អាជ្ញាធរ​អប្សរា​រក​ឃើញ​រូប​​បដិមា​​ព្រះពុទ្ធ​​បុរាណ​​២អង្គ នៅ​ភ្នំ​គូ​លែន

នៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២១០៥ ក្រុមអភិរក្សរបស់អាជ្ញាធរជាតិអប្សរា បានប្រទះរកឃើញព្រះពុទ្ធបដិមា ២ អង្គ នៅខេត្តសៀមរាប។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ២៦ សីហា ២០១៥
  • កែប្រែចុងក្រោយ: September 01, 2015
  • ប្រធានបទ: បេតិកភ័ណ្ឌ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យោងតាមគេហទំព័រ របស់អាជ្ញាធរអប្សរា បានរៀបរាប់ឲ្យដឹងថា ព្រះពុទ្ធបដិមាទាំងពីរអង្គនេះ មានកម្ពស់ ២៧ សង់ទីម៉ែត្រ ទទឹង ១៩ សង់ទីម៉ែត្រ និងមួយអង្គទៀត មានកម្ពស់ ៣០សង់ទីម៉ែត្រ ទទឹង ១៦ សង់ទីម៉ែត្រ ស្ថិត​ក្នុង ព្រះឥរិយាបថសមាធិ និងផ្ចាញ់មា ហើយកសាងពីលោហធាតុ។ ព្រះពុទ្ធបដិមាទាំងពីរ ត្រូវបានលោក ហែម ម៉ៃ បុគ្គលិកបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ ក្រៅឧទ្យានអង្គរ ប្រទះរកឃើញ នៅពេលលោក កំពុង​បំពេញការងារ។

មុនពេលរកឃើញបដិមានេះ នៅល្ងាចថ្ងៃទី ២៤ មានលោកតាអាចារ្យម្នាក់ មកប្រាប់លោក ហែម ម៉ៃ ថាក្មេងៗ​បានឃើញ រូបស្នាមព្រះបាទ នៅលើផ្ទាំងថ្មធំមួយ លុះព្រឹកឡើង លោកបានទៅពិនិត្យ ជាមួយក្រុមការងារ ក៏​ប្រទះឃើញស្នាមព្រះបាទ មិនទាន់ឆ្លាក់រួច នៅផ្ទាំងថ្មនោះមែន ហើយស្នាមព្រះបាទនេះ មានប្រវែងបណ្តោយ ២.៥ម៉ែត្រ ទទឹង ១.៣ម៉ែត្រ និងមានជម្រៅ ២.៨៥ ម៉ែត្រ។

នៅទីនោះ មានដើមឈើដុះពីលើ ស្លឹកឈើជ្រុះកប់ក៏ច្រើន និងមានទឹកជ្រៅទៀត លោកក៏បានឲ្យក្មេងៗ សម្អាត​កន្លែងនោះ ក៏បានប្រទះ ព្រះពុទ្ធបដិមានៅទីនោះតែម្តង។

លោក ឈាន រដ្ឋា ប្រធានស្តីទី នាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានបញ្ជាក់ថា ព្រះពុទ្ធបដិមា ទាំងពីរ​អង្គនោះ ត្រូវបានរក្សាទុក ក្នុងនាយកដ្ឋានរបស់លោកនៅឡើយ ដើម្បីរង់ចាំក្រុមជំនាញបុរាណ វិទ្យា ធ្វើការសិក្សាវិភាគ កំណត់អត្តសញ្ញាណ និងអាយុកាលសិន។ ប៉ុន្តែក្រុមអ្នកជំនាញវិញ នៅមិនទាន់ហ៊ាន អះអាង​ឲ្យច្បាស់លាស់នៅឡើយទេ ចំពោះបដិមាទាំងពីរអង្គនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...