អំណាច​ព្រះ​អគ្គី​លេប​អស់​ផ្ទះ​មួយ​ខ្នង នៅប៉ោយប៉ែត

ផ្ទះមួយខ្នង ត្រូវបានអគ្គីភ័យលេបត្របាក់ នាពេលទាបភ្លឺ បង្កការភ្ងាក់ផ្អើល ដល់ប្រជាពលរដ្ឋ​នៅក្នុងភូមិមួយ នៃ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៩ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 19, 2015
  • ប្រធានបទ: ព្រះអគ្គិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍អគ្គីភ័យមួយ បានកើតឡើង នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ វេលាម៉ោង ៣ និង ៤០នាទីទាបភ្លឺ នាភូមិប៉ាលីល័យ២ សង្កាត់ប៉ាលីល័យ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបានឆាបឆេះ ផ្ទះរបស់​ប្រជាពលរដ្ឋមួយខ្នង បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ នៅក្នុងផ្ទះទាំងស្រុង។

ម្ចាស់ផ្ទះឈ្មោះ សោម ឡាំ អាយុ ៦២ឆ្នាំ បាននិយាយថា ផ្ទះដែលត្រូវភ្លើងឆេះនេះ ផ្នែកខាងលើសង់ពីឈើ និង​ខាងក្រោមសង់ពីថ្មទាំងស្រុង ហើយមានទំហំទទឹង ៨ ម៉ែត បណ្តោយ ៩ ម៉ែត ដំបូលប្រក់ សង្ក័សី។

នៅពេលភ្លើងកំពុងតែឆាបឆេះ ប្រជាពលរដ្ឋនៅជិតខាង និងសមត្ថកិច្ចបាននាំគ្នាជួយពន្លត់ដែរ តែគួរឲ្យ​សោក​ស្តាយ ទោះខំប្រឹងយ៉ាងណា ក៏នៅតែជួយមិនបាន។ ប៉ុន្តែជាសំណាងល្អ ដែលម្ចាស់ផ្ទះមិនបានរងរបួស​អ្វី​ឡើយ នៅក្នុងហេតុកាតណ៍នេះ ហើយអគ្គីភ័យ ក៏មិនបានរាលដាល ដល់ផ្ទះអ្នកជិតខាងដែរ គ្រាន់តែបាត់បង់​ទ្រព្យ​សម្បត្តិ​តែប៉ុណ្ណោះ។

លោក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត បានលើកឡើងថា មូលហេតុដែលបង្កឲ្យមានអគ្គីភ័យឆាបឆេះ ខាង​លើនេះ គឺបណ្តាលមកពីទូស្សេខ្សែភ្លើង។ រីឯទ្រព្យសម្បត្តិ ដែលបាត់បង់មានប្រាក់បាតចំនួន ៣ ម៉ឺនបាត និង​មាសមួយតំឡឹង (មាសដូចជាមិនរលាយ ទៅណាទេ[?])៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...