ជន​រង​គ្រោះ​ម្នាក់​ស្លាប់​ក្នុង​ឃាតកម្ម នៅ​មិន​ទាន់​រក​ឃើញ​សាច់​ញាតិ

ករណីជនរងគ្រោះម្នាក់ ស្លាប់នៅយប់ថ្ងៃទី១២ ខែសីហា ដោយសារឃាតកម្មមួយ នៅមិនទាន់រកឃើញ ពី​អត្តសញ្ញាណ​នៅ​ឡើយ។ នៅព្រឹកថ្ងៃទី១៣ ខែសីហា នេះមេប៉ុស្តិ៍សង្កាត់ភ្នំពេញថ្មី បានបញ្ជាក់ថា កំពុង​ស៊ើប​រក​សាច់​ញាតិ​ជន​រងគ្រោះ និង​អត្តសញ្ញាណ​ជន​ដៃ​ដល់។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៣សីហា ២០១៥
  • កែប្រែចុងក្រោយ: August 13, 2015
  • ប្រធានបទ: ឃាតកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ករណីឃាតកម្មមួយនេះ កើតឡើង​នៅកែងផ្លូវ២០១១ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្ក​ឡើងពីជនមិនស្គាល់មុខ ជាជនដៃដល់ម្នាក់ បានប្រើពូថៅកាប់ ទៅលើជនរងគ្រោះ ចំក្បាល​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ នៅកន្លែងកើតហេតុ។ មន្រ្តីសមត្ថកិច្ច សង្កាត់ភ្នំពេញថ្មី បានឲ្យដឹងថា ជនសង្ស័យមានគ្នាពីរនាក់ ទំនង​ជាស្គាល់ ឬតាមដានជនរងគ្រោះ រហូតដល់ម៉ោងប្រមាណ ១៩ និង ៤០នាទី យប់ថ្ងៃទី១២ ខែសីហា ទើប​បាន​ធ្វើ​សកម្មភាព។

តាមការសម្ភាស ជាមួយមេប៉ុស្តិ៍សង្កាត់ភ្នំពេញថ្មី លោក កែវ សទ្ធោតន៍ ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ខាងសមត្ថកិច្ចសង្កាត់ និងខណ្ឌ នៅមិនទាន់ស្គាល់ពី​អត្តសញ្ញាណ របស់ជនរងគ្រោះនៅឡើយ។ សាកសព​ដែលស្លាប់ ភេទប្រុស អាយុប្រមាណជាង៣០ឆ្នាំ ស្លាប់ក្នុងសម្លៀកបំពាក់ខោពណ៍ ស អាវពណ៍ផ្ទៃមេឃ និង​ពាក់​ស្បែកជើងប៉ាតា​ ពណ៍លាយខៀវ។ លោកមេប៉ុស្ដិ៍ បានថ្លែងឡើងថា៖ «សាកសពនៅមិនទាន់ ទទួលបាន​អត្តសញ្ញាណ​ទេ»។

ប្រភពពីកន្លែងកើតហេតុ បានបញ្ជាក់ថា ជនរងគ្រោះត្រូវគេសម្លាប់ ត្រូវរបួសធ្ងន់នៅត្រង់ក្បាល រហូតស្លាប់​ភ្លាមៗ នៅកន្លែងកើតហេតុ។ ប្រភពនោះ បានបន្តទៀតថា សមត្ថកិច្ចបានរកឃើញពូថៅ ដែលជនសង្ស័យធ្វើ​សកម្មភាព។ រហូតមកទល់ពេលនេះ មេប៉ុស្តិ៍សង្កាត់ភ្នំពេញថ្មីបានបញ្ជាក់ថា សាកសពនៅតម្កល់ទុក ជា​បណ្តោះ​អាសន្នក្នុងវត្តទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មិនទាន់មាន​សាច់ញាតិ​ក្រុម​គ្រួសារ ទៅទទួលធ្វើបុណ្យនៅឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...