នគរបាល​ប៉ុស្តិ៍៖ «ខ្ញុំ​មិន​ចុះ​ធ្វើ​អន្តរាគមន៍​ទេ ព្រោះ​រវល់​ដេក!»

កំពុងតែជិះម៉ូតូលឿន ស្រាប់តែរឺម៉កដឹកបន្លែរលត់ នៅចំពីមុខ បណ្តាលឲ្យម៉ូតូ ដែលកំពុងមានចលនានេះ បុក​រឺម៉ក​ពេញ​ទំហឹង នៅកណ្តាលផ្លូវ។ បុរសម្ចាស់ម៉ូតូ បានខ្ចាតចេញពីម៉ូតូ សន្លប់ស្តូកស្តឹង នៅលើផ្លូវគ្មានអ្នកជួយ សូម្បី​តែ​នគរបាល​ប៉ុស្ដ៍ ក៏​មិន​បាន​មក​ខ្វល់ ពី​រឿង​នេះ​ដែរ ព្រោះ«រវល់ដេក»។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១១ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 12, 2015
  • ប្រធានបទ: គ្រោះចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យកប្រាក់ខែពីរដ្ឋ ដែលសុទ្ធសឹងជាការបង់ពន្ទ របស់ពលរដ្ឋ តែមិនអនុវត្តន៍តាមតួនាទីរបស់ខ្លួន។ តើនៅ​ប្រទេស​កម្ពុជា មានមន្ត្រីអាជ្ញាធរ របៀបនេះប៉ុន្មាននាក់? គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង ត្រូវការកិច្ច​អន្តរាគមន៍ជាបន្ទាន់ ពីមន្ត្រីទទួលបន្ទុកទាំងនោះ។ ផ្ទុយទៅវិញ នៅពេលពលរដ្ឋទៅហៅ ឲ្យមកបំពេញតួនាទី ស្រាប់តែមន្ត្រីម្នាក់នោះ បាននិយាយមកវិញថា «រវល់ដេក»។

ហេតុការណ៍នេះ បានបង្កការហួសចិត្ត បន្ទាប់ពីគ្រោះថ្នាក់ រវាងម៉ូតូ និងរឺម៉កដឹកបន្លែ បានកើតឡើងកាល​ពី​វេលាម៉ោង២ និង១០នាទី យប់ថ្ងៃទី១១ ខែមិថុនា ២ឆ្នាំ២០១៥ នៅចំណុចស្តុបផ្សារដើមគ តាមបណ្តោយ​ផ្លូវ​មុន្នីរ៉េត។ បន្ទាប់ពីមានគ្រោះថ្នាក់ភ្លាម ជនរងគ្រោះដែលគេស្គាល់ឈ្មោះ ជួន ស៊ីណាត អាយុ២៧ឆ្នាំ រស់នៅ​ភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានកាត ជាសិក្ខាកាម រដ្ឋបាលរាជធានី​ភ្នំពេញ​នៅជាប់ខ្លូន។

ពលរដ្ឋដែលនៅក្នុងហេតុការណ៍នេះ បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ឲ្យដឹងថា គ្មានមន្រ្តីប៉ូលិស​ចររាចរណ៍ណាម្នាក់ ចុះមកធ្វើអន្តរាគមន៍ជួយបុរសនេះទេ តាំងពីគ្រោះថ្នាក់ភ្លាម រហូតដល់មួយម៉ោង​ក្រោយ​មក។ ពលរដ្ឋដែលស្គាល់ភូមិស្រុកច្បាស់ នៅទីនោះ បានទៅជួយហៅនគរបាល នៅប៉ុស្តិ៍ផ្សារដើមគជិតនោះ តែមន្ត្រីនគរបាលប្រចាំការនៅទីនោះ បានបដិសេធមិនធ្វើអន្តរាគមន៍ទេ ដោយតបសម្តីថា «ជាប់រវល់ដេក»។

ជនរងគ្រោះ ដែលបានបាត់បង់ស្មារតី មិនទាន់ដឹងខ្លួន ត្រូវបានអ្នកម៉ូតូឌុប បញ្ជូនទៅកាន់មន្ទីរពេទ្យឯកជន ឃឹម រ៉ានី នៅជិតនោះ។ ម្នាក់ក្នុងចំណោមអ្នកជួយជូន ទៅមន្ទីរពេទ្យ បានឲ្យដឹងទាំងមិនប្រាប់ឈ្មោះថា នៅក្នុង​ខ្លួន​ជនរងគ្រោះ ត្រូវជនមិនស្គាល់មុខ លួចយកកាបូបលុយ និងទូរស័ព្ទបាត់ហើយ នៅតែលេខទូរស័ព្ទក្នុងសៀវភៅ តែមិនអាចទាក់ទងបានទាំងអស់។

បច្ចុប្បន្នជនរងគ្រោះ នៅមិនទាន់ដឹងថា សាច់ញាតិនៅទីណានៅឡើយ ហើយកំពុងតែព្យាបាលនៅមន្ទីពរទ្យ ឃឹម រ៉ានី នៅជិតស្តុបផ្សារដើមគ ស្ថិតក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកឯម៉ូតូដែលខូចខាត ត្រូវ​បាន​នគរបាលម្នាក់ ជិះកាត់តាមនោះឃើញ ក៏បានទូរស័ព្ទហៅនគរបាលខណ្ឌទួលគោក ឲ្យមកយកទៅរក្សារទុក នៅស្នងការខណ្ឌ ដើម្បីរង់ចាំម្ចាស់ ចេញពីពេទ្យ មកទទួលយក និងដោះស្រាយ។ ដោយឡែក អ្នកបើកបររឺម៉ក​គ្មានគ្រោះថ្នាក់អ្វី ធ្ងន់ធ្ងរនោះទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...