មិន​ពាក់​ខ្សែរ​ក្រវ៉ាត់ នៅ​ពេល​បង្វិល​ខ្លួន ធ្លាក់​ស្លាប់​២នាក់​នៅ​ចិន

អ្នកមកលេងពីរនាក់ បានស្លាប់ និងបីនាក់ទៀតរងរបួស កាលពីថ្ងៃសុក្រនេះ នៅក្នុងសួនកំសាន្ដ លេងទោងបង្វិលខ្លួន នៃទីក្រុង វេនហ្សូ (Wenzhou ភាគខាងកើត នៃប្រទេសចិន)។ អ្នកទាំងនោះ បានធ្លាក់ ពីកំពស់ដ៏ខ្ពស់មួយ នៅពេលដែលទោងបង្វិលខ្លួន បានចាប់ផ្ដើមដំណើរការ។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០២ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 02, 2015
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មនុស្សពីរនាក់ បានស្លាប់ នៅថ្ងៃសុក្រ ទី០១ ខែមេសានេះ បន្ទាប់ពីបានឡើងជិះ ទោងបង្វិលខ្លួន ដែលជាម៉ាស៊ីនកំសាន្ដ ធ្វើឲ្យអារម្មណ៍រំភើប ក្នុងទីក្រុង វេនហ្សូ នៅឆ្នេរភាគខាងកើត នៃប្រទេសចិន។ សាក្សីនៅផ្ទាល់កន្លែង បានថ្លែងបញ្ជាក់ថា ជនរងគ្រោះទាំងនេះ បានធ្លាក់ពីកំពស់ទោង ប្រមាណជា២០ម៉ែត្រ នៅពេលដែលម៉ាស៊ីន «Crazy Scream» សម្រាប់​ជិះ​កំសាន្ដ​នេះ បានផ្ដើមដំណើរការដំបូង។

សាក្សីត្រូវបានស្រង់សម្ដី ដោយសារព័ត៌មាន «shanghaiist» មកបញ្ជាក់ទៀតថា មានមនុស្សជាច្រើននាក់ បានស្រែកទៅ​អ្នកកាន់ម៉ាស៊ីន កុំទាន់ឲ្យដំណើរការទោងបង្វិលនោះ ដោយហេតុថា គេគួរទុកពេល ឲ្យអ្នកជិះបានពាក់ខ្សែរក្រវ៉ាត់ ឬរបាំង​ការពារសិន។ ហេតុការណ៍នេះ ក៏បានធ្វើឲ្យមនុស្ស៣នាក់ផ្សេងទៀត រងរបួសដែរ។ សាក្សីបានបញ្ជាក់បន្ថែមថា មនុស្ស​បី​នាក់ បានធ្លាក់ពីកន្លែងអង្គុយរបស់ពួកគេ នៅពេលម៉ាស៊ីន បានបញ្ជូនពួកគេទៅដល់លើ ខណៈពីរនាក់ទៀត ត្រូវបានដែក​ធ្ងន់ៗ​ជាច្រើន ដាច់ធ្លាក់មកត្រូវ។

អ្នកទៅកំសាន្ដក្នុងសួននោះ បានឆ្លៀតឱកាស ថតវីដេអូពីហេតុការណ៍នេះ ខណៈក្រុមបុគ្គលិកបាន​បណ្ដេញពួកគេ​ចេញ​ឲ្យឆ្ងាយ ដើម្បីអាចឲ្យគេ ធ្វើការពិនិត្យជនរងគ្រោះ។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់អាជ្ញាធរតំបន់ បានឲ្យដឹងថា បញ្ហាមួយចំនួន នៃទោងបង្វិលខ្លួននេះ ត្រូវបានព្រមាន ឲ្យដឹងជាមុនហើយ តែម្ចាស់គ្រប់គ្រងម៉ាស៊ីន មិនបានយកចិត្ត​ទុក​ដាក់ទេ។

រហូតមកដល់ពេលនេះ សួនកំសាន្ដត្រូវបានបិទ ហើយម្ចាស់គ្រប់គ្រង ត្រូវបានអាជ្ញាធរឃាត់ខ្លួន៕

បន្ទាប់ពីហេតុការណ៍នេះ ជាវីដេអូ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...