ដេញ​តាម​ជាង​៧គ.ម ចាប់​ចោរ​ឆក់​ម្នាក់​នៅ​ក្បែរ​ស្ថានីយ៍​ប្រេង

ក្រុមអ្នកឃើញចោរឆក់ការបូប នៅតាមផ្លូវ បាននាំគ្នាដេញតាមចាប់ យកអ្នកប្រព្រឹត្តរូបនោះ ប្រគល់ឲ្យសមត្ថកិច្ច និងសងរបស់របរ ទៅជនរងគ្រោះវិញ។ ហេតុការណ៍នេះ មិនគូរឲ្យជឿថា អ្នកដេញនិងអ្នកគេចខ្លួន បានប្រើពេល ប្រមាណជាង១៥នាទី ក្នុងចំងាយផ្លូវជាង ៧គីឡូមែត្រ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១៨ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 18, 2015
  • ប្រធានបទ: ចោរកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកដែលនៅក្នុងហេតុការណ៍នេះ បានឲ្យដឹងថា ដំបូងជនរងគ្រោះ និងជនសង្ស័យ ជាអ្នកជិះម៉ូតូដូចគ្នា នៅ​លើ​ផ្លូវ សហព័ន្ធរុស្សី ស្រាប់តែមកដល់កន្លែងកើត ជនសង្ស័យបានជិះម៉ូតូមអៀប ជនរងគ្រោះហើយបាន​ឆក់​កាបូប ពីដៃស្រ្តីជាប្រពន្ធដែលនៅជិះ ពីខាងក្រោយ។

បន្ទាប់ពីធ្វើសកម្មភាពឆក់បានសម្រេច ជនរងគ្រោះបានស្រែក ឲ្យអ្នកនៅជិតនោះជួយ ខណៈដែលចោរ​មាន​គ្នា​ពីរនាក់ កំពុងបើកម៉ូតូរត់គេច យ៉ាងលឿន។ ពីទីតាំងកើតហេតុ ឆ្ពោះទៅលិចតាមបណ្តោយផ្លូវ សហព័ន្ធ​រុស្សី។ ភ្លាមៗមានអ្នកដេញ តាមម៉ូតូជនសង្ស័យពីក្រោយ រហូតដល់ភូមិជម្ពូវ័ន្ត ត្រង់ចំនុចក្រោយ ហាង​សាំង​មួយ ទើប​ចាប់​បានជនសង្ស័យ។

សាក្សីបានបន្តទៀតថា នៅពេលទៅដល់ទីតាំងនោះ គេចាប់បានតែជនសង្ស័យ តែម្នាក់ប៉ុណ្ណោះ រីឯម្នាក់ទៀត បានបើកម៉ូតូគេចខ្លូន បាត់ស្រមោល ខណៈដែលកំពុងតែរើកាបូបនោះ យករបស់ចេញ ហើយបម្រុងនឹងបោះ​កាបូបចោល។ ហេតុការណ៍ដេញតាម ក្រុមចោរមានគ្នាពីរនាក់ ចាប់បានម្នាក់នេះ បានកើតឡើង កាលពី​វេលា​ម៉ោង ១១ យប់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្សី រហូតដល់សម្រេចចាប់​បាន នៅចំណុចខាងលើ ដែលស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។

មន្រ្តីសមត្ថកិច្ចខណ្ឌពោរសែនជ័យ បានបញ្ជាក់ថា ជនសង្ស័យ ដែលក្រុមពលរដ្ឋ តាមប្រមាញ់ចាប់ខ្លូននោះ ឈ្មោះ ម៉ៅ វុទ្ធី អាយុ ៣៤ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិជ្រោយ ឃុំវិហារហ្លូង ស្រុកសួង ខេត្តត្បួងឃ្មុំ។ បច្ចុប្បន្ន មកស្នាក់នៅជាមួយម្តាយ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធនីភ្នំពេញ។ សមត្ថកិច្ច​បានបញ្ជូនខ្លួន ជនសង្ស័យខាងលើ ទៅកាន់អធិការដ្ឋាន ខណ្ឌពោសែនជ័យ ដើម្បីធ្វើសំនុំរឿង ទៅតាមផ្លូវ​ច្បាប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...