ការ​មក​សុំ​ថត​រូប​ជា​មួយ ម៉ៃ ថៃសុន មិន​ល្អ​ទេ! (vdo)

បើអ្នកចូលចិត្ត ម៉ៃ ថៃសុន (Mike Tyson) កំពូលកីឡាករប្រដាល់ ក្នុងទសវត្សឆ្នាំ៨០ និង៩០ ហើយអ្នកចង់ថតរូបជាមួយនោះ អ្នកច្បាស់ជាត្រូវខ្មាសគេមិនខាន។
វីដេអូ បង្ហាញពីការប្រើគួយដៃ របស់ ម៉ៃ ថៃសុន បដិសេធ មិនឲ្យបុរសម្នាក់នោះ ចូលមកថតរូបជាមួយខ្លួន។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ០៤ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 05, 2015
  • ប្រធានបទ: តារាល្បី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ថតរូបដោយខ្លួនឯង ហៅជាភាសាអង់គ្លេស Selfie មានភាពងាយស្រួល ហើយទទួលបាន ការពេញនិយមខ្លាំងណាស់ នាពេលបច្ចុប្បន្ន។ នរណាមួយក៏អាចធ្វើ នរណាមួយក៏ចង់ធ្វើដែរ។ តែមិនមែន កំពូលតារាប្រដាល់ពិភពលោក ម៉ៃ ថៃសុន នោះឡើយ។

តារាប្រដាល់ជាតិអាមេរិក មិនចូលចិត្តឲ្យមនុស្ស ដែលមិនដែលស្គាល់គ្នា ពីមុនមក ចូលមកចាប់ស្មារ ហើយថតរូប «Selfie» ដោយគ្មានការអនុញ្ញាត ពីខ្លួនយ៉ាងដូច្នេះទេ។ ហេតុការណ៍ នៃការបដិសេធ មិនឲ្យថតរូបជាមួយនេះ បាន​កើត​ឡើង នៅក្នុងឱកាស នៃការប្រកួត «ប្រដាល់ប្រចាំសតវត្សន៍» រវាង ផាកហ្គីអៅ (Pacquiao) និងម៉ាយវេដ័រ (Mayweather) កាល​ពី​យប់​ថ្ងៃ​សៅរ៍ កន្លងមកនេះ នៅក្នុងក្រុងឡាស វេហ្គាស សហរដ្ឋអាមេរិក។

អតីតតារាល្បី របស់ពិភពលោក បានបដិសេធការបង្ខំ ឲ្យថតរូបនេះ តាមរយៈការប្រើគួយដៃ ត្រឡប់ទៅអ្នកសុំវិញ និង​ធ្វើ​យ៉ាងណា ដើម្បីឲ្យបុរសម្នាក់នោះ ទុកឲ្យខ្លួន បានទស្សនា«ប្រដាល់ប្រចាំសតវត្សន៍»នេះ ឲ្យបានសុខស្រួលផង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...