មន្ត្រី​អាវុធ​ហត្ថ​ជ្រុះ​កាំភ្លើង រាល​កៃ​ត្រូវ​សន្តិសុខ​ធនាគារម្នាក់

បុរសម្នាក់ត្រូវបានបញ្ជូន ទៅមន្ទីពេទ្យកាលម៉ែតភ្លាមៗ បន្ទាប់ហេតុការណ៍ ផ្ទុះអាវុធមួយ នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ។ តាំង​ពី​ពេល​កើត​ហេតុ រហូតមកដល់ព្រឹក ថ្ងៃទី០៨ នេះ មេប៉ុស្តិ៍សង្កាត់ ផ្សារដើមថ្កូវ បានបញ្ជាក់ថា មន្រ្តី​មាន​សមត្ថកិច្ច នៅ​មិន​ទាន់​ចាប់​បាន អ្នក​ប្រើប្រាស់អាវុធនោះនៅឡើយ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៤ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: July 08, 2015
  • ប្រធានបទ: បាញ់បោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនរងគ្រោះ ក្នុងហេតុការណ៍នេះ ឈ្មោះអាន រង្សី ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់​បឹង​ត្របែក ត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំដៃ។ សាក្សីនៅកន្លែងកើតហេតុ លោក សុខ នាថ បានប្រាប់ឲ្យដឹង នៅ​វេលាម៉ោង១ និង៣០នាទីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីហេតុការណ៍នេះ កើតភ្លាមថា ម្ចាស់កាំភ្លើង ដែលបង្ករឲ្យជនរងគ្រោះ មានរបួសឈ្មោះ ហ៊ុន សុផល អាយុ ៥៦ ជាមន្រ្តីអាវុធហត្ថ ឋានៈវិរៈសេនីយ៍ត្រី រស់​នៅភូមិត្នោតជ្រំ សង្កាត់បឹងជំពន់ ខណ្ឌមានជ័យ ស្រុកកំណើតនៅ ស្រុកពាមរ៍ ខេត្តព្រៃវែង ។ លោកបន្ថែម​ថា កាំភ្លើងនោះជ្រុះពីដៃម្ចាស់កាំភ្លើង ហើយរាលកៃ ផ្ទុះត្រូវជនរងគ្រោះតែម្តង។

ដោយឡែក មន្រ្តីប៉ុស្តិ៍រដ្ឋាបាលនគរបាល ផ្សារដើមថ្កូវម្នាក់ មិនបញ្ចេញឈ្មោះ បានប្រាប់ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ នៅថ្ងៃទី០៨ ខែកក្កដានេះថា មន្រ្តីមានសមត្ថកិច្ច នៅមិនទាន់ចាប់បាន ម្ចាស់កាំភ្លើង​នោះ​នៅ​ឡើយ។ ភ្នាក់ងារនគរបាល បានបញ្ជាក់ផ្ទុយពីសាក្សីថា ម្ចាស់កាំភ្លើងខ្លី និងសន្ដិសុខរងរបួស ដែលជាបុគ្គលិក​សន្តិសុខធនាគារ អូរីហ្វាយនែន ខូអ៊ិលធីឌី សាខាសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមននោះ  គឺជាមិត្តភក្កិនឹងគ្នា ហើយធ្វើកានៅធនាគារនេះ ជាមួយគ្នាទៀត។

មន្រ្តីរួបនោះ បានបដិសេធ៍ធ្ងន់ៗថា៖ «ខ្ញុំមិនដឹងអ្វីច្បាស់ទេ ខ្ញុំអត់ទាន់ទទួលបាន សំនុំរឿងហ្នឹងទេ កូនចៅវា​កំពុង​ធ្វើការ»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...