អាមេរិកាំង​២នាក់​ប្ដឹង ផាគីអៅ ទៅ​តុលាការ ទារ​«៥លាន»​ដុល្លា

ពលរដ្ឋអាមេរិកាំងពីររូប បានដាក់បណ្ដឹងប្ដឹង កីឡាករហ្វីលីពីន ម៉ានី ផាគីអៅ (Manny Pacquiao) ដោយ​បាន​ចោទ​ប្រកាន់​កីឡាករ ថាបានបិទបាំងរបួស នៅនឹងស្មាររបស់ខ្លួន នៅមុនការប្រកួត «ប្រដាល់ប្រចាំសតវត្សន៍» ទល់នឹងកីឡាករអាមេរិក ផ្លាយ ម៉ាយវេដ័រ (Floyd Mayweather)។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៦ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 06, 2015
  • ប្រធានបទ: ប្រដាល់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការប្រកួត«ប្រដាល់ប្រចាំសតវត្សន៍» រវាងកីឡាករហ្វីលីពីន ម៉ានី ផាគីអៅ និងកីឡាករអាមេរិក ផ្លយ ម៉ាយវេដ័រ បានបង្ក​ឲ្យ​មានការខកចិត្ត ទៅដល់អ្នកតាមដាន វិស័យកីឡាប្រដាល់នេះ ជាច្រើននាក់។ ពីក្នុងចំណោមនោះ មានមនុស្សមួយចំនួន បានសម្រេចចិត្ត ទៅឆ្ងាយជាងអ្វី ដែលគ្រាន់តែជាការតាមដាន។ ពលរដ្ឋអាមេរិកាំងពីររូប បានដាក់ពាក្យបណ្ដឹង នៅថ្ងៃ​អង្គារទី៥ ខែឧសភា ប្ដឹងទៅតុលាការ ទាមទារ ៥លានដុល្លា ពីកីឡាករហ្វីលីពី ផាគីអៅ ក្នុងបទចោទប្រកាន់កីឡាកររូបនេះ ថាបានលាក់របួសស្មាររបស់ខ្លួន នៅមុខជំនួបប្រកួត កាលពីយប់ថ្ងៃសៅរ៍សប្ដាហ៍មុន។

ប៉ុន្តែពាក្យបណ្ដឹង ដែលដាក់នៅក្នុង តុលាការក្រុង ឡាស វេហ្គាស នេះ មិនបានប្ដឹងតែកីឡាករតែម្នាក់នោះទេ តែបានប្ដឹង​អ្នកចាត់ការទូទៅ របស់កីឡាករ លោក ម៉ៃឃើល កូន្ស៍ (Michael Koncz) ក្រុមហ៊ុនរៀបចំប្រកួតប្រដាល់ឈ្មោះ ថប រ៉េន (Top Rank) ដែលរួមបញ្ចូលមេដឹកនាំ របស់ក្រុមហ៊ុន មានលោក បប់ អេរាម (Bob Arum) និងលោក ថដ ឌុយប៊ើហ្វ (Todd duBoef)។

ដើមបណ្ដឹងទាំងពីរ លោក ស្តេហ្វាន វ៉ាណែល (Stephane Vanel) និងលោក រ៉េមី រ៉ាបារ៉ន (Rami Rahbaran) បានសរសេរ​ក្នុងពាក្យបណ្ដឹង ដែលគេអាចអានបាន នៅលើបណ្ដាញអ៊ិនធើណែត របស់តុលាការថា ជនជាប់ចោទទាំងអស់ បានដឹង​រួចហើយថា ផាគីអៅ បានរងរបួសធ្ងន់ធ្ងរ នៅលើស្មារខាងស្តាំ ហើយពួកគេក៏បានដឹងដែរថា របួសអាចនឹងធ្វើឲ្យរំខាន ដល់​ការវាយចេញ នៅក្នុងការប្រកួត ប៉ុន្តែពួកគេមិនបានជូនដំណឹង ពីការរបួសនេះ ដល់សាធារណៈជន ឬគណកម្មការ​ប្រដាល់ ណឺវ៉ាដា (Nevada Athletic Commission) នោះទេ។

ដើមបណ្ដឹង បានចោទប្រកាន់ថា ផាគីអៅ បានរំលោភលើច្បាប់ របស់គណកម្មការប្រដាល់ ដែលមិនបានធ្វើការជូនដំណឹង មុនការប្រកួត ពីករណីនេះ។

នៅក្នុងការប្រកួត «ប្រដាល់ប្រចាំសតវត្សន៍» កាលពីយប់ថ្ងៃសៅរ៍ទី២ ខែឧសភា កន្លងមកនេះ កីឡាករជាតិហ្វីលីពីន ម៉ានី ផាគីអៅ បានប្រកួតចាញ់កីឡាករអាមេរិក ផ្លយ ម៉ាយវេដ័រ ដោយពិន្ទុ បង្កឲ្យមានការមិនសប្បាយចិត្ត ជាទូទៅ។ បន្ទាប់ពី​ការ​ប្រកួតនេះ បានមួយថ្ងៃ កីឡាករ ផាគីអៅ និងក្រុមហ៊ុន ថប រ៉េន ដែលរៀបចំការប្រកួត បានប្រកាសថា កីឡាករ ផាគីអៅ បានរងរបួស នៅមុនការប្រកួតនេះ បីសប្ដាហ៍៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...