ភាពយន្ដ​ជីវប្រវត្តិ​របស់ ស្ទេវ ចប នឹង​ធ្វើ​ជា​មួយ​សាច់​​រឿង​ចំនូន​បី

ភាពយន្ដជីវប្រវត្តរបស់ ស្ទេវ ចប (Steve Jobs) កំពុងត្រូវគេតម្លើងរៀបចំថត ដែលក្នុងនោះមានពីរវគ្គ។ វគ្គទីមួយ កំពុងថតក្នុងពេលបច្ចុប្បន្ន ហើយកំពុងឈានដល់ទីបញ្ចប់របស់វា។ តួអង្គដើរតួរជំនួសលោក ស្ទេវ ចប សម្ដែងដោយលោក អាស្តុន គាតឆ័រ (Ashton Kutcher) ជាមួយនឹងសេណារីយ៉ូ (scénario) ដែលនិយាយជាជីវិតប្រចាំថ្ងៃ របស់អតីតស្ថាបនិក ក្រុមហ៊ុនយីហោផ្លែប៉ោមរួបនេះ។ តែឈុតឆាកសម្ដែង មានលក្ខណៈចាស់បូរាណ ដែលសមស្របនឹងសម័យកាល ទស្សវត្តឆ្នាំ៧០ និង៨០។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: November 28, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សាច់រឿងនីមួយៗ និយាយពីការរៀបចំចេញលក់នូវផលិតផល ជាប្រវត្តិសាស្រ្តរបស់ ក្រុមហ៊ុនអៀបផល តាំងពីក្រុមហ៊ុនបាន​ស្គាល់​ពន្លឺថ្ងៃ ដោយសារស្ទេវ ចប និងមិត្តរួមស្ថាបនិកមក។


យុវជនស្ទេវ ចប។ រូបភាពឯកសារ។

ភាពយន្ដជីវប្រវត្តរបស់ ស្ទេវ ចប (Steve Jobs) កំពុងត្រូវគេតម្លើងរៀបចំថត ដែលក្នុងនោះមានពីរវគ្គ។ វគ្គទីមួយ កំពុងថតក្នុងពេល​បច្ចុប្បន្ន ហើយកំពុងឈានដល់ទីបញ្ចប់របស់វា។ តួអង្គដើរតួរជំនួសលោក ស្ទេវ ចប សម្ដែងដោយលោក អាស្តុន គាតឆ័រ (Ashton Kutcher) ជាមួយនឹងសេណារីយ៉ូ (scénario) ដែលនិយាយជាជីវិតប្រចាំថ្ងៃ របស់អតីតស្ថាបនិក ក្រុមហ៊ុនយីហោផ្លែប៉ោមរួបនេះ។ តែឈុតឆាកសម្ដែង មានលក្ខណៈចាស់បូរាណ ដែលសមស្របនឹងសម័យកាល ទស្សវត្តឆ្នាំ៧០ និង៨០។

រីឯវគ្គទីពីរ រៀបចំសរសេរក្រឡារឿង ដោយ លោក អារ៉ូន ស៊រគីន (Aaron Sorkin) ជាមួយនឹងពាក្យសន្យារបស់លោក ថានឹងធ្វើ​អោយខ្សែរ​ភាពយន្ដនេះ មានភាពភ្ញាក់ផ្អើលជាពិសេស។ នៅក្នុងកិច្ចសម្ភាសជាមួយនឹងកាសែត ដេលី ប៊ៀស្ត៍ (Daily Beast) អ្នកសរសេរ សេណារីយ៉ូ ដ៏ល្បីនិងមានទេពកោសល្យម្នាក់នេះ បានអះអាងថា លោកកំពុងធ្វើការងារ ក្នុងការរៀបចំឈុតឆាក អោយដល់​ខ្សែរភាពយន្ដនេះ។

ខ្សែរភាពយន្ដវគ្គនេះ មានបញ្ចូលសាច់រឿងចំនួន៣ និងសាច់រឿងនីមួយៗ មានរយះពេល ៣០នាទី ដែលនិយាយរៀបរាប់ ពីជីវិត​នៅ​ខាងក្រោយឆាក និងរស់រវើក របស់ ស្ទេវ ចប ទាក់ទងនឹងផលិតផល កំព្យូទ័រម៉ាកដំបូងគេ (Mac) ផលិតផល ណេស្ត៍ (NeXT) និង​ផលិតផល អាយផត (iPod)។ អ្នករៀបរៀងកិច្ចសន្ទនា លោក អារ៉ូន ស៊រគីន បានបញ្ជាក់បន្ថែមថា លោកមិនមានភាពពិបាក ក្នុងការ​តាក់តែង ពាក្យជជែកគ្នាក្នុងភាពយន្ដនោះទេ ហើយអ្នកតាមដានទាំងឡាយរំពឺងថា លោកនឹងអាចឈ្នះ នូវការភ្នាល់របស់លោក។

តែគេត្រូវរងចាំបន្ដិចទៀត ដើម្បីដឹងអោយកាន់តែច្បាស់ពីខ្សែរភាពយន្ដនេះ ដោយហេតុថា ផលិតកម្ម សូនីភាពយន្ដ (Sony Pictures) របស់ហូលីវូដ មិនទាន់អោយគេស្គាល់ ពីឈ្មោះរបស់អ្នកសម្ដែង និងរបស់អ្នកដឹកនាំខ្សែរភាពយន្ដនេះនៅឡើយ។ សូម​បញ្ជាក់ថា បន្ទាប់ពីមរណភាពរបស់ស្ទេវចប  សូនីភាពយន្ដ បានទិញសិទ្ធិក្នុងការរៀបរៀងភាពយន្ដ ស្ដីពីជីវប្រវត្តរបស់​វីរបុរស​បច្ចេកវិទ្យារូបនេះ ពីអ្នកនិពន្ធជីវប្រវត្តិម្នាក់ គឺលោក វ័លធ័រ អាយស្សាសុន (Walter Isaacson - សព្វថ្ងៃ ជាចាងហ្វាងនិពន្ធ​របស់​ទស្សនាវដ្ដី ថែម៍ (Time) និងជានាយកបណ្ដាញទូរទស្សន៍ ស៊ីអ៊ីនអ៊ីន (CNN))៕

ខាងក្រោមនេះ ជារូបភាពខ្លះៗ របស់លោក ស្ទេវ ចប ក្នុងពេលលោកធ្វើការ ជាមួយនឹងជំនក់ចិត្ត ក្នុងវិស័យបច្ចេកវិទ្យា៖

-------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...