បាក់​រន្ទា​សំណង់ ធ្លាក់​សង្កត់​កម្មករ​ស្លាប់​ម្នាក់ របួស​៣នាក់

ហេតុការណ៏គ្រោះថ្នាក់ ដ៏រន្ធត់មួយទៀត នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះ បានកើតឡើង នៅក្នុងការដ្ឋាន សាង​សង់​អាគារ​មួយ​កន្លែង ជិតផ្សារទំនើប ក្នុងសង្កាត់ចោមចៅ៖ រន្ទាសំណង់ បានបាក់ធ្លាក់ សង្កត់កម្មករសំណង់ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​រង​របួស​ធ្ងន់​ពីរ​នាក់ ស្រាលម្នាក់។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៥ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 15, 2015
  • ប្រធានបទ: គ្រោះការងារ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍បាក់រន្ទា សម្រាប់ទ្រសង់អាគារ ធ្លាក់មកលើកម្មករនេះ បានកើតឡើង កាលពីវេលាម៉ោង ប្រមាណ​ជា៩ ព្រឹក ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងការដ្ឋាន សាងសង់មួយកន្លែង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។ បើតាមការបញ្ជាក់ភ្លាមៗ ពីកន្លែងកើតហេតុ របស់លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ ពោធ៍សែនជ័យ បានឲ្យដឹងថា មិនទាន់រកដឹង ពីចំនួនអ្នកស្លាប់និងរបួសទេ ព្រោះ​សង្កត់ច្រើនជាន់តគ្នា។

រយៈពេលប្រមាណជា៣០ នាទីក្រោយ ទើបគេឃើញមានអ្នករងគ្រោះ ត្រូវបានឡាន របស់កងវរៈសេនា​តូច​លេខ៧១១ ម៧០ ដឹកបញ្ជូនទៅមន្ទីពេទ្យរូស្ស៊ី ចំនួនពីរនាក់ (អ្នករងរបួសធ្ងន់)។ រីឯអ្នករងគ្រោះថ្នាក់ដល់​ជីវិត ត្រូវបានគេស្គាល់ថា ឈ្មោះ វ៉ា សុខ ភេទប្រុស អាយុ ៥២ឆ្នាំ មានស្រុកកំណើត នៅឃុំកំពង់ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល។

ភ្លាមៗ គេនៅមិនទាន់ដឹង ពីមូលហេតុ ដែលធ្វើឲ្យរន្ទាទាំងនេះ បានបាក់ធ្លាក់នោះទេ ខណៈការស៊ើបអង្កេត កំពុងបន្តធ្វើនៅឡើយ។

បច្ចុប្បន្ន ការដ្ឋានសាងសង់នោះ ត្រូវបានអាជ្ញាធរ ធ្វើការផ្អាក ជាបណ្តោះអាសន្ន ដើម្បីដោះស្រាយបញ្ហា របស់​កម្មករសំណង់ខាងលើ។ រីឯសពរបស់ជនរងគ្រោះ ត្រូវបានប្រគល់ជូន ទៅគ្រួសារ ដើម្បីយកទៅធ្វើបុណ្យ បន្ទាប់​ពីធ្វើកោសលវិច័យរួច៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...