រដ្ឋអ៊ីស្លាម​ទទួល​ស្គាល់​ភេវរកម្ម​នៅ​ទូនេស៊ី ថា​ជា​ការ​វាយ​ប្រហារ​«ពរ​ជ័យ»

នៅរសៀលថ្ងៃព្រហស្បត្តិ៍នេះ ក្រុមអង្គការរដ្ឋអ៊ីស្លាមនិយមជ្រុល បានប្រកាសទទួលស្គាល់ ភេវរកម្មទៅលើសារមន្ទីរ បារដូ ក្នុងរដ្ឋធានីទូនីស (Tunis) ប្រទេសទូនេស៊ី កាលពីម្សិលម៉ិញ ថាជាការវាយប្រហារមួយ ប្រកបដោយ«ពរជ័យ»ពីព្រះជាម្ចាស់។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ភ្នំពេញ ថ្ងៃទី ១៩ មិនា ២០១៥
  • កែប្រែចុងក្រោយ: March 20, 2015
  • ប្រធានបទ: ភេវរកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅរសៀលថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែមីនានេះ ក្រុមស្ម័គ្រប្រយុទ្ធ របស់អង្គការ រដ្ឋអ៊ីស្លាម (EI ឬ ISIS) បានប្រកាសទទួល​ស្គាល់ ភេវរកម្មបាញ់ប្រហារ នៅក្នុងសារមន្ទីរជាតិ បារដូ កណ្ដាលរដ្ឋធានី ទូនីស នៃប្រទេសទួនេស៊ី ដែលបានកើត​ឡើង កាលពីថ្ងៃទី១៨ ខែមីនា ម្សិលម៉ិញ ដែលធ្វើឲ្យមនុស្ស ២១នាក់ស្លាប់។ ការប្រកាសទទួលស្គាល់នេះ ត្រូវបាន​ធ្វើ​នៅ​ក្នុងសារមួយ ថ្លែងជាលក្ខណៈសម្លេង បង្ហោះនៅលើអ៊ិនធើណែត។ ក្រុមអ៊ីស្លាមនិយមជ្រុល ដែលមានទីតាំងនៅ​ក្នុង​ប្រទេ សទូនេស៊ី ស្រាប់ និងមានកងស្ម័គ្រប្រយុទ្ធរបស់ខ្លួន ច្រើនរយនាក់ បានព្រមានថា នឹងមានការវាយប្រហារ​ជា​ថ្មីទៀត ទៅលើប្រទេសទូនេស៊ី។

ក្រុមអ៊ីស្លាមនិយមជ្រុល បានប្រកាសឲ្យដឹងថា ការវាយប្រហារ កាលពីថ្ងៃពុធ បានដឹកនាំដោយ «វីរៈជនពីរនាក់ ដែល​មានឈ្មោះថា Abou Zakaria al-Tounsi និង Abou Anas al-Tounsi បំពាក់ទៅដោយអាវុធស្វ័យប្រវត្តិ និងគ្រាប់បែក» ហើយបាន«ចូលទៅដល់កណ្ដាល​ ចំណោមជនបរទេស មកពីប្រទេសនៃសញ្ញាឆ្កាង (ចង់និយាយពីសាសនាគ្រឹស្ទ៍) (...) និងបង្កឲ្យរញ្ជួយ ដល់បេះដូងនៃក្រុមក្បត់ នៅក្នុងប្រទេសទូនេស៊ី ដែលកាន់សាសនាអ៊ីស្លាម»។

បើតាមតុល្យភាពផ្លូវការចុងក្រោយ បានឲ្យដឹងថា ភេវរកម្មបាញ់ប្រហារ បានសម្លាប់មនុស្ស២១នាក់ ក្នុងនោះ ១៣នាក់​ជាទេសចរណ៍បរទេស។ អ្នកទេសចរណ៍មួយភាគធំ សុទ្ធសឹងតែជាទេសចរណ៍ តាមកាប៉ាល់ ហើយបានចុះចតនៅ​កំពង់ផែនៃរដ្ឋធានី ទូនីស ដើម្បីធ្វើដំណើរស្វែងយល់ និងកំសាន្ដនៅទីនោះ។ ប៉ុន្តែការវាយប្រហារបានកើតឡើងយ៉ាង​សន្ធាប់ សំដៅក្រុមអ្នកទេសចរណ៍ទាំងនោះ ខណៈពេលដែលពួកគេ បានឈានជើងចុះពីរថយន្ដក្រុង ហើយដើរ​ចូល​ទៅ​ក្នុង​សារមន្ទីរ។

ដោយឡែក ទេសចរណ៍អេស្ប៉ាញពីរនាក់ បានរួចរស់មានជីវិត បន្ទាប់ពីបានលាក់ខ្លួន អស់ពេញមួយយប់ម្សិលមិញ ក្រោមការជួយបំពួន ពីសំណាក់បុគ្គលិកមួយរូប របស់សារមន្ទីរ។

អាជ្ញាធរបានប្រកាស ពីការស្លាប់របស់ជនខ្មាន់កាំភ្លើង ទាំងពីរនាក់ ហើយបានចាប់ខ្លួនមនុស្សសង្ស័យ​៩នាក់​ផ្សេង​ទៀត​ ដែលក្នុងនោះ មាន៤នាក់ សុទ្ធតែមានទំនាក់ទំនងដោយផ្ទាល់ ជាមួយភេវរកម្ម។ ដោយសារស្ថានភាពនេះ កង​ទ័ព​ត្រូវបានដាក់ឲ្យចូលរួម ក្នុងការពង្រឹងសន្តិសុខ នៅតាមទីក្រុងធំៗ។ តាំងពីឆ្នាំ២០១១មក អាជ្ញាធរនៃប្រទេស​ទូនេស៊ី បានប្រយុទ្ធមិនឈប់ឈរ ប្រឆាំងនឹងក្រុមអ៊ីស្លាមស្ម័គ្រប្រយុទ្ធ ដែលគេស្គាល់ថា បានទាក់ទងយ៉ាងស្អិតរមួត នៅក្នុងបណ្ដាញភេវរនិយម អាល់កៃដា (Al-Qaïda) ប្រចាំនៅទ្វីបអាហ្វ្រិកខាងជើង។ នៅក្នុងការប្រយុទ្ធ តទល់គ្នា​ជា​ច្រើន ក្នុងពេលកន្លងមក ទាហាននិងកងកម្លាំងនគរបាល មិនតិចជាង៦០នាក់ទេ ដែលបានស្លាប់បាត់បង់ជីវិត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...