សេឡេណា ហ្គូមេស ឆេះ​​ដុំ​ដាក់​អ្នក​គាំទ្រ ថា​នាង​«សម្បូរ​សាច់»

អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ ត្រូវបាននាង សេឡេណា ហ្គូមេស (Selena Gomez) បញ្ឈប់ (Block) លែងឲ្យចូល មកគណនីនាងទៀត បន្ទាប់ពីអ្នកគាំទ្រនាង រូបនោះ បាននិយាយរិះគន់ តារា សេឡេណា ហ្គូមេស ថាសាច់ច្រើន។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ០៤ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 04, 2015
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តារាល្បីណាផ្សេង ទំនងជាអាចទ្រាំលេបថ្ម លេបគ្រួស ឬសុខចិត្តធ្វើមិនដឹងមិនឭ នៅចំពោះការរិះគន់ របស់អ្នកគាំទ្រ។ ប៉ុន្តែតារាល្បី ដែលចេញទ្រាំនោះ មិនមែនជានាង សេឡេណា​ ហ្គូមេស អតីតសង្សាបណ្ដូលចិត្ត របស់អ្នកចម្រៀងវ័យក្មេង ចាស្ទីន បាយប៊ើរ (Justin Bieber) នោះឡើយ។

តារាវ័យក្មេង បានព្រលះយ៉ាងចាស់ដៃ ទៅកាន់អ្នកប្រើប្រាស់គណនី អ៊ិនស្តាហ្គ្រាម (Instagram) ជាស្រីម្នាក់ ដែលបានរិះគន់ ទៅលើរូបរាងរបស់តារា ថានាងមានសាច់ជ្រុលពេក បន្ទាប់ពីនាង សេឡេណា បានបង្ហោះរូបភាព ព្រលែងសាច់ដ៏ទ្រលុកទ្រលន់ ដូចខាងលើ។ អ្នកប្រើប្រាស់ បណ្ដាញសង្គមម្នាក់នោះ បានសរសេរថា៖ «អ្នកឯងគួរតែ ទៅហាត់កីឡា! (...) ហើយឈប់ញ៉ាំ តែផ្ដេសតែផ្ដាសទៀត ជាពិសេសអាហារ ដែលសម្បូរជាតិខ្លាញ់»។

ម្ចាស់គណនី អ៊ិនស្តាហ្គ្រាម ដដែល បានសរសេរបន្ថែមទៀត តបទៅនឹងយោបល់មួយចំនួនថា៖ «នាង មិនមែនជាតុក្កតា កូនខ្លាឃ្មុំនោះទេ តែជាអ្នកសម្ដែងម្នាក់។ តារាសម្ដែង ត្រូវតែថែរក្សា រូបរាងកាយរបស់ខ្លួន ជាពិសេសនៅក្នុងឧស្សាហកម្មភាពយន្ដ រូបភាពជារឿងសំខាន់ណាស់។ ខ្ញុំនិយាយគ្រាន់តែ ចង់ឲ្យនាង ជួយខ្លួនឯងឲ្យបានច្រើន ហើយគ្មានអ្វី ឲ្យធំដុំជាងនេះទេ។»

ប៉ុន្តែយោបល់ លាយឡំដោយការរិះគន់នេះ ត្រូវបាននាង សេឡេណា តបវិញយ៉ាងចាស់ដៃ៖ «ខ្ញុំខ្ពើមអ្នកឯងណាស់។ ខ្ញុំនៅក្នុងកិច្ចការជំនួញ ហើយខ្ញុំមិនអាច ឲ្យមានការចំអកហួសហេតុ ពីអ្វីដែលអ្នកផ្សេងគិតពីខ្ញុំ​ ថាខ្ញុំត្រូវយ៉ាងម៉េចៗនោះទេ។ ខ្ញុំគ្មានធ្វើអ្វីផ្សេងទៀត ក្រៅតែពីស្រឡាញ់ខ្លួនខ្ញុំ ធ្វើកិច្ចការងាររបស់ខ្ញុំឲ្យល្អ ស្រឡាញ់អ្នកគាំទ្រ គ្រួសារខ្ញុំ និងមិត្តភ័ក្ររបស់ខ្ញុំ នោះឡើយ។ ហើយ ខ្ញុំធ្វើកីឡា។ អ្នកឯងគ្មានរឿង ដែលមកត្រូវនិយាយជាមួយខ្ញុំ ថាត្រូវអញ្ចេះ ឬត្រូវអញ្ចុះ នោះទេ។»

សរសេរចប់ នាង សេឡេណា ហ្គូមេស បានធ្វើតាមការសង្ខើញ របស់អ្នកគាំទ្រមួយចំនួន ដែលសុំឲ្យនាង បញ្ឈប់ស្ត្រីម្ចាស់គណនីនោះ កុំឲ្យចូលមកគណនីរបស់នាង បានទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...