បោះ​នុយ​នាំ​ជ្រូក​ព្រៃ​ឲ្យ​ក្រពើ​ខាំ ដើម្បី​បង្ហាញ​ទេសចរណ៍

មគ្គុទេសទេសចរណ៍ម្នាក់ បានបោះនុយជាចំណីជាច្រើនដុំ ដើម្បីទាក់ទាញឲ្យជ្រូកព្រៃស៊ី។ ប៉ុនតែការទាក់ទាញនោះ បានសម្រួលឲ្យក្រពើមួយក្បាល ដែលមកចាំលបនៅក្បែរ ត្របាក់សត្វជ្រូកព្រៃ ធ្វើជាចំណីនាំចូលទៅក្នុងទឹកបាត់។
សកម្មភាពបោះចំណី ដើម្បីទាក់ឲ្យសត្វជ្រូកព្រៃ ខិតខ្លួនចូលមកជិត ក្រពើ មុននឹងក្លាយជាចំណីក្រពើ នៅក្រោមក្រសែភ្នែកទេសចរណ៍ច្រើននាក់។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៩ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 20, 2015
  • ប្រធានបទ: ហួសចិត្ត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រសិនបើក្រពើ ជាសត្វសាហាវ តែមនុស្សបានធ្វើ នូវអំពើសាហាវជាងសត្វក្រពើ រាប់សិបដង។ នៅក្នុងរដ្ឋ ល្វីសាន (Louisiane) សហរដ្ឋអាមេរិក ក្រុមអ្នកទេសចរណ៍ធម្មជាតិ បានទស្សនានូវឈុត​ឆាក​ដ៏​រន្ធត់មួយ នៅ​ពេលដែលពួកគេ ត្រូវបានដឹកតាមកាណូត ទៅក្នុងដំណើរកំសាន្ដ ឈ្មោះហៅថា «Pearl River Eco-Tours» នៅលើទន្លេ ភៀល ដែលសម្បូរទៅដោយសត្វព្រៃ ជាពិសេសសត្វក្រពើ។

ក្នុងពេលដែលហ្វូងជ្រូកព្រៃជាច្រើនក្បាល បានចូលមករកចំណី និងផឹកទឹកទន្លេនោះ នរណាក៏បានដឹងដែរថា នៅមិនឆ្ងាយពីទីនោះ មានសត្វក្រពើមួយក្បាល កំពុងតាមសង្កេតមើល ហ្វូងសត្វចតុបាតទាំងនេះ ដើម្បីរង់​ចាំ​មើលឱកាសមកដល់។ ប៉ុន្តែមិនចាំបាច់ឱកាស ដែលនឹងកើតឡើង ដោយឯកឯងនោះឡើយ ព្រោះមគ្គទេស​ទេសចរណ៍មួយរូប ដែលស្ថិតនៅលើកាណូត បានបោះនុយជាចំណីជាច្រើន ទៅឲ្យជ្រូកព្រៃមួយក្បាល ដើម្បី​ឲ្យសត្វតិរច្ឆានមួយក្បាល ពីក្នុងចំណោមនោះ តាមមករកស៊ីចំណី និងរំកិលខ្លួន ឲ្យមកកៀកជាមួយ​សត្វ​ក្រពើ។

បណ្ដាទេសចរណ៍ ដែលនៅលើកាណូត ដែលចង់មើលឈុតឆាកនេះ ពិតជាមិនខុសបំណងទេ ព្រោះសត្វ​ក្រពើ​បាន​បើកមាត់របស់វា ហើយស្ទុះទៅត្របាក់យកសត្វជ្រូកព្រៃ ដូចការគ្រោងទុករបស់​មគ្គុទេស​នោះ​មែន។ មាត់ក្រពើ ដែលបានត្របាក់អ្វីមួយហើយ វាមានកម្លាំងខ្លាំងណាស់ ហើយមិនងាយនឹងព្រលែង ឬ​បើក​វិញដោយស្រួលៗនោះឡើយ ហើយសត្វជ្រូកព្រៃ ដែលត្រូវបានក្រពើខាំយកនោះ ក៏ត្រូវបានសត្វ​ដ៏សាហាវ​មួយនេះ ទាញនាំចូលទៅក្នុងទីទឹកជ្រៅបាត់ដែរ។

វីដេអូនេះ ត្រូវបានបង្ហោះនៅលើអ៊ិនធើណែត ហើយបានបង្កឲ្យមានប្រតិកម្មមិនតិចទេ ពីបណ្ដាមហាជន​ទូទៅ និងជាពិសេសពីសំណាក់ អ្នកការពារស្រឡាញ់សត្វ។ ប៉ុន្តែករណីនេះ មិនមែនជាលើកទីមួយទេ ព្រោះកាល​ពី​សប្ដាហ៍មុន វីដេអូមួយទៀត ក៏ត្រូវបានគេបង្ហោះ ទៅលើអ៊ិនធើណែត មានលក្ខណៈស្រដៀងគ្នានេះដែរ។ នៅ​ក្នុង​អាងចិញ្ចឹមក្រពើមួយ ក្នុងក្រុង អ៊ីគីតូស (Iquitos) នៃប្រទេសប៉េរូ (ទ្វីបអាមេរិកខាងត្បូង) សត្វឆ្មារមួយ​ក្បាល ត្រូវបានគេបោះចូលទៅ ក្នុងចំណោមហ្វូងក្រពើ ក្រោមសម្លេងសើចក្អាកក្អាយ ពីអ្នកបានឃើញ​ឈុត​ឆាក​នេះ។

ហេតុការណ៍បោះសត្វឆ្មារ ចូលទៅក្នុងអាងក្រពើនេះ ត្រូវបានសារព័ត៌មានជាច្រើន នៅប្រទេសប៉េរូ ធ្វើ​របាយការណ៍​អង្កេត ដោយបានអះអាងថា ម្ចាស់អាងចិញ្ចឹមក្រពើ ទំនងជាត្រូវបានអាជ្ញាធរសង្ស័យ ពីបទ​យក​សត្វពាហនៈរបស់អ្នកស្រុក មកចិញ្ចឹមក្រពើរបស់ខ្លួន៕

» វីដេអូបោះឆ្មារ ចូលក្នុងអាងក្រពើ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...