រ៉ូណាល់ដូ ត្រូវ​បាន​អភ័យ​ទោស ដោយ​កុមារ​រង​គ្រោះ​ម្នាក់ (vdo)

ខណៈពេលកំពុងកម្ដៅសាច់ដុំ ដើម្បីត្រៀមប្រកួត ទល់នឹងក្រុម អាត្លង់ទីកូ ម៉ាឌ្រីដ (Atlético Madrid) ក្នុងក្របខ័ណ្ឌ Champions League តារាបាល់ទាល់ដ៏ល្បីឈ្មោះ គ្រីស្ទៀនណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានបញ្ជូនបាល់ពេញមួយទំហំ ទៅលើកុមារម្នាក់ ដែលកំពុងឈរមើល ក្នុងចំណោមអ្នកគាំទ្រជាច្រើន ក្នុងពហុកីឡាដ្ឋាន។
ការកម្ដៅសាច់ដុំ របស់កីឡាករអន្តរជាតិ រ៉ូណាល់ដូ និងកុមាររងគ្រោះ។
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ២៥ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 26, 2015
  • ប្រធានបទ: បាល់ទាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការប្រកួតរវាងក្រុម របស់រាជធានី ម៉ាឌ្រីដ (Madrid) ទាំងពីរ មិនជាស្រួលប៉ុន្មានទេ នៅលើទីលានប្រកួត បើទោះជាក្រុម រៀលម៉ាឌ្រីដ (Real Madrid) បានទទួលជោគជ័យក៏ដោយ។ ប៉ុន្តែការហ្វឹកហាត់ នៅមុនការប្រកួត បានបញ្ចប់​ទៅ​ដោយ​ភាព​រំភើបចិត្ត និងពោរពេញដោយសមានចិត្ត។

នៅក្នុងពេលដែលកីឡាករបាល់ទាត់អន្តរជាតិ គ្រីស្ទៀនណូ រ៉ូណាល់ដូ កំពុងហ្វឹកហាត់ កម្ដៅសាច់ដុំរបស់ខ្លួន នៅលើ​ទីលានប្រកួត កណ្ដាលពហុកីឡាដ្ឋាន កីឡាករល្បីឈ្មោះយើង បានជ្រុលជើងបញ្ជូនបាល់ ពីក្នុងជើងរបស់ខ្លួន ធ្លាយ​ទៅ​ប៉ះកុមារាម្នាក់ ដែលកំពុងឈរ នៅក្នុងចំណោមអ្នកគាំទ្រ របស់ក្រុមរៀលម៉ាឌ្រីដ។ តារាបាល់ទាត់ រ៉ូណាល់ដូ បានដឹងខ្លួន ក៏បានចូលទៅក្បែរ ហើយបានដោះអាវ ពីខ្លួនឲ្យទៅកុមារ ដែលបើតាមមើលទំនង កុមារបានអភ័យទោស របស់​កីឡាករ​ល្បី ម្នាក់នេះរួចហើយ (សូមទស្សនាវីដេអូខាងលើ)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments


 
Loading...