ជ្រុង​មួយ​នៃ​ប្រទេស​ថៃ៖ នៅ​ពេល​ជីវិត​ត្រូវ​រស់ ពី​ក្រោយ​ធុង​សម្រាម

ប្រមាណជា មួយភាគបួននៃ១៥លានតោន នៃកាកសំណល់ ត្រូវបានគេយកមកកែឆ្នៃសារជាថ្មី ជារៀងរាល់ឆ្នាំ ហើយភាគច្រើនជាស្នាដៃប្រមែប្រមូល របស់ពួកគាត់ទាំងនេះ តែមិនមែនជាការខំប្រឹងរបស់អ្នកប្រើប្រាស់ទេ។ វិទ្យាស្ថាន បានរំពឹងថា ប្រព័ន្ធប្រមែប្រមូលនេះ នឹងមានការកើនឡើង ប្រមាណជា ៨០ហាង នៅទូទាំងប្រទេស ក្នុងចុងឆ្នាំ២០១៣ខាងមុខ។ គម្រោងនេះ ក៏បានទាក់ទាញផងដែរ ជនជាតិជប៉ុន ស៊ាំងហ្គាពួរ និងម៉ិចស៊ិក អោយមកទស្សនាប្រព័ន្ធនេះ ថាតើមានដំណើរការយ៉ាងដូចម្ដេច។ នាយិការម្នាក់ ធ្វើការក្នុងវិស័យបរិស្ថាន បានថ្លែងឡើងថា ភាពជោគជ័យ ដែលឆ្លុះអោយឃើញពីការផ្លាស់ប្ដូរ ក្នុងផ្នត់គំនិតរបស់ប្រជាជន ទាក់ទងនឹងសម្រាមកាកសំណល់។ នាយិការនោះ បានបន្ថែមថា «កែឆ្នៃ មិនមែនជាពាក្យប្លែកទៀតទេ។ នរណាៗ ត្រូវដឹងថាការកែឆ្នៃ អាចជួយពិភពលោក តាមរបៀបរបស់ម្នាក់ៗ។ តែអ្វីដែលយើងត្រូវការឥឡូវនេះ គឺត្រូវដាក់អោយមាន នូវប្រព័ន្ធនេះឡើង។»
Loading...
  • ដោយ: ដារា រិទ្ធ
  • កែប្រែចុងក្រោយ: January 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តាំងពីច្រើនទស្សវត្តន៍មកហើយ ដែលដូនចាស់ «នម ព្រម-អន» និងស្វាមីរបស់គាត់ រកទទួលទានចិញ្ចឹមជីវិត ជាមួយនឹង​ការដើរកកាយ ធុងសម្រាមនៅតាមចិញ្ចើមថ្នល់ ក្នុងទីក្រុងបាងកក។ ប្រសិនជាពីមុនមក គាត់រកទទួលទានជាមួយ​នឹងអ្វីៗ ដែលធ្វើអោយគាត់បានរស់យ៉ាងត្រដាបត្រដួសនោះ ប៉ុន្ដែប្រព័ន្ធមួយទើបនឹងកើតថ្មី  ក្នុងការយកសម្រាម ទៅប្ដូរនឹង​ចំណី​អាហារ បានធ្វើអោយជីវិតពួកគាត់ មានភាពប្រសើរជាងមុន។


កុមារីម្នាក់ កំពុងបែងចែកកាកសំណល់ដែលខ្លួន កកាយបាន យកមកដូរនៅនឹងហាង«រួមគ្នា»។
រូបថត AFP/ Pornchai Kittiwongsakul។

«នៅពេលយើងឃ្លាន យើងអាចរករបស់របរកាកសំណល់ខ្លះ យកទៅដូរនឹងបាយ គ្រឿងប្រដាប់បោកគក់ សាប៊ូ និងអ្វីៗ​ផ្សេងទៀត។» ដូនចាស់អាយុ៦១ឆ្នាំរូបនេះ បានពន្យល់យ៉ាងដូច្នេះ ដោយបានបញ្ជាក់បន្ថែម ពីនៅក្នុងបន្ទុករបស់គាត់ ថានៅមានចៅៗជាច្រើននាក់​ផ្សេងទៀត ដែលគាត់ត្រូវចិញ្ចឹម។

ដប កំប៉ុង ក្រដាស ... ដូនចាស់ «នម ព្រម-អន» និងស្វាមីគាត់ «រ៉ៃ» ត្រូវក្រោបពីព្រលឹមអោយបានមុនគេ ដើម្បីទៅប្រមែ​ប្រមូលសម្រាម​កាកសំណល់ទាំងនេះ ដែលនៅមានគុណភាពគ្រាន់ជាងគេ ក្នុងរាជធានីរបស់ប្រទេសថៃ។ ពួកគាត់ជិះលើ​ម៉ូតូ​ដ៏កញ្ចាស់ ដែលសណ្ដោងនៅពីមុខនូវ«រម៉ក»មួយ ពេញប្រៀបទៅដោយ កាកសំណល់ ហើយធ្វើដំណើរឆ្ពោះទៅកាន់​ហាងមួយ ដែលពួកគាត់រំពឹងថា បន្តិចទៀត កាកសំណល់ទាំងនេះ នឹងក្លាយជារូបិយប័ណ្ណ ដើម្បីអាចផ្ដោះប្ដូរ ជាមួយ​នឹង​វត្ថុនៃ​តម្រូវ​ការរបស់ពួកគាត់។

ជាមួយនឹងគោលបំណង«រួមគ្នា»ដើម្បីរស់ផង ហាងទទួលសម្រាមកាកសំណល់មួយនេះ ត្រូវបានបង្កើតឡើងដោយ ពីរនាក់ប្ដីប្រពន្ធ អតីតអ្នករើកកាយធុងសម្រាមដូចគ្នា «ភីរ៉ាថន សេនីវង់» និង «ប៊ួរីន»។ ភីរ៉ាថន និយាយថា «យើងបាន​ត្រិះរិះពិចារណា ធ្វើម៉េចដើម្បីជួយអ្នកក្របាន ហើយយើងក៏បាននឹកឃើញទៅដល់ កាកសំណល់។ ក្នុងផ្ទះខ្ញុំទាំងមូល មានសុទ្ធតែសម្រាមកាកសំណល់។»

ពេលពួកគាត់លក់ដុំ នៃគំនរកាកសំណល់ ទៅអោយរោងចក្រកែឆ្នៃ ពួកគាត់ទទួលបានតម្លៃយ៉ាងសមរម្យមួយ ហើយ​ចំណូលដែលទទួលបានទាំងនេះ បានបែងចែកទៅអោយរាល់បណ្ដាសមាជិកទាំងអស់ របស់ហាង ក្នុងលក្ខណៈជា​ការ​ធានាទៅ​ដល់ជីវិតរស់នៅ និងជំនួយទៅដល់ការពិនិត្យសុខភាពរបស់ពួកគាត់ផង។

ក្នុងពេលបច្ចុប្បន្ន មានមនុស្សប្រមាណជា ៨០០នាក់ ចូលរួមក្នុងប្រព័ន្ធនេះ ក្នុងនោះ៣៥គ្រួសារ ជាអ្នកកាយគំនរសម្រាម និងបណ្ដាជនមួយចំនួនទៀត ដែលរស់នៅក្នុងសង្កាត់ ផ្នែកខាងកើតនៃទីក្រុងបាងកក ហើយបានដឹងពីកិច្ចសហការនេះ និងមកប្ដូរផ្លាស់​ជា​ញឹកញាប់ នូវសម្រាមកាកសំណល់របស់ពួកគេ។

ភីរ៉ាថន ដែលធ្លាប់ជាភ្នាក់ងារសន្តិសុខ និងអ្នករត់ម៉ូតូឌុបផងនោះ បានបង្កើតគំនិតនេះ បន្ទាប់ពីបានរស់នៅក្រោមស្ពាន សម្រាប់ថ្នល់ល្បឿនលឿន អស់រយះពេល៦ឆ្នាំ។ ភរិយារបស់គាត់ អ្នកស្រី ប៊ួរីន បានរំលឹកថា «ពេលខ្លះយើងសុំជឿជំពាក់ របស់ខ្លះ ដូចយ៉ាងទឺកត្រី ឬអង្ករ តែគេបានមើលយើងពីលើចុះក្រោម ព្រោះយើងជាអ្នកក្រ និងគេចង់ដឹងថា តើយើង​មាន​លទ្ធភាពសងគេបានឬអត់។ អញ្ចឹងហើយ ឥឡូវនេះយើងបើកហាងរបស់យើងវិញម្ដង។»

រកបានតែប៉ុន្មានអ៊ឺរ៉ូ ក្នុងមួយថ្ងៃ

ទឹកត្រី អង្ករ ស៊ុត មីកញ្ចប់ ថ្នាំដុសធ្មេញ និងសាប៊ូបោកខោអាវ សុទ្ធសឹងជារបស់របរប្រើប្រាស់ ប្រចាំថ្ងៃដែលចាំបាច់​ជាង​គេបំផុត សម្រាប់សមាជិករបស់សហគមន៍នេះ។ អ្នកស្រី ប៊ួរីន បានពន្យល់ទៀតថា មនុស្សប្រមាណជា ២០ ទៅ ៣០នាក់ បានធ្វើដំណើរមកហាងរបស់ពួកគាត់ ជារៀងរាល់ថ្ងៃ។

ជាសរុបមក បើតាមវិទ្យាស្ថាន វេចខ្ចប់ និងកែឆ្នៃឡើងវិញ ដើម្បីស្ថិរភាពនៃបរិស្ថាន បានអោយដឹងថា បណ្ដាជនទុរគតថៃ ជាច្រើនពាន់នាក់ បានរស់នៅបណ្ដែតជីវិតរបស់ពួកគេ ជាមួយតែនឹងធុងសម្រាម ហើយរកចំណូលមួយថ្ងៃបាន ២០០ ទៅ​៣០០បាត (ប្រមាណជា ៤,៩០ ទៅ៧,៣៥អ៊ឺរ៉ូ) ដែលបានបង្កើតអោយមានទម្រង់ ទៅជាហាង«រួមគ្នា»នេះ។

ប្រមាណជា មួយភាគបួន នៃកាកសំណល់ទាំង១៥លានតោន ត្រូវបានគេយកមកកែឆ្នៃសារជាថ្មី ជារៀងរាល់ឆ្នាំ ហើយ​ភាគច្រើនជាស្នាដៃប្រមែប្រមូល របស់ពួកគាត់ទាំងនេះ តែមិនមែនជាការខំប្រឹងរបស់អ្នកប្រើប្រាស់ទេ។ វិទ្យាស្ថាន បាន​រំពឹងថា ប្រព័ន្ធប្រមែប្រមូលនេះ នឹងមានការកើនឡើង ប្រមាណជាជាង ៨០កន្លែងផ្សេងទៀត នៅទូទាំងប្រទេស ក្នុងចុង​ឆ្នាំ២០១៣ខាងមុខ។

គម្រោងនេះ ក៏បានទាក់ទាញផងដែរ ជនជាតិជប៉ុន ស៊ាំងហ្គាពួរ និងម៉ិចស៊ិក អោយមកទស្សនាប្រព័ន្ធនេះ ថាតើមាន​ដំណើរការយ៉ាងដូចម្ដេច។ អ្នកជំនាញខាងបរិស្ថានម្នាក់ បានថ្លែងឡើងថា វាជាភាពជោគជ័យ ដែលឆ្លុះអោយឃើញ​ពីការផ្លាស់ប្ដូរ ក្នុងផ្នត់គំនិតរបស់ប្រជាជន ទាក់ទងនឹងសម្រាមកាកសំណល់។ អ្នកជំនាញនោះ បានបន្ថែមថា «កែឆ្នៃ មិនមែនជាពាក្យប្លែកអ្វីទៀតនោះទេ។ គ្រប់គ្នាត្រូវដឹងថា ការកែឆ្នៃ អាចជួយពិភពលោក ទៅតាមរបៀបរបស់ម្នាក់ៗ។ តែអ្វី​ដែលយើងត្រូវការឥឡូវនេះ គឺត្រូវដាក់អោយមាន នូវប្រព័ន្ធនេះឡើង។»

ចំណែកឯ ភីរ៉ាថន លោកបានបញ្ជាក់ ពីមោទនភាពរបស់លោក ដែលបានបញ្ចប់ការរស់នៅតាម​ចិញ្ចើមថ្នល់​ តាំងពីរាប់​សិបឆ្នាំមកហើយ ។ លោកញញឹមទៀតថា ការប្រមែប្រមូលកាកសំណល់ បានធ្វើអោយគាត់រកបានចំណូលគ្រាន់បើដែរ និងមិន​ត្រឹមតែប៉ុណ្ណោះ លោកចង់ធ្វើការ នៅម៉ោងប៉ុន្មានក៏បានទៀត។ «ធ្វើការជាអ្នកកកាយធុងសម្រាម ប្រសើរជាងទៅ​ធ្វើការ​អោយគេ ហើយគ្មាននរណានិយាយស្ដីថាអ្វីអោយខ្ញុំទេ»៕

-------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៣
ប្រភព៖ ទីភ្នាក់ងារសារពត៌មានបារាំង អាអេហ្វប៉េ (AFP)
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...