គឹម ដកខម MegaUpload ៖ ខ្ញុំមិនមែនជាស្ដេច នៃ​ការ​លួច​ចំលង​ទេ

Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: March 10, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីការឃាត់ខ្លួន អស់រយះពេល ជាង ៦សប្ដាហ៍មកហើយ ដោយអាជ្ញាធរ នូវែលហ្សេឡង់ មក លោក គឹម ដកខម Kim DotCom ថៅកែមានដើមកំណើត ជាជនជាតិ អាឡឺម៉ង់ របស់វេបសីត MegaUpload.com បានអនុញ្ញតិអោយ ទូរទស្សន៍ មួយក្នុងប្រទេសនេះ បានជួបសំភាសជាលើកដំបូង។ លោកត្រូវបានធានា អោយនៅក្រៅឃុំ ជាបណ្ដោះអសន្ន កាលពី១០ថ្ងៃមុន ហើយបាននិយាយ ប្ដេជ្ញា នឹងប្រយុទ្ធលុះ ដល់ទីបញ្ចប់នៅក្នុងសមរភូមិ យុត្តិធម៌ មួយនេះ។

វេបសីត MegaUpload.com របស់លោក​ ដែលជាវេបសីត ធំជាងគេបង្អស់ ក្នុងការ​ ទាញយក (téléchargement) ត្រូវបាន អាមេរិក ជាពិសេស ភ្នាក់ងារ FBI បិទ ពីពាក់កណ្ដាល ខែមករា កន្លងមក ដោយចោទយ៉ាងធ្ងន់ធ្ងរ អំពីការលួចចំលង ខុសច្បាប់ កម្មសិទ្ធបញ្ញា។

«ប្រៀបបាន នឹងរស់ក្នុង​សុបិន្តអាក្រក់» នេះជាឃ្លាដំបូងដែលលោក គឹម ដកខម Kim DotCom ឧទានឡើង នៅពេលកិច្ចសំភាស បានចាប់ផ្ដើម។ លោកបានពិពណ៌នាអំពី រយះពេលជាងមួយខែ នៅក្នុងគុក «គួរអោយភ័យខ្លាច» របស់លោក  សំរាប់គ្រួសារទាំងមូល និងក៏ដូចជា ប្រពន្ធរបស់លោក ដែលកំពុងតែ មានទំងន់ កូនភ្លោះ។

យើងមិនមែនជា ភ្នាក់ងារនគរបាល ទេ !

គ្មានអ្វីចំលែកទេ​ ដែល គឹម ដកខម Kim DotCom ជ្រកក្រោមច្បាប់អាមេរិក មួយ Digital Millennium Copyright Act américain ក្នុងឆ្នាំ ១៩៩៨ ដែលនិយាយថា គ្មានក្រុមហ៊ុនផ្ដល់សេវា អាំងទើណែតណាមួយ ត្រូវទទួលខុសត្រូវ ខាងផ្នែកព្រហ្មទណ្ឌ លើសកម្មភាពរបស់ សមាជិក របស់ខ្លួនទេ។​ លោក​ បានលើកពីតួលេខថា មាន ៨០០ ឯកសារ បានបង្ហោះផ្ញើរ ទៅលើ MegaUpload.com រាល់វិនាទី ដូច្នេះ ត្រូវជា ៧០លានឯកសារ ​ក្នុងមួយថ្ងៃ និង២៥កោដឯកសារ ក្នុងមួយឆ្នាំ ។ «យើងមិនមែនជា ភ្នាក់ងារនគរបាលទេ !​ ហើយយើងមានស្ថានភាព មិនខុសគ្នា ប៉ុន្មានពី Youtube ដែរ » ហើយលោកបានពន្យល់ បន្ថែមថា «លើសពីហ្នឹងទៅទៀត ច្បាប់កាពារជីវិត ឯកជន បានហាមឃាត់ យើងមិនអោយចូលទៅ ជ្រៀតជ្រែក ក្នុងគណនីនីមួយៗ របស់សមាជិកថែមទៀត »។

ម្ចាស់កម្មសិទ្ធ​ បញ្ញា មានសិទ្ធិ នឹងសុំអោយដកចេញ ឫលប់ចោលនូវ ឯកសារណាដែលជារបស់ខ្លួន ហើយយល់ថា ត្រូវគេលួចចំលង់ ដោយខុសច្បាប់។​ លោក គឹម ដកខម Kim DotCom​ បានបញ្ជាក់ពី ឯកសាររាប់លាន ដែលត្រូវបានលប់ និងដកចេញ ៖ «យើងកំពុងតែធ្វើរាល់ថ្ងៃ ហើយ ពេលខ្លះ យើង មានផ្ដល់ខ្សែរភ្ជាប់ ផ្ទាល់ ទៅអោយម្ចាស់កម្មសិទ្ធិ បញ្ញា អោយធ្វើនៅអ្វីដែលខ្លួនចង់ធ្វើ ទៀតផង»​ ។

ខ្ញុំជាមុខសញ្ញា​ ងាយ ជាទីបំផុត !

មានទូរសារជាច្រើន ដែល ក្រុមអ្នកគ្រប់គ្រងវេបសីត MegaUpload.com ប្រើប្រាស់ ហើយគេបានរកឃើញ អំពីការ លួចទាញយក ឯកសារទាំងនោះ ដោយខុសច្បាប់ តាមរយះទូរសារទាំងនោះ ។ លោក គឹម ដកខម Kim DotCom បានប្រៀបធៀបរឿងនេះ ទៅនឹងជំលោះផ្តឹងផ្ដល់រវាង Viacom និង YouTube ដែល អ្នកគ្រប់គ្រង YouTube ប្ដឹង Viacom ដើម្បីអោយបញ្ឈប់ បង្ហោះ ឯកសារវីដេអូខុសច្បាប់ ទៅលើ ស៊ីត ។ ហើយអ្នកឈ្នះ គឺ Google ។ លោកបាន សរុបមកវិញថា «រីឯ ខ្ញុំ ៗ គ្រាន់តែជាកូនចៀម មួយតែប៉ុណ្ណោះ ។ ខ្ញុំមិនមែន Google ។ ខ្ញុំគ្រានតែប្រធានក្រុមហ៊ុន មួយដែលបង្កើត សេវា ឆ្លើយតបនឹងតំរូវការ របស់អ្នកប្រើប្រាស់ ។​ ខ្ញុំនឹងប្រយុទ្ធ លុះ ដល់ទីបញ្ចប់ ហើយខ្ញុំនឹងឈ្នះ »។

សូមអញ្ជើញទស្សនាខ្សែរ វីដេអូ ជាភាសាអង់គ្លេស នៃកិច្ចសំភាសនេះដូចតទៅ ៖

...........................................................................
ដោយ ៖ សេក មនោកុមារ - ប៉ារីស ១០ មិនា ២០១២
Crédit photo : notebookaktuell sur Flickr.com

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...