កម្ពុជា​នឹង​មាន​ហ្វីប​អុបទីក កម្លាំង ១០០ G ប្រើ​ក្នុង​ពេល​ឆាប់ៗ

ក្រុមហ៊ុនផ្គត់ផ្គង់ សេវាកម្មអ៊ិនធើណែត ឆ័ន វ៉ៃ (Chuan Wei) នៅកម្ពុជា នឹងតម្លើងបណ្ដាញផ្គត់ផ្គង់ អ៊ិនធើណែតថ្មីមួយ ហៅថា ហ្វីបអុបទិក (fibre optique) មានកម្លាំងរត់ ១០០Gbit ក្នុងមួយវិនាទី ដោយប្រើប្រាស់បច្ចេកវិទ្យា 1830 PSS របស់ក្រុមហ៊ុនបារាំង ដ៏ល្បីមួយ ឈ្មោះ អាល់កាតែល លូសេន (Alcatel-Lucent)។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - យកការណ៍៖ ក. វិច្ចនី - បារីស ថ្ងៃទី ២៥ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 26, 2015
  • ប្រធានបទ: បច្ចេកវិទ្យា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមហ៊ុនផ្គត់ផ្គង់ សេវាកម្មអ៊ិនធើណែត ឆ័ន វ៉ៃ នឹងតម្លើងលទ្ធភាពរបស់ខ្លួនដល់កំពូល់ ដោយគ្រោងនឹងបំពាក់​ឲ្យ​ប្រទេស​កម្ពុជា នូវបណ្ដាញផ្គត់ផ្គង់ដំបូងគេមួយ ហៅថា ហ្វីបអុបទិក (fibre optique) មានកម្លាំងរត់ ១០០Gbit ក្នុងមួយវិនាទី។ គម្រោងនេះ នឹងធ្វើឡើងដើម្បីឆ្លើយតប ទៅនឹងតម្រូវការ នៃភ្ជាប់បណ្ដាញសេវាកម្ម អ៊ិនធើណែតដែលមានល្បឿនលឿន នៅក្នុងប្រទេស ដែលមានកំណើតសេដ្ឋកិច្ច ដែលមានក្នុងកម្រិត ៧% រួមផ្សំនឹងការធ្វើវិនិយោគទុន យ៉ាងសន្ធឹក​សន្ធាប់​នោះ។

សេវាកម្មផ្គត់ផ្អង់អ៊ិនធើណែត ហ្វីបអុបទីក នឹងត្រូវប្រើបច្ចេកវិទ្យា 1830 PSS របស់ក្រុមហ៊ុនបារាំង ដ៏ល្បីមួយ ឈ្មោះ អាល់កាតែល លូសេន ដែលមានជំនាញ ខាងទូរគមនាគមន៍ ជាច្រើនឆ្នាំមកហើយ។ លោក អេរិច លី (Eric Lee) អគ្គ​នាយកក្រុមហ៊ុន ឆ័ន វ៉ៃ បានថ្លែងឡើងថា៖ «យើងស្វែងរកបច្ចេកវិទ្យាមួយ ដែលអាចផ្ដល់ជូននូវសមត្ថភាព និង​ប្រសិទ្ធិ​ភាពកម្រិតខ្ពស់ ប្រកបដោយការរំពឹង ទៅមុខវែងឆ្ងាយ ដើម្បីដាក់ក្នុងរចនាសម្ព័ន្ធរបស់យើង ដែលអាចមានកម្លាំង​រហូត​ដល់ទៅ ៤០០ G ឬច្រើនជាងនេះ»។

ជាមួយនឹងប្រព័ន្ធហ្វីបអុបទីកនេះ ក្រុមហ៊ុនបារាំង ក៏នឹងរៀបចំឲ្យដំណើរការ នូវប្រព័ន្ធបណ្ដាញ DWDM មកជាមួយដែរ ដើម្បីការប្រាស័យទាក់ទង ដ៏ធំទូលាយ ទាំងនៅក្នុងស្រុក ឬនៅបរទេស និងប្រព័ន្ធផ្សេងៗទៀត ដែលអនុញ្ញាឲ្យអ្នក​ប្រើ​ប្រាស់ អាចផ្ទុកទិន្និន័យ នៅក្នុងមជ្ឈមណ្ឌលមួយ ឬអាចទស្សនាទូរទស្សន៍បាន ក្នុងគុណភាពខ្ពស់ HD។

កាលពីខែតុលាកន្លងទៅ ក្រុមហ៊ុនបារាំង អាល់កាតែល លូសេន ក៏បានរៀបចំតបណ្ដាញស្រដៀងគ្នានេះ នៅក្នុង​ប្រទេស​នីហ្សេរីយ៉ាងដែរ។ គម្រោងនោះ នឹងអនុញ្ញាតឲ្យប្រទេស ដែលមានប្រជាជនច្រើនជាងគេ នៃទ្វីបអាហ្វ្រិក​កណ្ដាល មួយនេះ អាចធ្វើទំនើបកម្ម នៅក្នុងប្រព័ន្ធទូរគមនាគមន៍ របស់ខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់

 
Loading...