ប៊ៀល គ្លីនតុន បាន​ផ្ញើរ​ទូរសារ​អេឡិចត្រូនិក​តែ​២​គត់ ពេល​លោក​នៅ​ជា​ប្រធានាធិបតី

ខណៈដែលលោក បារ៉ាក់ អូបាម៉ា ប្រើប្រាស់ប្រព័ន្ធទ្វីធើរ ក្នុងពេលបច្ចុប្បន្ន ដើម្បីផ្សាយពីសេចក្ដីប្រកាសនានារបស់លោក ទៅអោយ​អ្នកតាមដានរាប់លាននាក់ នោះ តែអតីតប្រធានាធិបតីអមេរិក លោកប៊ៀល គ្លីនតុន (Bill Clinton) បែរជាបានផ្ញើរដោយផ្ទាល់ដៃ​លោក នូវទូរសារអេឡិចត្រូនិក (mail) តែពីរគត់ ក្នុងរយះពេល៨ឆ្នាំនៃការកាន់អំណាចរបស់លោក ជាមេដឹកនាំនៃមហាអំណាច​ដ៏​ធំជាងគេ នៅក្នុងពិភពលោក។ គេហទំព័រហ្គាវគ័រ (gawker.com) បានរាយការណ៍មក ថាលោកអតីតប្រធានាធិបតី បាន​ទទួល​ស្គាល់​ខ្លួនលោក យ៉ាងដូច្នេះ នៅក្នុងសន្និសិត «ខ្សែរទាក់ទងនៃការផ្លាស់ប្ដូ (Wired for Change)»។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: November 30, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងអំឡុងពេល៨ឆ្នាំ ជាមេដឹកនាំកំពូល របស់ប្រទេសមហាអំណាចដ៏ធំជាងគេ នៅក្នុងពិភពលោក (១៩៩៣ ដល់២០០១) លោក អតីតប្រធានាធិបតី ប៊ៀល គ្លីនតុន បានអះអាងថា បានផ្ញើរទូរសាអេឡិចត្រូនិកតែពីរប៉ុណ្ណោះ។ សម្ដីអះអាងនេះ ទំនងមិនមែន គ្រាន់តែ ដើម្បីនិយាយលេងសើចនោះទេ។


លោកប៊ៀល គ្លីនតុន ផ្ដល់ឱវាតទៅអោយលោកបារ៉ាក់ អូបាម៉ាកាលពីខែកក្កដាឆ្នាំ២០១០កន្លងមក។
រូបថត wikipedia.org។

ខណៈដែលលោក បារ៉ាក់ អូបាម៉ា (Barack Obama) ប្រើប្រាស់ប្រព័ន្ធទ្វីធើរ ក្នុងពេលបច្ចុប្បន្ន ដើម្បីផ្សាយពីសេចក្ដីប្រកាសនានា​របស់លោក ទៅអោយ​អ្នកតាមដានរាប់លាននាក់ នោះ តែអតីតប្រធានាធិបតីអមេរិក លោកប៊ៀល គ្លីនតុន (Bill Clinton) បែរជា​បានផ្ញើរដោយផ្ទាល់ដៃ​លោក នូវទូរសារអេឡិចត្រូនិក (mail) តែពីរគត់ ក្នុងរយះពេល៨ឆ្នាំនៃការកាន់អំណាចរបស់លោក ជាមេ​ដឹកនាំនៃមហាអំណាច​ដ៏​ធំជាងគេ នៅក្នុងពិភពលោក។ គេហទំព័រហ្គាវគ័រ (gawker.com) បានរាយការណ៍មក ថាលោកអតីត​ប្រធានាធិបតី បាន​ទទួល​ស្គាល់​ខ្លួនលោក យ៉ាងដូច្នេះ នៅក្នុងសន្និសិត «ខ្សែរទាក់ទងនៃការផ្លាស់ប្ដូ (Wired for Change)»។

វាជាការពិតហើយ ដែលនៅក្នុងសម័យកាលនោះ បច្ចេកវិទ្យានៃប្រព័ន្ធទូរសារអេឡិចត្រូនិក និងវេប (Web) នៅមិនទាន់មានភាព​ទូលំទូលាយខ្លាំងទេ។ ដូច្នេះការលើកមកនេះ មិនមានអ្វីចំលែកខ្លាំង បើប្រៀបធៀបនឹងការងារប្រចាំថ្ងៃ នៃតម្រូវការទំនាក់ទំនង របស់មនុស្សសម័យឥឡូវនោះទេ។ តែគេចង់ដឹងទៅវិញ ថាតើទូរសារទាំងនោះធ្វើនៅពេលណា និងអ្នកណាខ្លះដែលមានកិត្តិយស ទទួលបានទូរសារផ្ទាល់ដៃពីលោកអតីតប្រធានាធិបតី ...

លោកប៊ៀល គ្លីនតុនថែមទាំងបានបញ្ជាក់ពីខណៈ ដែលលោកបានវាយអក្សរ ចេញបានដោយជោគជ័យ នៅលើក្ដាវាយអក្សរនោះ​ទៀតផង។ ទូរសារអេឡិចត្រូនិកទីមួយ បានសរសេរទៅកាន់ កងកម្លាំងយោធា ដែលកំពុងមានបេសកកម្មនៅ សមុទ្រអាដ្រីយ៉ាទិក (ចន្លោះពីអ៊ីតាលី ទៅក្រូអាស៊ី ម៉ុងតេនេគ្រោ ...) និងទូរសារមួយទៀត គឺអាកាសយានិក លោកចន គ្លេន (John Glenn) ដែលមាន​វាសនាបានទទួល ពីលោកអតីតប្រធានាធិបតី ខណៈដែលអាកាសយានិករូបនោះ កំពុងស្ថិតនៅលំហមេឃ ក្នុងអាយុ៧៧ឆ្នាំ។

ដើម្បីអះអាងពីអាថ៌កំបាំងនេះ លោកគ្លីនតុន បាននិយាយលើកបង្ហាញពី ទំនាក់ទំនងរឿងអាស្រូវខ្លះៗ ជាមួយនាង ម៉ូនីកា និង​ពី​និតិវិធី នៃការផ្ញើរចេញទូរសារទាំងនោះ។ ព្រោះដោយសារតែ លោកផ្ញើរចេញតិចយ៉ាងដូច្នេះហើយ ទើបលោកអាចបញ្ជៀសខ្លួន ពីការស៊ើបអង្កេតទាំងឡាយ ដែលបានកើតមានឡើងពេល មានរឿងអាស្រូវនោះ។

នេះជាច្បាប់ចម្លង ទូរសារទាក់ទងគ្នា រវាងលោកអតីតប្រធានាធិបតី និងលោក ចន គ្លេន៖

------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...