ភាពយន្ដ​«Police Story: Lockdown» របស់​ឈិនឡុង ចេញ​ស្ពត​ពាណិជ្ជកម្ម

អ្នកដែលធ្លាប់ទស្សនារឿង «Police Story» តាំងពីច្រើនឆ្នាំកន្លងទៅ របស់តារាល្បីឈ្មោះ នៅហុងកុង លោក ជេឃី ឆាន (Jackie Chan) ហៅ ឈិន ឡុង ប្រាកដជាយល់ដឹងភ្លាម ពីវគ្គថ្មី នៃភាពយន្ដនិទាន ពីជីវិតរបស់នគរបាល ទល់​នឹង​គ្រោះ​ថ្នាក់​រាប់​មិន​អស់។
ស្ពតពាណិជ្ជកម្ម របស់ភាយន្ដ «Police Story» វគ្គថ្មីមានចំណងជើងថា «Lockdown»។
Loading...
  • ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ២៣ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 24, 2015
  • ប្រធានបទ: ភាពយន្ដ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នេះជាវគ្គថ្មី នៃភាពយន្ដ «Police Story» ដែលមានចំណងជើងបន្ថែមថា «Lockdown» សម្ដែងជាថ្មី ដោយតារាពូកែ​ខាង​ក្បាច់គុន និងកំប្លែង លោក ឈិន ឡុង។ ភាពយន្ដបានចាប់ផ្ដើមនិយាយ ពីជីវិតរបស់នាយនគរបាល លោក ជុង វេន (Zhong Wen) សម្ដែងដោយលោក ឈិន ឡុង ដែលសាច់រឿងបានបង្ហាញថា នាយនគរបាលរូបនេះ បានបូជា​នូវអ្វីៗ​ទាំង​អស់ ដើម្បីគ្រួសាររបស់ខ្លួន ជាពិសេសកូនស្រីរបស់លោក នាងកញ្ញា ម៉ី សំដែងដោយនាង ជិន ធៀន (Jing Tian)។

ប៉ុន្តែ នៅពេលដែលលោក វេន (ឈិន ឡុង) ចង់មកនៅក្បែរកូនរបស់លោកវិញ នៅពេលនោះរឿងហេតុ បានកើតឡើង យ៉ាងរហ័សបំផុត។ នាង ម៉ី បានបង្ហាញទៅឪពុកខ្លួន នូវគូដណ្ដឹងរបស់នាង ឈ្មោះ វូ ជៀង (Wu Jiang) សំដែងដោយ លីវ យី (Liu Ye) ដែលជាម្ចាស់រង្គសាលមួយ។ ប៉ុន្តែយុវជន វូ ជៀង មានគម្រោងការមួយទៀត។

យុវជននេះ បានត្រៀមរួចជាស្រេច ក្នុងការចាប់លោក ជុង វេន នាង ម៉ី និងភ្ញៀវដទៃទៀត នៅក្នុងរង្គសាល ដើម្បីធ្វើជា​ចំណាប់​ខ្មាំង... (សុំស្លេះត្រឹមប៉ុណ្ណេះ ដើម្បីទុកឲ្យប្រិយមិត្ត ទៅទស្សនាភាពយន្ដ)។ តែលោកអ្នកអាចទាញទុកថា លោក ជុង វេន (ឈិន ឡុង) នឹងធ្វើគ្រប់វិធី ដើម្បីរំដោះកូនស្រីលោក និងភ្ញៀវទាំងអស់ ចេញពីចំណាប់ខ្មាំងនេះ។ សេណារីយ៉ូ (Scénario) ឬរៀបចំសាច់រឿង ដោយលោក លៀម នីសុន (Liam Neeson) ហើយភាពយន្ដវគ្គ «Lockdown» នេះ នឹងចេញ​បញ្ចាំង នៅដើមខែមិថុនា ខាងមុខ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...