ត្រសក់ស្រូវ​មួយ​គូ​នេះ មាន​តម្លៃ​មួយ​លាន​កន្លះ!

ត្រសក់ស្រូវមួយគូ ដែលមានពូជដ៏ពិសេស ហៅថា «Yubari» បានរកឃើញម្ចាស់របស់វា កាលពីថ្ងៃសុក្រចុងសប្ដាហ៍មុន ក្នុងប្រទេសជប៉ុន ដែលហ៊ានចំណាយប្រាក់ រហូតដល់ទៅ ១,៥លានយ៉េន (ប្រមាណជា១២ ០០០ដុល្លា ឬ១១ ០០០អ៊ឺរ៉ូ) នៅក្នុងការដេញថ្លៃ ទិញយកផ្លែឈើ«ទេព»នេះ ទៅទទួលទាន។
  • ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ២៤ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 25, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការលក់ដេញថ្លៃ ត្រូវបានរៀបចំធ្វើ នៅក្នុងផ្សារធំនៃទីក្រុង សាប៉ូរ៉ូ (Sapporo) នៃកោះ ហូកៃដូ (Hokkaido) ភាគខាងជើង នៃប្រទេសជប៉ុន។ នៅលើកោះនេះពីមុន មានភូមិមួយឈ្មោះ «Yubari» ដែលបានក្លាយជាឈ្មោះ របស់ត្រសក់ស្រូវ​ដ៏​ពិសេស​នេះ ក្នុងពេលក្រោយៗមក។

ពាណិជ្ជករអ្នកបោះដុំម្នាក់នេះ ក៏បានឈ្នះក្នុងការដេញថ្លៃ ទិញយកផ្លែឈើនេះ ក្នុងតម្លៃដ៏កំពូល ២,៥លានយ៉េន កាលពី​ឆ្នាំ​ទៅម៉ិញដែរ។

ប្រទេសជប៉ុន មានរឿងពិសេសៗ ខាងចំណាយប្រាក់ទិញផ្លែឈើ ដូច្នេះណាស់។ កាលពីខែមេសាកន្លងទៅ ផ្លែស្វាយ​ចំនួន២ ដែលមានឈ្មោះដ៏ល្បី ហើយអ្នកផងចង់ស្វែងរកទទួលទាននោះ ត្រូវបានលក់ដាច់ ក្នុងតម្លៃ ៣០០ ០០០ យ៉េន (ប្រមាណជា២ ៥០០ដុល្លា ឬ២ ២៣០អ៊ឺរ៉ូ) នៅក្នុងក្រុង មីយ៉ាហ្សាគី (Miyazaki) ស្ថិតនៅលើកោះ គីយូស៊ូ (Kyushu) ភាគ​នារតីនៃប្រទស។

បើនិយាយឲ្យស៊ីជម្រៅទៅ ជនជាតិជប៉ុន ចូលចិត្តចំណាយប្រាក់ ទិញផ្លៃឈើទាំងនេះ ដើម្បីធ្វើជាអំណោយច្រើនជាង ដោយ​សារតែរាល់ផ្លែឈើ នៅលើកោះទាំងប៉ុន្មានខាងលើ តែងត្រូវបានបណ្ដាជនជប៉ុន ឲ្យតម្លៃយ៉ាងខ្លាំង។ បើសូម្បីតែ​ផ្លែ​ប៉ោម លក់ក្នុងទីផ្សារធម្មតា ក៏មានតម្លៃ៤ដុល្លា (ឬជាង៣អ៊ឺរ៉ូ) ដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...