ផុង​ខ្លួន​មាន​របួស ក្នុង​ផ្នូរ​បូរាណ​ក្រោម​ដី​នៅ​ប៉ារីស... ខ្មោច​លង?

យុវជនពីរនាក់ បានលួចចូល ទៅក្នុងសារមន្ទីរ ផ្នូរបូរាណក្រោមដី នៃរដ្ឋធានីប៉ារីស ប្រទេសបារាំង ប៉ុន្តែចៃដន្យ ការកំសាន្ដ ដែលគ្មានការអនុញ្ញាតនេះ បានបង្កឲ្យមានបញ្ហា ដល់ខ្លួនគេទាំងពីរ ទៅវិញ។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី ២៨ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 29, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុវជនពីរនាក់ ម្នាក់អាយុ២២ឆ្នាំ និងម្នាក់ទៀតអាុ២៤ឆ្នាំ បានលួចចុះ ទៅក្នុងទីក្រុងបញ្ចុះ ឆ្អឹងខ្មោចក្រោមដី របស់រដ្ឋធានី​ប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ប៉ុន្តែការលេងសើច ដែលមិនត្រូវរឿងនេះ បានប្រែក្លាយជាទុក្ខ​សោកទៅវិញ។ សារព័ត៌មានប្រចាំថ្ងៃ «Le Parisien» របស់បារាំង បានរាយការណ៍ថា យុវជនទាំងពីរ បានជាប់ផុងខ្លួន នៅទីនោះ ខណៈឯយុវជនដែលក្មេងជាងគេ បានរបូតខ្លួន ធ្លាក់ក្នុងរណ្ដៅមួយ បណ្ដាលឲ្យរបួសចង្កេះ ជាទម្ងន់។

បន្ទាប់ពីរងរបួស យុវជនមិនអាចកម្រើកខ្លួនបានទេ ហើយបានទុកឲ្យមិត្តរបស់ខ្លួន រកច្រកចេញពីទីនោះមកវិញ ដើម្បី​ស្វែង​រក​ការជួយសង្គ្រោះ។ ប៉ុន្តែបញ្ហា ដែលកាន់តែធ្វើឲ្យ «វីវរ» ខ្លាំងមែនទែននោះ គឺយុវជនដែលមានអាយុច្រើននេះ បានវង្វេង មិនអាចប្រាប់ ក្រុមអ្នកជួយសង្គ្រោះថា យុវជនរងគ្រោះ ស្ថិតនៅកន្លែងណាមួយ ឲ្យច្បាស់ នៅក្នុងទីក្រុង​ នៃ​អ្នក​​ស្លាប់នេះបានទៅទៀត។

ទាំងក្រុម​អ្នកជួយ​សង្គ្រោះ ទាំងក្រុមនគរបាល បានចុះទៅកាន់ទីនោះ វេលាម៉ោង៩ព្រឹក ដើម្បីធ្វើការរុករក និងបានរក​ឃើញ​យុវជនរងគ្រោះ នៅរយៈពេលកន្លះម៉ោងក្រោយមក។

ក្រុមអ្នកជួយសង្គ្រោះ បានសម្ដែងការព្រួយបារម្ភរបស់ពួកគេ ជុំវិញស្ថានភាពជំងឺ របស់យុវជនវ័យក្មេង បើទោះជា​យុវជន នៅមានស្មារតីរឹងប៉ឹង ហើយត្រូវបានបញ្ជូន ទៅព្យាបាលខ្លួន នៅមន្ទីរពេទ្យ រួចហើយក៏ដោយ។

ទីក្រុងផ្នូរបូរាណនេះ ត្រូវបានសាងសង់ឡើង នៅចុងសតវត្សទី១៨ ដោយប្រមូលយក គ្រោងឆ្អឹងមនុស្សស្លាប់ ប្រមាណ​ជា​៦លានធាតុ ដែល​បាន​កប់ នៅតាមទីកប់សាកសពនានា ក្នុងរដ្ឋធានីប៉ារីស មកដាក់បញ្ចុះនៅទីនេះវិញ។ គម្រោង​សាង​សង់​ទីក្រុងអ្នក​ស្លាប់ ដែលបានក្លាយជាសារមន្ទីរ ក្នុងពេលបច្ចុប្បន្ន ដោយសារតែនៅសម័យកាលនោះ រដ្ឋធានី​ប៉ារីស ត្រូវ​ការ​ពង្រីក​ខ្លួន ហើយ​វាល​កប់​សាកសពជាច្រើន ត្រូវបានរុះរើ ដើម្បីយកដី មកសង់ជាអាគារវិញ។

បើតាមការស៊ើបអង្កេតជំហានដំបូង បានឲ្យដឹងថា យុវជនទាំងពីរ អាចចុះទៅក្នុងសារមន្ទីរ ផ្នូរបូរាណនេះបាន ដោយ​សារ​ពួកគេ បានស្គាល់ច្រកបច្ចេកទេសមួយ អាចចុះពីលើបាន ដោយមិនចាំបាច់ឆ្លងកាត់ ច្រកទ្វាសារមន្ទីរ។ ប៉ុន្តែ​យុវជន​ទាំងពីរ ទំនងជាបានវង្វេងទាំងពីរនាក់ បន្ទាប់ពួកខ្លួនបានចុះទៅដល់គុហារ ដែលបែកចេញជាច្រើនផ្លូវ។ ឬមួយ... ក៏​អាច​«ខ្មោចលង»?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...