របាំ​និង​ចម្រៀង​ខ្មែរ​ក្នុង​ទស្សនីយភាព​មួយ នៅ​រដ្ឋធានី​ប៉ារីស​ល្ងាច​នេះ

ក្រុមប្រឹក្សាជាន់ខ្ពស់ នៃជនជាតិអាស៊ី ក្នុងប្រទេសបារាំង (Haut Conseil des Asiatiques de France - HCAF) បានរៀបចំទស្សនីយភាពនេះឡើង នៅក្នុងសាលដ៏ធំមួយ នៃសាលារដ្ឋធានី ប៉ារីស នាវេលាល្ងាចថ្ងៃសៅរ៍នេះ ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណី របស់បណ្ដាប្រទេសមួយចំនួន នៅអាស៊ីខាងត្បូង។
របាំ​និង​ចម្រៀង​ខ្មែរ​ក្នុង​ទស្សនីយភាព​មួយ នៅ​រដ្ឋធានី​ប៉ារីស​ល្ងាច​នេះ
ស្ពតបង្ហាញពីទស្សនីយភាពសិល្បៈ ដែលនឹងប្រព្រឹត្តិទៅ ក្នុងសាលារដ្ឋធានី ប៉ារីស (បារាំង) ក្នុងល្ងាចថ្ងៃសៅរ៍ទី២១ ខែមេសា ឆ្នាំ២០១៨នេះ។ (រូបថតកម្មវិធី)
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - បារីស ថ្ងៃទី២០ មេសា ២០១៨
  • កែប្រែចុងក្រោយ: April 21, 2018
  • ប្រធានបទ: សិល្បៈ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ពីចំណោមផ្ទាំងទស្សនីយភាពចម្រុះទាំងនោះ នឹងមានរបាំមួយចំនួន ដែលសំដែងដោយសមាគមខ្មែរមួយ និងចម្រៀងមួយបទ ដែលបកស្រាយដោយអ្នកនាង ម៉េង កែវពេជ្ជតា កំពូលតារាចម្រៀង ពីប្រទេសកម្ពុជា។ កម្មវិធីនេះ នឹងមានការសំដែង របាំមួយចំនួនទៀត របស់សមាគមឥណ្ឌា និងបង់ក្លាដេស ដោយមានការតាំងពិពណ៌សិល្បៈនោះផង។

កម្មវិធីនឹងចាប់ផ្ដើម នៅម៉ោង១៨ (បើកទ្វាសម្រាប់ទស្សនិកជន នៅម៉ោង ១៧ និង៤៥នាទី) ថ្ងៃសៅរ៍ទី២១ ខែមេសា ឆ្នាំ២០១៨ ក្នុងសាលារដ្ឋធានីប៉ារីស (Hôtel de Ville de Paris)។

ម្ចាស់គម្រោង ក្រុមប្រឹក្សាជាន់ខ្ពស់ នៃជនជាតិអាស៊ី ក្នុងប្រទេសបារាំង (Haut Conseil des Asiatiques de France - HCAF) បានអះអាងថា ដើម្បីចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីរបស់បណ្ដាប្រទេសមួយចំនួន នៅអាស៊ីខាងត្បូង ក្រុមប្រឹក្សាធ្លាប់បានរៀបចំ ការបង្ហាញទស្សនីយភាពរបៀបនេះ ក្នុងឆ្នាំ២០១៦ម្ដងហើយ ហើយពេលនោះ ខ្លួនទទួលបានលទ្ធផលជោគជ័យ យ៉ាងត្រចេះត្រចង់។ ដូច្នេះហើយ ទើបមានគម្រោងរៀបចំកម្មវិធីនេះ សារជាថ្មី ក្នុងឆ្នាំ២០១៨នេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...