រូបថត​ដ៏​អាថ៌កំបាំង​របស់​ហ៊ីត្លែ ដែល​អ្នក​មិន​ដែល​ដឹង!

នៅក្នុងសម្លៀកបំពាក់ បែបប្រពៃណី «Kimono» របស់ជនជាតិជប៉ុន មិនប្រាកដថា លោក អាដុហ្វ៍​ ហ៊ីត្លែ (Adolf Hitler) បានសប្បាយចិត្ត ក្នុងការបង្ហាញរូបនេះ ជាសាធារណៈទេ។
រូបថត​ដ៏​អាថ៌កំបាំង​របស់​ហ៊ីត្លែ ដែល​អ្នក​មិន​ដែល​ដឹង!
រូបថតមួយសន្លឹក ដ៏អាថ៌កំបាំង ដែលបង្ហាញពីលោក អាដុហ្វ៍ ហ៊ីត្លែ ស្លៀកពាក់សម្លៀកបំពាកប្រពៃណី «Kimoto» របស់ជនជាតិជប៉ុន។ (រូបថតឯកសារ)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១៤ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: April 28, 2018
  • ប្រធានបទ: ចម្លែក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រឿងរ៉ាវពិតប្រាកដ ទាក់ទងនឹងរូបថតនេះ នៅមានភាពស្រពិចស្រពិលនៅឡើយ។ បើតាម សារព័ត៌មាន «The Express» របស់អង់គ្លេស បានអះអាងថា រូបថតខាងលើ ទំនងជាត្រូវបានថត នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៣៦ ដើម្បីអបអរសាទរ ការចុះហត្ថលេខា បង្កើតសម្ព័ន្ធមិត្ត រវាងប្រទេសអាល្លឺម៉ង់ និងចក្រភពជប៉ុន។

នៅចំពោះសំនួរ ដែលចង់ដឹងថា តើរូបថតនេះ ជារូបថតពិត ឬជារូបថតក្លែងក្លាយនោះ ក៏គេពិបាករកចម្លើយដែរ។ ក្នុងគេហទំព័រ «Theanswerbank» ដែលមានជំនាញខាងសួរឆ្លើយ ពីអាថ៌កំបាំងទាំងឡាយ នៅក្នុងពិភពលោក អ្នកប្រើប្រាស់ម្នាក់​បានអះអាងថា រូបថតនេះ ជារូបថតផ្លូវការពិតប្រាកដ ដោយសារតែគេបានមើលឃើញ សញ្ជាជាតិរូបសត្វឥន្ទ្រីយ៍ «Reichsadler» ដែលតំណាងឲ្យរដ្ឋអាល្លឺម៉ង់ មានបោះនៅលើរូបថត ពីរកន្លែង នៅត្រង់ដើមទ្រូង របស់លោក អាដុហ្វ៍ ហ៊ីត្លែ (Adolf Hitler)។

គេបន្តឆ្ងល់ទៀតថា តើមានមូលហេតុអ្វី ដែលតម្រូវឲ្យលោក ហ៊ីត្លែ ចាំបាច់ត្រូវស្លៀកសម្លៀកបំពាក់ប្រពៃណី របស់ជនជាតិជប៉ុន ហើយថតជារូបថតឡើងដូច្នេះ? ចម្លើយមានច្រើនរាប់មិនអស់ រហូតបែកអូ-ហូស្ទឹង ក្លាយជាសង្គ្រាមប៉ាកា នៅក្នុងចំណោមប្រវត្តិវិទូ ជាច្រើននាក់នោះផង។ តែរឿងមួយ ដែលគេដឹងច្បាស់ គឺរូបថតមួយសន្លឹកនេះ ទំនងជាត្រូវបានលោក ហ៊ីត្លែ រក្សាទុកយ៉ាងសម្ងាត់ និងមិនឲ្យនរណាម្នាក់ បានដឹងឡើយ៕

» ខាងក្រោមនេះ ជារូបថតពេញ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...