អង្គការ«រដ្ឋអ៊ីស្លាម»​លក់​ស្ត្រី​ទាសករ​ផ្លូវ​ភេទ ជា​ថ្នូរ​នឹង​«បារី»

ជាការកត់សម្គាល់ដ៏ហួសប្រមាណ ដែលរកឃើញដោយ អ្នកស្រី ហ្សៃណាប បានហ្គៀរ៉ា (Zainab Bangura) មន្ត្រីមួយរូប របស់អង្គការសហប្រជាជាតិ ដែលបានធ្វើដំណើរ ទៅសិក្សាស្វែងយល់ដោយផ្ទាល់ នៅក្នុងប្រទេសអៀរ៉ាក់ និងស៊ីរី កាលពីខែមេសាកន្លងមក។
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ១៣ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 14, 2015
  • ប្រធានបទ: សេពសន្ធវៈ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«យុទ្ធជនរបស់អង្គការ រដ្ឋអ៊ីស្លាម (បារាំងហៅ EI អង់គ្លេសហៅ ISIS) បានចាប់បង្ខាំង និងចាប់ពង្រត់ស្ត្រីជា​ច្រើន​នាក់ នៅពេលដែលពួកគេ បានវាយដំណ្ដើម យកបានតំបនមួយ ឬត្រឡប់​ទៅកាន់កាប់ទីនោះវិញ។ ស្ត្រី​ទាំងអស់នោះ ជួនកាលត្រូវបានលក់ចេញ ក្នុងតម្លៃ"បារីមួយកញ្ចប់" ជួនកាលមានតម្លៃរប់រយ ឬរាប់ពាន់​ដុល្លា។» នេះជាការថ្លែងឡើង របស់អ្នកស្រី ហ្សៃណាប បានហ្គៀរ៉ា អ្នកទទួលខុសត្រូវមួយរូប របស់អង្គការ​សហ​ប្រជាជាតិ ដែលទទួលបន្ទុកខាងការឃ្លាំមើល អំពើហិង្សាផ្នែកផ្លូវភេទ នៅក្នុងជម្លោះប្រដាប់អាវុធ។

ការអះអាងខាងលើនេះ មាននៅក្នុង«កំណត់ត្រា»ដ៏តក់ស្លុតមួយ ដែលអ្នកស្រី បានហ្គៀរ៉ា បានធ្វើឡើង ដោយ​យោងទៅលើសាក្សីជាច្រើន និងត្រូវបានទូរទស្សន៍អង់គ្លេស «BBC» យកមករាយការណ៍។ សារព័ត៌មាន​អង់គ្លេស «The Guardian» ក៏បានអះអាងដែរថា រឿងនេះជាការជួញដូរមនុស្សដ៏ធំមួយ នៅក្នុងយុទ្ធសាស្ត្រ​របស់​ក្រុមអង្គការរដ្ឋអ៊ីស្លាម ដើម្បីទាក់ទាញ និងជ្រើសរើសយុទ្ធជនថ្មីៗទៀត ពីបរទេស។

» ទីផ្សារលក់ដូរ ស្ត្រីទាសករផ្លូវភេទ៖

» ការចាប់ពង្រត់ ដើម្បីទុកធ្វើជា ស្ត្រីទាសករផ្លូវភេទ៖

សារព័ត៌មានអង់គ្លេសមួយទៀត «Daily Mail» បានបញ្ជាក់ថា ក្រុមយុទ្ធជនស្ម័គ្រប្រយុទ្ធ របស់ព្រះអាឡាហ៍ (Daech) បានធ្វើការផ្សព្វផ្សាយ នូវឯកសារមួយ ទៅកាន់សមាជិករបស់ខ្លួន ដើម្បីពួកគេទាំងនោះ ដឹងពី«តម្លៃ និង​របៀបចាត់ចែង ទៅលើស្ត្រីទាសករផ្លូវភេទ ម្នាក់ៗ»។ ឯកសារនោះ មានលក្ខណៈដូចជាមគ្គុទេសមួយច្បាប់ ដោយមានលើក ពីអំណះអំណាងខ្លះ ដែលចែងនៅក្នុងព្រះគុម្ពី កូរ៉ង់ (នៅក្នុងសាសនាអ៊ីស្លាម Coran - នៅក្នុង​សាសនាគ្រឹស្ដ៍ Bib - នៅក្នុងសាសនាព្រះពុទ្ធ Tripitaka) នោះផងទៀត។

«ស្ត្រីដែលនៅព្រហ្មចារីយ៍ អាចត្រូវបានរំលោភភ្លាមៗ»

សារព័ត៌មាន បានដកស្រង់ការសរសេរ នៅក្នុងឯកសារនោះ មករាយការណ៍ថា៖ «ព្រះអាឡាហ៍ ផ្ដល់រង្វាន់​ទៅ​ឲ្យ អ្នកកាន់សាសនាអ៊ីស្លាមទាំងអស់ ដែលស្មោះត្រង់ជាមួយភរិយា និងចំណងទាក់ទងណាក៏ដោយ ដែលខ្លួន​មាន។ ស្ត្រីដែលនៅព្រហ្មចារីយ៍ អាចត្រូវបានរំលោភភ្លាមៗ បន្ទាប់ពីត្រូវបានទិញ ដោយម្ចាស់របស់ស្ត្រីនោះ។ ឯស្ត្រីដែលលែងបរិសុទ្ធហើយនោះ ចាំបាច់ត្រូវធ្វើការ លាងសំអាតប្រដាប់ប្រដា របស់នាងជាមុនសិន។ វាជា​រឿង​ស្របច្បាប់ ចំពោះការរួមរ័ក្ស ជាមួយកុមារី ដែលទើបនឹងមានរដូវ។»

បើតាមរបាយការណ៍ របស់សារព័ត៌មានធំៗទាំងនោះ បានឲ្យដឹងថា រហូតមកទល់ថ្ងៃនេះ ស្ត្រីនិងកុមារីច្រើន​ជាង ៥០០០នាក់ ត្រូវបានចាប់ពង្រត់ និងបង្ខាំងទុក ជាទាសករផ្លូវភេទ នៅក្នុងប្រទេសស៊ីរី និងអៀរ៉ាក់៕

» សកម្មភាពក្រុមមនុស្ស វាយសម្លាប់ក្មេងស្រីជំទង់មួយរូប អាយុ១៧ឆ្នាំ នៅផ្នែកខាងជើង នៃប្រទេសអៀរ៉ាក់ (រូបភាពមានលក្ខណៈហិង្សាខ្លាំង ហាមទស្សនា ចំពោះអ្នកមានបញ្ហាខាងអារម្មណ៍ និងបេះដូង)៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...