក្រុង សាលស្បួរ។

នៅចុងបញ្ចប់ការប្រកួត ក្រុម អាត្លេទីកូ បានឈ្នះក្រុម អាសឺណល ១-០ (គ្រាប់បាល់សរុប ២-១) និងបានទទួលសំបុត្រភ្លាមៗ ក្នុងការឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ។ ដោយឡែក នៅក្នុងរយៈពេលប្រកួត ៩០នាទី នៃការប្រកួត ក្រុម ម៉ារសីយ៍ ត្រូវក្រុម សាលស្បួរ គ្របសង្កត់ជាប់ ក្នុងពិន្ទុ ២-០ (គ្រាប់បាល់សរុប ២-២) ដែលតម្រូវឲ្យក្រុមទាំងពីរ ត្រូវទាត់​ក្នុងរយៈពេល​បន្ថែមម៉ោង ១៥+១៥នាទី ជាបន្ត ដើម្បីយកឈ្នះចាញ់។

» សង្ខេបជាវីដេអូ នៃការប្រកួតរវាងក្រុម អាត្លេទីកូ និងក្រុម អាសឺណល់៖

ទីបំផុតទៅ ប្រសិទ្ធភាព និងថ្វីជើង បានធ្វើឲ្យកីឡាករ រ៉ូឡង់ដូ (Rolando) របស់ក្រុម ម៉ារសីយ៍ រកគ្រាប់បាល់បាន នៅនាទីទី ១១៦ ដែលធ្វើឲ្យក្រុមបាល់ទាត់បារាំងមួយនេះ រកបានសំបុត្រ ដែលនៅសល់មួយទៀត សម្រាប់ឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ដែលមានក្រុម អាត្លេទីកូ កំពុងរង់ចាំរួចជាស្រេច។

» សង្ខេបជាវីដេអូ នៃការប្រកួតរវាងក្រុម សាល់ស្បួរ និងក្រុម ម៉ារសីយ៍៖

ក្រុម ម៉ារសីយ៍ ជាក្រុមដ៏ចំណាស់មួយ របស់ប្រទេសបារាំង និងមានប្រវត្តិធ្លាប់ឡើងទៅប្រកួត ក្នុងក្របខណ្ឌអ៊ឺរ៉ុប ជាច្រើនដងហើយ។ ប៉ុន្តែកីឡាករច្រើននាក់ ដែលក្រុម ម៉ាសីយ៍ ទើបនឹងមានក្នុងពេលនេះ សុទ្ធសឹងជាកីឡាករថ្មីថ្មោង ដែលទើបនឹងចាប់ទម្រង់ បន្ទាប់ពីក្រុម ម៉ារសីយ៍ ត្រូវបានទិញយក ដោយមហាសេដ្ឋីជាតិអាមេរិកមួយរូប។ អ្នកតាមដានបាល់ទាត់ មិនសូវជាជឿថា ក្រុម ម៉ារសីយ៍ អាចបំបាក់ក្រុម អាត្លេទីកូ បានឡើយ ជាពិសេសនៅចំពោះ ខ្សែការពារ ដែលប្រៀបបាននឹងជញ្ជាំងដែក ដ៏ក្រាស់មួយ របស់ក្រុមនេះ ដែលធ្លាប់ឡើង ជាញឹកញាប់ ទៅដល់វគ្គផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌ «Champions League»។

​វគ្គផ្ដាច់ព្រ័ត្រ នៃក្របខណ្ឌ «Europa League» នឹងត្រូវប្រព្រឹត្តិទៅ ក្នុងកីឡដ្ឋាន «Parc OL» របស់ក្រុង លីយ៉ុង ភាគខាងត្បូងប្រទេសបារាំង ក្នុងថ្ងៃទី១៦ ខែឧសភាខាងមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...