ឆក់​ទូរស័ព្ទ​រួច ត្រូវ​ពលរដ្ឋ​«ផ្តល់​រង្វាន់»​ជា​ទី​គាប់​ចិត្ត!

ប្រជាពលរដ្ឋបាននាំគ្នា ប្រដាក់គ្នាឲ្យរង្វាន់ ជនសង្ស័យ ជាចោរឆក់ទូរស័ព្ទដៃម្នាក់​ នៅតាមផ្លូវខណៈ។ ជន​សង្ស័យ​រូប​នោះ បានព្យាយាមគេចខ្លូន តែគេចមិនរូច ព្រោះមានអ្នកឃើញច្រើន ក៏ត្រូវពលរដ្ឋចាប់​បាន រួច​​ប្រគល់​ឲ្យ​នគរបាល។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៦ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 26, 2015
  • ប្រធានបទ: ឆក់ប្លន់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ជៀសមិនផុតទេ បើតាំងខ្លូនជាចោរនោះ កាលលួចគេបាន វាគ្រាន់ តែដល់ពេលគេទាន់ វាក្រែល» នេះជា​ការ​លើកឡើងរបស់បុរសម្នាក់ ដែលបាននៅក្នុងហេតុការណ៍ ចាប់បានជនសង្ស័យ ជាចោរម្នាក់ ដែលមិនស្គាល់​អត្តសញ្ញាណ។ មិនមែនមានតែបុរសនេះទេ ដែលបាន និយាយទាំងអាការៈខឹងសម្បារ និងដែលធ្វើខ្លួន ដូចជា​ម្ចាស់ទូរស័ព្ទនោះ តែពលរដ្ឋនៅជិតនោះផ្សេងទៀត ក៏បានលើកឡើងសដៀងគ្នាដែរ។ អ្នកខ្លះពោលឡើងថា៖ «គេខំរកលុយទិញ ទំរាំបានមួយៗមិនមែនថោកទេ ឯងបែរជាមកយកទៅ ស្រួលអីបែបនេះ»។

ក្នុងពេលភ្លាមៗ គេមិនទាន់ដឹងថា តើជនសង្ស័យជានរណា មានអត្តសញ្ញាណអ្វីនោះឡើយ ព្រោះជន​សង្ស័យ​ត្រូវពលរដ្ឋ​ចោមវាយទ្រោមខ្លួន បាត់មាត់បាត់ករ (មើលរូបថត)។

យុវជនរងគ្រោះឈ្មោះ ម៉េង ឡាយ អាយុ២៣ ឆ្នាំ បានប្រាប់ឲ្យដឹងថា សព្វថ្ងៃលោករស់នៅសង្កាត់ទួលសង្កែរ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ សព្វថ្ងៃជាកម្មកររោងចក្រ នៅទួលសង្កែរ។ ហេតុការណ៍ ដែលចោរបាន​ឆក់​ទូរស័ព្ទដៃ របស់លោកនេះ បានកើតឡើង កាលពីវេលាម៉ោង ១០ និ៣០នាទីយប់ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៥ នៅត្រង់ចំណុច ជិតវត្តទួលសង្កែរ ខណ្ឌឬស្សីកែវ។ លោកបានរៀបរាប់ទៀតថា ទូរស័ព្ទនោះ ម៉ាកសាំសុង ពណ៍ ស សេរី៥៤ចុច ដែលមានតម្លែប្រមាណ ជា២០០ដុល្លា។

តែជាសំណាងល្អ សម្រាប់ម្ចាស់ទ្រព្យ ដែលជនសង្ស័យ ត្រូវបានប្រជាពលរដ្ឋ នៅជុំវិញតាមទាន់ នៅ​ពេល​ដែល​ជនសង្ស័យ​កំពុងព្យាយាមរត់គេចខ្លូន។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានប្រគល់ឲ្យទៅសមត្ថកិច្ច នៅ​សង្កាត់​​ទួល​សង្កែរ មុននឹងបញ្ជូនខ្លូន ព្រមទាំងសំនុំរឿង ទៅកាន់អធិការនគរបាលខណ្ឌ ដើម្បីដោះស្រាយ​តាម​និតិវិធី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...