រលំ​ដើមឈើ និង​ផ្ទាំង​ប៉ាណូ បី​កន្លែង​ក្នុង​ពេល​តែ​មួយ​នៅ​ភ្នំពេញ

គ្រោះធម្មជាតិដែលបង្ករឡើង ពីការធ្លាក់ខ្យល់ នៅមុខមេឃភ្លៀង បានធ្វើឲ្យផ្ទាំងប៉ាណូធំ នៅ​ជិត​ស្ពាន​ជ្រោយ​ចង្វារ​ដួល​រលំ និង​ដើមឈើ​ធំ​ពីរ​កន្លែង​ទៀត រលើងសង្កត់ឡានបន្តបន្ទាប់គ្នា។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០១ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 02, 2015
  • ប្រធានបទ: គ្រោះធម្មជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍ទាំងបីនេះ បានកើតឡើងផ្សេងពីគ្នា នៅរាជធានីភ្នំពេញ។ ទីមួយ បង្ករឲ្យផ្ទាំងប៉ាណូធំមួយផ្ទាំង នៅគល់ស្ពានជ្រោយចង្វារ ត្រើយខាងកើត បានបាក់រលំមកទាំងកំរោល ពេលកំពុងមានខ្យល់ខ្លាំង។ តាម​ការ​បញ្ជាក់ របស់លោក កែវ សុខជា មន្រ្តីប៉ូលិសខណ្ឌជ្រោយចង្វារ បានប្រាប់ឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វួ​ដឹង​ថា ផ្ទាំងប៉ាណូនោះ លោកគ្រាន់តែដឹងថា ជារបស់ទូរទស្សន៍ឯកជនមួយ។

លោកបានបន្តថា ក្នុងការគួចបក់របស់ខ្យល់ ដែលមានសន្ធឹកខ្លាំងនេះ ម៉ូតូរបស់លោកមួយគ្រឿង ម៉ាកឌ្រីម សេរី២០០៨ ស្លាកលេខភ្នំពេញ ១AC-១០៨០ ដែលទុកពីក្រោមនោះ ក៏រងកាខូចខាតដែរ។ មន្រ្តីប៉ូលីសរូប​នេះ​បន្តថា ដំបូង លោកក៏នៅក្រោមផ្ទាំងប៉ាណូធំនោះដែរ ក្រោយមកឃើញខ្យល់ខ្លាំងពេក មើលទៅវារគើរ លោក​បានដើរចេញទៅម្ខាងឈរមើល ភ្លាមៗបន្ទាប់ពីលោកចេញផុត ផ្ទាំងនោះបានរលំបាក់ សង្កត់ម៉ូតូរបស់​លោក បណ្តាលឲ្យខ្ទេចសល់តែបង្គោល។

ក្រៅពីបង្គោលប៉ាណូធំនៅសង្កាត់ជ្រោយចង្វារ នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញឯណេះវិញ ក៏មាន​ហេតុការណ៍រលំនេះដែរ គឺបណ្តាលឲ្យរថយន្តពីរគ្រឿង រងការខូចខាត ដោយសារដើមឈើសង្កត់។ ដោយ​មានម្ចាស់ផ្សេងគ្នានោះ រថយន្តមួយគ្រឿង មានពណ៍សម្បកឪឡឹក ស្លាកលេខភ្នំពេញ ២A-៣១០០ និង​មួយ​គ្រឿងទៀត មានពណ៍ក្រហមស្លាកលេខ ភ្នំពេញ ២R-៥៤៩៥ ហើយបានចត នៅតាមបណ្តោយផ្លូវ១០៨។

ចំណែកឯហេតុការណ៍មួយទៀត នៅក្នុងពេលតែមួយនេះ គឺនៅតាមបណ្តោយផ្លូវ ៤៧ មហាវិថីប្រទេសបារាំង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បណ្តាលឲ្យឡានមួយគ្រឿង រងការខូចខាតដែរ។ រថយន្ត​នោះស្លាកលេខ ខេមរៈភូមិន្ទ១ ២-៥២០៩។ គ្រោះធម្មជាតិ បង្ករការភ្ញាក់ផ្អើល នៅរាជធានីភ្នំពេញនេះ បាន​កើត​ឡើង កាលពីវេលាម៉ោង២ និង៣០នាទី ថ្ងៃទី០១ ខែកក្កដា កន្លងទៅនេះ៕




Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...