តិចសាស៖ ឈ្លោះ​គ្នា​ក្នុង​ហាង ចេញ​មក​បាញ់​គ្នា​នៅ​ខាង​ក្រៅ ស្លាប់​៩​នាក់

មនុស្ស៩នាក់ ត្រូវបានសម្លាប់ និងជាច្រើនផ្សេងទៀត បានងរបួស នៅក្នុងការបាញ់គ្នា ទៅវិញទៅមក រវាងក្រុមអ្នកជិះម៉ូតូ ពីរក្រុម នៅក្រុង វ៉ាកូ (Waco) ក្នុងរដ្ឋតិចសាស សហរដ្ឋអាមេរិក។ នេះបើតាមការថ្លែង របស់នគរបាលក្នុងតំប​ន់ កាលពីព្រលប់ថ្ងៃអាទិត្យនេះ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៧ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 18, 2015
  • ប្រធានបទ: បាញ់បោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើតាមបណ្ដាញផ្សព្វផ្សាយ នៅក្នុងតំបន់ បានឲ្យដឹងថា អ្នកបើកម៉ូតូចំនួន៩នាក់ បានស្លាប់។ ស្រង់សម្ដីដោយទូរទស្សន៍ KWTX (ផ្នែកមួយ របស់ទូរទស្សន៍ CBS) នាយនគរបាល លោក ប៉ាទ្រិក ស្វានថុន (Patrick Swanton) បានឲ្យដឹងថា អំពើ​ហិង្សាបានផ្ទុះឡើង រវាងក្រុមអ្នកជិះម៉ូតូបីក្រុម ដែលមិនចុះសម្រុងគ្នា នៅលើចំណតរថយន្ដ នៃភោជនីយដ្ឋានមួយ។

នាយនគរបាលដដែល បានបន្តទៀតថា ដំបូង​ឡើយ សមាជិកមួយចំនួន របស់ក្រុមទាំងនេះ បានប្រើប្រាស់ត្រឹមតែ កាំភ្លើង​គ្រាប់ជ័រ ច្រវ៉ាក់ និងកាំបិតប៉ុណ្ណោះ។ ប៉ុន្តែ​ក្រោយ​មក ពួកគេបានដកកាំភ្លើង ចេញមករៀងខ្លួន ហើយបានបាញ់សំដៅគ្នា។

នគរបាលក្រុង វ៉ាកូ បានឲ្យដឹងទៀតថា ជម្លោះទំនងជាបានចាប់ផ្ដើម នៅក្នុងភោជនីយដ្ឋាន ដែលស្ថិតនៅក្នុងមជ្ឈ​មណ្ឌល​ពាណិជ្ជកម្មមួយ។ ភ្នាក់ងារនគរបាលមួយរូប បាននៅនឹងកន្លែងកើកតហេតុ ហើយបានឃើញមនុស្សទាំងនោះ បាន​ចេញ​ទៅចំណត់រថយន្ដ របស់មជ្ឈមណ្ឌល Central Texas Market ទីកន្លែងដែលពួកគេបានបាញ់គ្នា រហូតមានស្លាប់មនុស្ស។

បើតាមស្ថានីយទូរទស្សន៍ដដែល បានឲ្យដឹងថា ភ្នាក់ងារនគរបាលជាច្រើននាក់ បានក្លាយជាទិសដៅ «ស៊ីប» របស់​ក្រុម​ខ្មាន់កាំភ្លើង។ ប៉ុន្តែនគរបាល បានអះអាងថា មិនមានកងកម្លាំងណាម្នាក់ បានរងរបួសទេ ហើយនគរបាលបានឡោមព័ន្ធ តំបន់បាញ់ប្រហារគ្នានោះ ជុំជិត និងបានហាមឃាត់បណ្ដាជន មិនឲ្យឆ្លងកាត់។

ទីក្រុង វ៉ាកូ ស្ថិតក្នុងភាគខាងត្បូង នៃរដ្ឋ​តិចសាស មានបណ្ដាជនរស់នៅ ប្រមាណជា ១២៩០០០នាក់។ ទីក្រុងនេះ ធ្លាប់​ល្បីឈ្មោះ ដោយសារបានក្លាយជា ទីលានបង្ក្រាបរបស់កងកម្លាំង FBI ទៅលើសមាជិកសាសនាមួយ កាលពីឆ្នាំ១៩៩៣ ក្រោមបញ្ជា របស់ប្រធានាធិបតី គ្លីនតុន។ ការបង្ក្រាបនោះ បានបញ្ចប់ទៅ ដោយអគ្គីភ័យដ៏សន្ធោសន្ធៅ ឆេះវិហាររបស់​ក្រុម​សាសនានោះ បង្កឲ្យមានមនុស្សស្លាប់ ៧៤នាក់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...