ក្រុម​បាល់ទាត់​ប៉ារីស បាន​ឈ្នះ​ពាន​រង្វាន់​សហព័ន្ធ ប្រចាំ​ឆ្នាំ​២០១៥

ក្រុមបាល់ទាត់ របស់រដ្ឋធានីប៉ារីស បានឈ្នះដណ្ដើម បានពានរង្វាន់ សហព័ន្ធ ឆ្នាំ២០១៥នេះ ក្នុងពិន្ទុ៤ទល់នឹង០។ ជាជ័យជំនះទីមួយ សម្រាប់ឆ្នាំនេះ បើប្រៀបធៀប ពានរង្វាន់ជើងឯក ចំនួន៣ផ្សេងទៀត ដែលក្រុមនេះ កំពុងចង់ដណ្ដើមដែរ។
Loading...
  • ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ១១ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 12, 2015
  • ប្រធានបទ: បាល់ទាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទល់នឹងក្រុមគូប្រជែង ដែលមកពីក្រុង បាស៊ីយ៉ា (Bastia) នៃកោះ គក្ស៍ (Cors) ផ្នែកខាងត្បូង របស់ប្រទេសបារាំង ក្រុម​បាល់ទាត់ ប៉ារីសស៊ាំងហ្សែរម៉ាំង (PSG) ប្រចាំរដ្ឋធានីប៉ារីស បានឈ្នះដោយមិនសូវប្រឹង បន្ទាប់ពីអាជ្ញាកណ្ដាល ដក​កាត​ក្រហម បណ្ដេញកីឡាករ របស់ក្រុមបាស៊ីយ៉ា មួយរូប នៅនាទីទី២១ ដែលបានបើកផ្លូវ ឲ្យកីឡាករអន្តរជាតិ មក​ពី​ប្រទេស​ស៊ុយអែដ ស្លាតាន អ៊ីប្រាហ៊ីម៉ូវិច (Zlatan Ibrahimovic) ទាល់បាល់ពិន័យ ១១ម៉ែត្រ យកពិន្ទុនាំមុខ១គ្រាប់ ឲ្យ​ក្រុម​ខ្លួន។

នេះជាការប្រកួត ក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥ យប់ម្សិលម៉ិញ ដើម្បីដណ្ដើមពាន​រង្វាន់​សហព័ន្ធ ប្រចាំឆ្នាំ (League cup 2015) ដែលបានប្រព្រឹត្តិទៅ នៅក្នុងពហុកីឡាដ្ឋាន ស្ដាតឌឺហ្វ្រង់ (Stade de France) ស្ថិត​ក្នុង​តំបន់​ជាយរដ្ឋធានីប៉ារីស ប្រទេសបារាំង។

កីឡាករអន្តរជាតិ ស្លាតាន ដដែល ក៏បានរកគ្រាប់បាល់ បន្ថែមមួយគ្រាប់ទៀត នៅនាទីទី៤១ ដែលធ្វើឲ្យក្រុមប៉ារីស បាន​ឈ្នះ២ទល់នឹងសូន្យ មុននឹងវគ្គពាក់កណ្ដាលម៉ោងដំបូង បានបញ្ចប់។ ត្រឡប់ចូលមកប្រកួត នៅពាក់កណ្ដាលម៉ោងទីពីរ ក្រុមបាស៊ីយ៉ា ដែលមានចំនួនត្រឹមតែ ១០នាក់ មិនអាចរើបម្រាស់ ដើម្បីយកពិន្ទុទល់នឹងក្រុមប៉ារីស ដែលបានរៀបចំ​យ៉ាង​មាំ ទាំងខ្សែការពារ បម្រើ និងខ្សែប្រយុទ្ធនោះឡើយ។ មិនត្រឹមតែប៉ុណ្ណឹង ក្រុមប៉ារីស មានកីឡាករអន្តរជាតិ ចំណានៗ​ជាច្រើន ដែលត្រូវបានផ្លាស់ប្ដូរ ឲ្យចូលមកទាត់ និងចូលមកប្ដូរបច្ចេកទេសទាត់ នោះទៀត។

ការផ្លាស់ប្ដូរនេះហើយ ដែលបានធ្វើឲ្យក្រុមប៉ារីស រកគ្រាប់បាល់បានពីរគ្រាប់ទៀត នៅនាទី ទី៨០ និងនាទី ទី៩០+២ ដោយ​កីឡាករអន្តរជាតិ អេឌីសុន កាវ៉ានី (Edison Cavani) មកពីប្រទេសអ៊ុយរ៉ាហ្គាយ។ ជាជ័យជំនះលើកទី៥ របស់​ក្រុម​ប៉ារីស ដែលទទួលបានពានរង្វាន់ សហព័ន្ធប្រចាំឆ្នាំដូច្នេះ។ ហើយជ័យជំនះ សម្រាប់ឆ្នាំ២០១៥នេះ ក៏បានជួយឲ្យក្រុម​ប៉ារីស អាចបង្កលំនឹងចិត្តរបស់ខ្លួន ដើម្បីនឹងទៅជួបជាមួយក្រុម បាសឺឡូន ដ៏ខ្លាំងក្លា របស់ប្រទេសអេស្ប៉ាញ នៅថ្ងៃពុធ​ខាង​មុខនេះ សម្រាប់ក្របខណ្ឌ នៃការប្រកួតដណ្ដើម ពានរង្វានជើងឯកអ៊ឺរ៉ុបប្រចាំឆ្នាំ ឆាមភៀន លីក (Champions Leagues)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...