ត្រៀម​ស្រាត​ទាំង​អស់​គ្នា បើ​ឈ្នះ​ក្នុង​ការ​ប្រកួត «Copa America»

ពិធីការិនីស្អាតៗ នៃកម្មវិធី «Desnudando la Noticia» ដែលចាក់បញ្ចាំងតាមទូរទស្សន៍ បានសន្យាថា ពួក​នាង​នឹង​ដើរ​បង្ហាញ​ខ្លួន ក្នុងសភាពស្រាតននលគោក នៅគ្រប់ជ្រុងទាំងអស់ នៃប្រទេស ប្រសិនបើក្រុម​វេណេហ្សុយអេឡា បានឈ្នះឆ្លងវគ្គ នៅក្នុងការប្រកួតបាល់ទាត់ ប្រចាំទ្វីបអាមេរិកខាងត្បូង ដែល​មាន​ឈ្មោះ​ថា «Copa America»។
សកម្មភាពថតស្រាត ដាក់នៅក្នុងវីដេអូមួយ ដើម្បីប្រកាសគាំទ្រក្រុមបាល់ទាត់ជម្រើសជាតិរបស់ខ្លួន។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ១៥ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 16, 2015
  • ប្រធានបទ: ស្រាតគាំទ្រ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់ជម្រើសជាតិ វេណេហ្សុយអេឡា ដែលបានចូលទៅទាត់ដណ្ដើមពានរង្វាន់ ប្រចាំទ្វីបអាមេរិក​ខាង​ត្បូង​ក្នុង​ឆ្នាំនេះ ពិតជាអាចជឿជាក់បាន ទៅលើស្ត្រីអ្នកគាំទ្រស្អាតៗ ដែលមានសាច់ ដ៏ទ្រលុកទ្រលន់ទាំងនេះ។ នាងៗចំនួន៨នាក់ ដែលសុទ្ធសឹងជាពិធីការិនី របស់កម្មវិធីទូរទស្សន៍មួយហៅថា «Desnudando la Noticia (បក​ប្រែ​ជា​ខេមរភាសា "នៅពេលដែលដំណឹង ត្រូវបានបកអាក្រាត")»  បានសម្រេចចិត្តដាច់ចិត្តដាកកាយ គាំទ្រ​ក្រុម​បាល់​ទាត់​ជម្រើសជាតិ របស់ប្រទេសខ្លួន ដោយប្រើវិធីដ៏ពិសេសមួយ។

នោះគឺនាងៗ នឹងស្រាតអបអរសាទរ ក្រុមកីឡាករ ប្រសិនបើពួកគេរកជ័យជំនះបាន នៅក្នុងការប្រកួត ប្រចាំ​ទ្វីប​អាមេរិក ក្នុងឆ្នាំនេះ ដែលបានចាប់ផ្ដើមការប្រកួត កាលពីថ្ងៃព្រហស្បត្តិ៍ សប្ដាហ៍មុន នៅក្នុងប្រទេសឈីលី (ទ្វីប​អាមេរិកខាងត្បូង)។

នៅក្នុងវីដេអូមួយ ដែលបានបង្ហោះ នៅលើគេហទំព័រចែករំលែកវីដេអូ យូធូប (Youtube) កាលពីអាទិត្យមុន ពួក​នាងៗដែលសុទ្ធតែមានជំនាញ ជានារីបង្ហាញម៉ូដ និងជាបវរកញ្ញានោះ បានអះអាងថា នៅវគ្គណាក៏ដោយ ដែល​ក្រុមជម្រើសជាតិវេណេហ្សុយអេឡា បានឈ្នះឆ្លងទៅទាត់ នៅវគ្គបន្ទាប់នោះ ពួកនាងនឹងស្រាត ខ្លួន​ទទេ​ស្អាត ឈរនៅទីប្រជុំជនណា ដែលសំខាន់ និងសម្បូរអ្នកស្គាល់បំផុត នៅក្នុងប្រទេស។

សកម្មភាពរបស់ពួកនាង មិនត្រឹមតែដើម្បីបាល់ទាត់ប៉ុណ្ណោះទេ តែពួកនាងៗ ដែលកន្លងមកធ្លាប់បង្ហាញខ្លួន យ៉ាង​«ស៊ិចស៊ី» នៅក្នុងកម្មវិធី ផ្សាយ«ដំណឹង»នោះ បានពន្យល់ទៀតថា ពួកនាងចង់ផ្ដល់«អំណាច» ទៅ​ឲ្យ​ស្ត្រី និងចង់ឲ្យអ្នកផង បញ្ជៀសការរើសអើង ទៅនឹងរឿងស្រាត។ ហើយបើអាច ពួកនាងសូមជំរុញ ឲ្យស្ត្រី​ទាំង​ឡាយ​អាចធ្វើតាម ដូចពួក​នាងអញ្ចឹងដែរ។

សារព័ត៌មានអង់គ្លេស «Daily Mail» បានរំលឹកថា ម្នាក់ពីក្នុងចំណោមពួកនាង គឺនាង យ៉ូវី ប៉ាឡារ៍ (Yuvi Pallares) បានធ្វើឲ្យគេត្រឡប់ មកនិយាយពីនាងឡើងវិញ បន្ទាប់ពីរឿងអាស្រូវផ្លូវភេទ ក្នុងពេលកន្លងមក ទាក់​ទង​នឹង​ការ«ស្រាត»របស់នាង ជាមួយនឹងកីឡាករ គ្រីស្ទៀនណូ រ៉ូណាល់ដូ (Cristiano Ronaldo)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...