បើក​ឡាន​បុក​គោ​យន្ត​ផ្ទុះ​ឆេះ ស្លាប់​ម្នាក់​នៅ​បន្ទាយ​មាន​ជ័យ

គ្រោះថ្នាក់ផ្ទុះឆេះរថយន្ដ នៅខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ គួរឲ្យសោកស្ដាយ ដែលជនរងគ្រោះម្នាក់ បានស្លាប់ និងម្នាក់ទៀតរងរបួស។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី២៥ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 25, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រោះថ្នាក់ចររាចរណ៍មួយ បានបង្ករការភ្ញាក់ផ្អើល យ៉ាងខ្លាំងដោយសារ រថយន្តបង្ករ បានផ្ទុះឆេះ នៅកន្លែងកើតហេតុ កាលពីម៉ោង ៤ ទៀបភ្លឺ ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៥នេះ នៅភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ។ បន្ទាប់ពីគ្រោះថ្នាក់ភ្លាមៗ គ្មានឡានសង្គ្រោះណា អាចជួយបានទេ ភ្លើងបានឆាបឆេះ រហូតអស់អំណាច។ គួរឲ្យ​ស្ដាយ​ណាស់ ដែលមនុស្សម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ ក្នុងហេតុការណ៍នេះ។

ប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា ហេតុការណ៍នេះ បង្ករឡើងដោយឡាន កាម៉ារី សេរី១៩៩៥ ចង្កូត​ស្តាំពណ៍ ស មួយគ្រឿង បានបើកទៅបុក គោយន្ត ដែលកំពុងបើកបរមានគ្នា ពីរនាក់ប្តីប្រពន្ធ។ ភ្លាមៗ បន្ទាប់ពីកើត​ហេតុ ម្ចាស់រថយន្ត បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែអ្នករងគ្រោះទាំងពីរនាក់ ប្រពន្ធបាត់បង់ជីវិត រីឯប្តីរង​របួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីពេទ្យស្រុក។

សាក្សីបានឲ្យដឹងថា គេមិនបានស្គាល់ពីអត្តសញ្ញាណ ម្ចាស់រថយន្តទាំងពីរទេ នៅពេលភ្លាមៗ ដោយពេលនោះ ជា​ពេល​យប់។ ប៉ុន្តែគេគ្រាន់តែដឹងថា ដំបូងឡាន និងគោយន្តបើកបរ ក្នុងទិសដៅស្របគ្នា តាមផ្លូវភូមិកូប ស្រាប់តែ​មក​ដល់​ចំណុច ទល់មុខសាលាស្រុកអូរជ្រៅ ឡានកាម៉ារី បានបុកជាមួយគោយន្តពេញទំហឹង បណ្តាលឲ្យគោយន្ត ក្រឡាប់​ធ្លាក់ទៅម្ខាងផ្លូវ ចំណែកឯឡានបានផ្ទុះឆេះ សន្ធោសន្ធៅភ្លាមៗ។

ក្រោយភ្លើងឆេះ គេបានឃើញ នៅផ្នែកខាងក្រោយ នៃរថយន្ដ កាមេរី មានផ្ទុកត្រីជាច្រើន មានតូចមានធំ។ ក្នុង​ករណី​គ្រោះថ្នាក់នេះ គ្មានមន្រ្តីចររាចរណ៍ ឬ ឡានទឹកណាមួយ ចុះអន្តរាគមន៍ទេ។ រថយន្ដដែលផ្ទុះឆេះ បានឆេះរហូត អស់​អំណាចភ្លើង។ ចំណែកជនរងគ្រោះ ត្រូវបានសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...